ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា វិញ្ញាណ បញ្ញា ដឹង​ផ្សេង​គ្នា​បែប​ណា ?

2 អាទិត្យ មុន

បើ​និយាយ​អំពី​ចេតសិក​ទាំង​បី​ប្រភេទ​នេះ​ប្រែ​ថា​ដឹង​នូវ​អារម្មណ៍​ដូច​គ្នា ប៉ុន្តែ​មានមុខ​ងារ​ផ្សេង​គ្នា ថា​តើ​លក្ខណៈ​ពិសេស​នៃ​ចេតសិក​ទាំង​បី​នេះ​មាន​ន័យ​ផ្សេង​គ្នា​យ៉ាងណា​នោះ សូម​មើល​សេចក្តី​ខាងក្រោម​ដូច​តទៅ​៖ ១. សញ្ញាចេតសិក គឺជា​ការ​ដឹង​ឬ​ចាំ​នូវ​អារម្មណ៍​, ការ​ចង​ចាំ​នូវ​អារម្មណ៍​ដូច​ជា ពណ៌​ផ្សេង​ៗ​មាន​ខ្មៅ ស​ជាដើម…

បើ​និយាយ​អំពី​ចេតសិក​ទាំង​បី​ប្រភេទ​នេះ​ប្រែ​ថា​ដឹង​នូវ​អារម្មណ៍​ដូច​គ្នា ប៉ុន្តែ​មានមុខ​ងារ​ផ្សេង​គ្នា ថា​តើ​លក្ខណៈ​ពិសេស​នៃ​ចេតសិក​ទាំង​បី​នេះ​មាន​ន័យ​ផ្សេង​គ្នា​យ៉ាងណា​នោះ សូម​មើល​សេចក្តី​ខាងក្រោម​ដូច​តទៅ​៖

១. សញ្ញាចេតសិក គឺជា​ការ​ដឹង​ឬ​ចាំ​នូវ​អារម្មណ៍​, ការ​ចង​ចាំ​នូវ​អារម្មណ៍​ដូច​ជា ពណ៌​ផ្សេង​ៗ​មាន​ខ្មៅ ស​ជាដើម ឬ​ក៏​ដឹង​នូវ​វត្ថុ​នានា​ដូច​ជា​នេះ​តុ នេះ​ផ្ទះ នេះ​វត្ថុ​នេះ​វែង នេះ​ខ្លី ឬ​ចាំ​អ្នក​នេះ ចាំ​អ្ន​នោះ ទាំងនេះ​ហើយ​គឺជា​តួ​នៃ​សញ្ញា​ចេ​ត​សិ ។

២. វិញ្ញាណ គឺជា​ការ​ដឹង​នូវ​អារម្មណ៍ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​សញ្ញាចេតសិក​ដែរ តែ​ជា​ការ​ដឹង​ទូទៅ គឺ​វិញ្ញាណ​ហ្នឹងឯង​វា​មានការ​ដឹង​ច្បាស់​ជាង​សញ្ញាចេតសិក​, ដឹង​បាន​យ៉ាង​ពិស្តារ​, ដឹង​បាន​ច្រើន​ជាង​សញ្ញាចេតសិក មាន​ន័យ​ថា​វិញ្ញាណ​ហ្នឹងឯង​វា​ដឹង​រហូត​ពណ៌​ស ពណ៌​ខ្មៅ​វា​ខុស​គ្នា​យ៉ាងម៉េច ឬ​ក៏​ពណ៌​ខ្មៅ​បែប​នេះ​សុទ្ធ ឬ​ក៏​ក្លែងក្លាយ​, ពណ៌​ស​ហ្នឹង​សុទ្ធ ឬ​ក្លែងក្លាយ​ជាដើម ។

៣. បញ្ញា​ចេតសិក ៖ ក៏​ដឹង​នូវ​អារម្មណ៍​ដែរ តែ​ដឹង​បែប​លក្ខណៈ​ចាក់​ធ្លុះ​សភាវៈ ដែល​មាន​លក្ខណៈ​ផ្សេង​ពី​ការ​ដឹង​នៃ​សញ្ញាចេតសិក និង វិញ្ញាណ គឺថា​លក្ខណៈ​ដឹង​ហ្នឹង​គឺ​ដឹង​មែនទែន​, ដឹង​រហូត​ធ្លុះ​សភាវៈធម៌ ដឹង​មហា​ក្រៃ​លែង បាន​សេចក្តី​ថា ដឹង​ហើយ​យល់​នូវ​សភាវធម៌​ទៅ​ទៀត ដូច​ព្រះ​សារីបុត្រ​លោក​ត្រាស់​ដឹង​នូវ​សភាវធម៌​ហើយ លោក​អាច​វែកញែក​នូវ​សភាវធម៌​នោះ​ឱ្យ​បាន​ច្បាស់លាស់​ថែម​ទៀត ៕ សាន សារិន