ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្តាប់​! ប្រើ​វិធានការ​ក្តៅ​ចុះ​រុះរើ​ឆ័​ត្រ និង​គ្រែ​អាជីវករ​លក់​លើ​ទ្រូងផ្លូវ​ទាំង​យប់

2 ឆ្នាំ មុន
  • ប៉ៃលិន

ក្រោយ​ពី​សង្កេត​ឃើញ​មាន​អាជីវករ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​នាំ​គ្នា​រុះរើ​អីវ៉ាន់​របស់​ខ្លួន ដូច​ជា បន្លែ ត្រី សាច់​ជ្រូក ផ្លែ​ឈើ យក​ទៅ​ដាក់​តាំង​លក់ដូរ​លើ​ទ្រូងផ្លូវ បង្ក​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ នាំ​ឱ្យ​ប៉ះពាល់​ដល់

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេត​ឃើញ​មាន​អាជីវករ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​នាំ​គ្នា​រុះរើ​អីវ៉ាន់​របស់​ខ្លួន ដូច​ជា បន្លែ ត្រី សាច់​ជ្រូក ផ្លែ​ឈើ យក​ទៅ​ដាក់​តាំង​លក់ដូរ​លើ​ទ្រូងផ្លូវ បង្ក​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ ទើប​រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២​នេះ រដ្ឋ​បាន​ក្រុងប៉ៃលិន បាន​ដឹកនាំ​កម្លាំង​ចម្រុះ ចុះ​រុះរើ​សម្ភារៈ​ដូច​ជា ឆ័​ត្រ កៅអី គ្រែ និង​ប៊ូ​ត ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សាលាក្រុង​ប៉ៃលិន រង់ចាំ​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់ដូរ​លើ​ទ្រូងផ្លូវ​បែប​នេះ​បន្ត​ទៀត​។

ការ​ចុះ​អនុវត្ត​សណ្តាប់ធ្នាប់​ខាងលើ​នេះ គ៊ឺ​ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​លោក ចក់ រិ​ទ្ធី អភិបាលរង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ក្រោយ​ពី​រដ្ឋបាល​ក្រុង​បាន​ចេញ​សេចក្តី​ប្រកាស ឱ្យ​ឈប់​លក់ដូរ​លើ​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ព្រមទាំង​ចុះ​ធ្វើការ​ណែនាំ​ផ្ទាល់​ជា​ញឹកញាប់​មិន​ស្តាប់ ទើប​ខាង​លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ មាន​នគរបាល​ក្រុងប៉ៃលិន កងរាជអាវុធហត្ថ​ក្រុង មេ​ភូមិ ចៅសង្កាត់ រួម​ជាមួយនឹង​ប្រជា​ការពារ ចុះ​អនុវត្ត​ធ្វើការ​រុះរើ​ការ​កន្លែង​លក់ដូរ​នៅ​លើ​ដងផ្លូវ​នេះ​តែ​ម្តង​។

លោក​បន្ត​ទៀត​ថា ខាង​ក្រុង​តែងតែ​ណែនាំ​ឱ្យ​ពួក​គាត់​ចូល​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ក្រោម (​ផ្សារ​ជាង​អូន​) ស្ថិត​នៅ​ក្នុងភូមិ​ខាងលើ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ស្តាប់​តាម​នោះ​ទេ ដោយ​នាំ​គ្នា​ដាក់​តាំង​អីវ៉ាន់​លក់ដូរ​យ៉ាង​អនាធិបតេយ្យ​លើ​ដងផ្លូវ និង​ចំណី​ផ្លូវ​បន្ត​ទៀត ដែល​ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ​។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ ព្រោះថា អាច​បង្ក​ឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​ជាយថាហេតុ​ណាមួយ ខណៈ​ពេល​ពួក​គាត់​តាំង​លក់ដូរ​នៅ​លើ​ផ្លូវ​ចុះ​ចំណោត ព្រោះ​ធ្លាប់​មាន​ករណី​រថយន្ត​ដាច់​ហ្វ្រាំង​ជ្រុល​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​មក​ហើយ​។

គួរ​រំលឹក​ទៀត​ថា ៖ អាជីវករ​លក់ដូរ​លើ​ទ្រូងផ្លូវ និង​ចំណី​ផ្លូវ​មុខ​ផ្សារ​ក្រោម​ត្រូវ​រុះរើ​ចេញ​ក្នុង​រយៈពេល​៣​ថ្ងៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ