ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដរឿងប្រពន្ធ​រត់​ចោល​ សុំគេចាក់​ចម្រៀងឱ្យ​ឮៗ បែរ​ត្រូវគេវា.យ និង​កា.ប់ទាំងឪពុក និង​កូន​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ជាអ្នក​រើស​អេ​ត​ចាយ​ម្នាក់​​មានវិបត្តិ ព្រោះ​​ប្រពន្ធ​រត់​ចោល ក៏​ផឹកស្រា​ស្រវឹង​ លុះឮគេ​ចាក់​បទ​ចម្រៀង​ចង់​

​រាជធានីភ្នំពេញ ៖ បុរស​ជាអ្នក​រើស​អេ​ត​ចាយ​ម្នាក់​​មានវិបត្តិ ព្រោះ​​ប្រពន្ធ​រត់​ចោល ក៏​ផឹកស្រា​ស្រវឹង​ លុះឮគេ​ចាក់​បទ​ចម្រៀង​ចង់​ស្តាប់​ ក៏​បាន​ប្រើ​កូនឱ្យ​​ទៅ​ប្រាប់​​​គេ​សុំ​ចាក់​បទ​ចម្រៀងឱ្យ​​ឮជាង​នេះ​បន្តិច បែរជា​អ្នក​ចាក់​បទ​ចម្រៀង​ទះកំផ្លៀង​កូន​មួយ​ដៃ ធ្វើ​ឲ្យ​​បុរសរូបនោះ​​ខឹង​ពេក ក៏​​បាន​ទាញ​ដង​អំបោះ​ទៅ​វា.យ​វិញ​ តែ​ត្រូវ​គេ​ដេញ​កា.ប់​២​កាំបិ.តបុ័ងតោ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

​ហេតុការណ៍​​ខាងលើនេះ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​១៣ ​ខែមករា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ផ្ទះ​ជួលមួយកន្លែង ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

បុរសរងគ្រោះជាអ្នករើសអេតចាយ​ខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ។​ ចំណែក​ជនសង្ស័យក៏មិនស្គាល់អត្តសញ្ញាណដែរ បានរត់គេចខ្លួនបាត់ ។​

តាម​ប្រភព​ព័ត៌មាន​ពី​​បុរស​​រង​គ្រោះ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​មាន​វិបត្តិ​​ ព្រោះ​ប្រពន្ធ​រត់​ចោល ហើយ​គាត់​បាន​ផឹកស្រា​ស្រវឹង​ ​ពេលនោះ​​ផ្ទះ​ជួល​នៅ​ជាន់​ខាងលើ​ចាក់​បទ​ចម្រៀង​ឮតិច ចំណែក​រូប​គាត់​កំពុង​សេ​ដ​ផង​នោះ ចង់​ស្តាប់​ ក៏​អោយ​កូន​តូច​របស់​គាត់ទៅ​ប្រាប់​សុំ​ឱ្យ​​គេ​បើក​ឱ្យឮ​បន្តិច​មក ។ ខណៈ​ពេល​កូន​តូច​ៗ​របស់គាត់​​ចំនួន​៣​នាក់​បាន​ទៅ​ប្រាប់​ឱ្យ​​គេ​បើកសំឡេងឱ្យ​ឮ ដើម្បី​អោយ​ឪពុក​ស្តាប់​ផង​នោះ​ ក៏​ស្រាប់តែ​ត្រូវ​ម្ចាស់​ធុងបាស​ទះកំផ្លៀង​កូនច្បង​របស់​គាត់​មួយ​ដៃ ធ្វើ​ឲ្យ​គាត់​ខឹង​ខ្លាំង​ពេក បាន​យក​ដង​អំបោះ​ជ័រ​វា.យ​គេ​បន្តិច ក៏​ស្រាប់តែ​ម្ចាស់​ដែល​ចាក់​ធុងបាស​ខាងលើ​បាន​យក​កាំបិ.ត​ប៉័ង​​តោ មក​កា.ប់​គាត់​ចំនួន​២​កាំបិ.ត​ចំ​ដៃ​ខាងឆ្វេង​ បណ្តាល​ឲ្យ​រយះ ហើយ​ជន​បង្ក​ខាងលើ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាមប្រភពដដែលបានបន្ត​ថា បន្ទាប់មករូបគាត់​​ត្រូវ​បាន​ម៉ូតូ​កង់​បី​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ដឹក​​មក​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​ផង​ដែរ ។ ពេល​មក​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី​៣ សមត្ថកិច្ច​ឃើញ​ជន​រង​គ្រោះ​របួសធ្ងន់ ទើប​សមត្ថកិច្ច​អោយ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ពោធិ៍​ចិន​សិន រង់​​ចាំ​មក​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ ។

ក្រោយ​ពេល​កើតហេតុ​ បន្ទាប់​ពី​បាន​ព្យាបាល​រួច​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​ផង​ដែរ ​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​តាម​ឃាត់​ជនសង្ស័យ​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ