ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្មួញ​ម្នាក់​​ដេក​ក្នុង​ទូ​កុ​ង​​តឺ​ន័​រ​ជួញដូរ​ ​មាន​ទាំង​​អាវុ.ធ គេច​មិន​ផុតពី​​អន្ទាក់​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឈ្មួញ​គ្រឿងញៀ.ន​ម្នាក់ ដែល​មាន​ប្រើប្រាស់​កាំភ្លើ.ងខ្លី​ជាប់​នៅ​ខ្លួន កាលពី​វេលា​ម៉ោង​២​នឹង​៣០នាទី​រសៀល​ថ្ងៃ​ទី​

ខេត្ត​ព្រះ​សីហ​នុ ៖ ឈ្មួញ​គ្រឿងញៀ.ន​ម្នាក់ ដែល​មាន​ប្រើប្រាស់​កាំភ្លើ.ងខ្លី​ជាប់​នៅ​ខ្លួន កាលពី​វេលា​ម៉ោង​២​នឹង​៣០នាទី​រសៀល​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ជំនាញ​ស្រុក​ព្រៃ​នប់ បង្ក្រាប និង​ចាប់ខ្លួន​នៅ​ចំណុច​ចំការ​ខ្នុរ​ក្នុង​ទូរ​កុងតឺន័រ​ស្ថិត​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេ​ត្ត​ព្រះ​សីហ​នុ ។

ក្នុង​​ប្រតិបត្តិ​ការ​បង្ក្រាបករណី​ខាងលើនោះ​ដែរ សមត្ថកិច្ច​ក៏​បាន​​ដកហូត​វត្ថុតាង​រួម​មាន ថ្នាំ​ញៀ.នចំនួន​២៤​កញ្ចប់ (​កញ្ចប់​ធំ​១), ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀ.ន​១​គ្រឿង, ទូរស័ព្ទ​ដៃ​១​គ្រឿង, ម៉ូតូ​១​គ្រឿង, ​កាំភ្លើ.ងខ្លី​ម៉ាក K៥៩ មួយ​ដើម, បង់​២ និ​ង​គ្រាប់​១៣​គ្រាប់ ។

ឈ្មួញ​គ្រឿងញៀ.ន​នោះ​មានឈ្មោះ ថាវ ហេ​រ៉ូ ភេទ​ប្រុស អាយុ​៣​៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ករណី​ខាងលើ​នេះ​ សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​រូប​នេះ ត្រូវ​បាន​សមត្ត​កិច្ច​តាម​ប្រម៉ា​ញ់​ជា​យូ​រ​មក​ហើយ តែ​ពុំ​មានឱកាស​ចាប់ខ្លួន​ដោយ​ជនសង្ស័យ​មាន​អាវុ.ធ​ដាក់​តាម​ជាប់​ខ្លួន តែ​យ៉ាងណា​ក៏​នៅ​គេច​មិន​ផុត​ពី​អន្ទាក់​របស់​សមត្ត​កិច្ច​នោះ​ដែរ ។

​បច្ចុប្បន្ន ជនសង្ស័យ​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ