ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​លូន​ចូល​បន្ទប់ដេក​ធ្វើ​ឱ្យ​ស្ត្រី​ម្ចាស់ផ្ទះ​ភ័យរន្ធត់

7 ឆ្នាំ មុន

«ABC News» របស់​អូស្ត្រាលី​ផ្សាយ​ថា ស្ត្រី​ម្នាក់​ភ្ញាក់ផ្អើល​ពេល​ក្រោកពីដំណេក​ប្រទះ​ឃើញ​ពស់ថ្លាន់​ប្រវែង​៥​ម៉ែត្រ ទម្ងន់​៤០​គីឡូក្រាម ដេក​ស្តូក​ក្នុង​បន្ទប់ទទួលភ្ញៀវ​លាតសន្ធឹង​ខ្លួន​ដល់​បន្ទប់ដេក​របស់​ខ្លួន ។

«ABC News» របស់​អូស្ត្រាលី​ផ្សាយ​ថា ស្ត្រី​ម្នាក់​ភ្ញាក់ផ្អើល​ពេល​ក្រោកពីដំណេក​ប្រទះ​ឃើញ​ពស់ថ្លាន់​ប្រវែង​៥​ម៉ែត្រ ទម្ងន់​៤០​គីឡូក្រាម ដេក​ស្តូក​ក្នុង​បន្ទប់ទទួលភ្ញៀវ​លាតសន្ធឹង​ខ្លួន​ដល់​បន្ទប់ដេក​របស់​ខ្លួន ។ ផ្ទះ​នោះ​ស្ថិត​នៅ​ភាគ​ខាងជើង​រដ្ឋ Queenland ប្រទេស​អូស្ត្រាលី ។

ម្ចាស់ផ្ទះ​សន្និដ្ឋាន​ថា ពស់ថ្លាន់​នោះ​រស់នៅ​កៀន​របង​ផ្ទះ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​បរិវេណ​ឆ្នេរ «Mission» ភាគ​ខាងត្បូង​ក្រុង Cairn ប្រទេស​អូស្ត្រាលី ។ ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​នៅ​ពេល​ទៀប​ភ្លឺ កាលពី​ថ្ងៃ​ទី​២០ មិថុនា ២០១៦ ពស់ថ្លាន់​នោះ​ឃ្លាន​ចំណី​ក៏​វារ​ចូល​តាម​ច្រករបៀង សួ​ឡើង​តាម​ជញ្ជាំង​បន្ទប់ទទួលភ្ញៀវ និង​ចូល​ទៅ​ក្នុង​បន្ទប់​គេង ។ សកម្មភាព​របស់​វា​ធ្វើ​ឱ្យ​អំ​ពូ​ល​ភ្លើង​ធ្លាក់​ពីលើ​តុ ។ ពេល​អំ​ពូ​ល​ធ្លាក់​នោះ ស្ត្រី​ម្ចាស់ផ្ទះ​ភ្ញាក់ ហើយ​ងើប​មើលឃើញ​ពស់ថ្លាន់​ប្រវែង​៥​ម៉ែត្រ លាតសន្ធឹង​ដងខ្លួន​យ៉ា​ង​វែង ធ្វើ​ឱ្យ​គាត់​ភ័យ​ស្ទើរ​លស់​ព្រលឹង ។

អ្នកស្រី Trina Hibberd ជា​ម្ចាស់ផ្ទះ បាន​ប្តឹង​អាជ្ញាធរ​ឱ្យ​ចាប់​ពស់​នោះ​ចេញ ។

មិនមែន​ជា​បាតុភូត​លើក​ដំបូង​នៅ​ក្នុងផ្ទះ​នោះ​ទេ ដោយ​អ្នកស្រី Hibberd និយាយ​ថា គាត់​ធ្លាប់​ឃើញ​ពស់​នោះ​ជា​លើក​ដំបូង​កាលពី​១៥​ឆ្នាំ​មុន ដោយ​កាល​ណោះ​វា​បង្ហាញ​ក្បាល​ក្នុង​បន្ទប់ទឹក ហើយ​ក៏​បាត់​ទៅ​វិញ ។ អ្នកជំនាញ​បាន​ចាប់​ពស់​នោះ​យក​ទៅ​លែងឱ្យ​រស់នៅ​ជា​លក្ខណៈ​ធម្មជាតិ​វិញ​ហើយ ៕