ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​សារព័ត៌​មាននៅ​កម្ពុជាចាប់ពី​សម័យ​អាណានិគម

7 ឆ្នាំ មុន

សម័យ​អាណានិគម​(​ឆ្នាំ​១៨៤៨-១៩៥៣)
កាសែត​ជា​ភាសា​ខ្មែរ​ដំបូង​ឈ្មោះ «​នគរវត្ត​» ចេញផ្សាយ​នៅ​ខែធ្នូ ឆ្នាំ​១៩៣៦ ដោយ​លោក​សឺ​ង ង៉ុ​កថា​ញ់ លោកប៉ា​ច ឈឺ​ន និង​លោក​ស៊ឹ​ម វ៉ា ។

កាសែត​នេះ​ចេញផ្សាយ​ពីរ​លេខ​ក្នុង​១​ស​ប្តា​ហ៍

សម័យ​អាណានិគម​(​ឆ្នាំ​១៨៤៨-១៩៥៣) 
កាសែត​ជា​ភាសា​ខ្មែរ​ដំបូង​ឈ្មោះ «​នគរវត្ត​» ចេញផ្សាយ​នៅ​ខែធ្នូ ឆ្នាំ​១៩៣៦ ដោយ​លោក​សឺ​ង ង៉ុ​កថា​ញ់ លោកប៉ា​ច ឈឺ​ន និង​លោក​ស៊ឹ​ម វ៉ា ។

កាសែត​នេះ​ចេញផ្សាយ​ពីរ​លេខ​ក្នុង​១​ស​ប្តា​ហ៍ មាន​ចំនួន​៥.០០០​ក្បាល ។ ជំនាន់​នោះ​វត្តមាន​ប្រហែល​២៤៥៧​វត្ត​ទូ​ទាំង​កម្ពុជា ពោល​គឺ «​នគរវត្ត​» មាន​ន័យ​ថា នគរ​សំបូ​រណ៍​វត្ត ។

ការ​ចេញផ្សាយ​កាសែត​នេះ បញ្ជាក់​ពី​ការ​ភ្ញាក់រលឹក​នៃ​មនសិការ​ស្នេហា​ជាតិ​ប្រឆាំង​នាយទុន ប្រឆាំង​អាណានិគម ។ អ្នកនិពន្ធ​ច្រើន​តែ​ជា​អាចារ្យ ។ អ្នក​អាន​ភាគច្រើន​ជា​ព្រះសង្ឃ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​-​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ។

ប៉ុន្តែ​គួរ​បញ្ជាក់​ថា នៅ​ស្រុក​ខ្មែរ​មាន​តែ​កាសែត​ជា​ភាសាបរទេស​កើត​មុន​ទៅ​វិញ​ដូច​ជា​កាសែត​៖
– Echo du Cambodge (1922)
-Impartial de  Phnom Penh (1923)
-Cao Miên Huong Tryèn (1929)

នៅ​ឆ្នាំ​១៩៣៥ មាន​ព្រឹត្តិបត្រ​អក្សរសាស្ត្រ​មួ​ួ​យ​ឈ្មោះ «​រាត្រី​ថ្ងៃ​សៅរ៍​» បាន​ចេញផ្សាយ​ដែរ ។

នៅ​ខែកក្កដា ១៩៤២ កាសែត​នគរវត្ត ត្រូវ​រឹបអូស​ដោយ​បារាំង ពីព្រោះ​ត្រូវ​ចោទប្រកាន់​ថា មានគំនិត​ជាតិនិយម​ជ្រុល ។

លោក​សឺ​ង ង៉ុ​កថា​ញ់ បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ បន្ទាប់​មក​ទៅ​ដល់​ប្រទេស​ជប៉ុន ។ ខែមិថុនា ដល់​ខែតុលា ឆ្នាំ​១៩៤៥ លោក​សឺ​ង ង៉ុ​កថា​ញ់ វិល​ត្រឡប់​ចូល​ស្រុក​វិញ ចេញផ្សាយ​កាសែត​នគរវត្ត​ជា​ថ្មី ដោយពេល​នោះ​ជប៉ុន​បាន​ត្រួតត្រា​កម្ពុជា រយៈពេល​ខ្លី​នៃ​សង្គ្រាមលោក លើក​ទី​២ ។

ថ្ងៃ​ទី​១១ មក​រា ១៩៥២ លោក​សឺ​ង ង៉ុ​កថា​ញ់ បង្កើត​កាសែត «​ខ្មែរ​ក្រោក » ប៉ុន្តែ​មួយ​ខែ​ក្រោយ​ទៀត​ក៏​ត្រូវ​បិទ​ទៅ​វិញ ដោយសារ​តែ​កាសែត​នេះ​បញ្ចេញ​ទស្សនៈ​ចង់​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​នយោបាយ​ខ្មែរ ។

គួរ​រំឭក​ថា  កាលពី​ជំនាន់​នោះ កាសែត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកនយោបាយ គឺ​មិនមែន​ដោយ​អ្នកកាសែត​ទេ គឺ​មាន​ទិស​ដៅ​បំផុស​មនសិការ​ស្នេហា​ជាតិ​ឡើង ។

ពី​ឆ្នាំ​១៩៤៦-១៩៥៥ កម្ពុជា​បាន​ឆ្លង​ផុត​ពី​របប​អាណានិគម មក​ជា​រដ្ឋ​ឯករាជ្យ​គ្រាន់តែ​ជា​រូបភាព​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៤៧ បាន​ជំរុញ​ឱ្យ​មានការ​បង្កើត​គណបក្ស​នយោបាយ​នានា ដើម្បី​ប្រកួតប្រជែង​រក​សំឡេង​នៅ​ក្នុង​សភា ។ ទន្ទឹម​នេះ​ដែរ​គណបក្ស នីមួយ​ៗ​ក៏​បង្កើត​កាសែត​ផ្ទាល់ខ្លួន​ដូច​ជា ៖

-១៩៤៦ គណបក្ស​ប្រជាធិបតេយ្យ​របស់​ទ្រង់​ស៊ី​សុវត្ថិ យុ​ត្តិ​វង្ស និង​លោក​ឈាន  រ៉​ម បង្កើត​កាសែត «​ប្រជាធិបតេយ្យ​» ។
-១៩៤៦ គណបក្ស​សេរីនិយម របស់​ទ្រង់ នរោត្តម នរិន្ទ​ដេ​ត បង្កើត​កាសែត​«​សេរីភាព »​។
-១៩៤៧ គណបក្ស​ខ្មែរ​រស់​ឡើង​វិញ​របស់​លោក​ញុ​ឹ​ក ជូ​ឡុ​ង​, ទ្រង់​ស៊ី​សុវត្ថិ សិរី​មតៈ និង​លន់ ន​ល់ បង្កើត​កាសែត «​ខេមរៈ » ។
-​ថ្ងៃ​ទី​២ វិច្ឆិកា ១៩៥៤ កាសែត «​ខ្មែរ​ថ្មី​» សិ្និទ្ធ​នឹង​លោក​សឺ​ង ង៉ុ​កថា​ញ់ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ១៩៥៦ អ្នកនិពន្ធ​ទាំងអស់​ត្រូវ​ចាប់ខ្លួន ។
-​ថ្ងៃ​ទី​១៨ ធ្នូ ១៩៥៤ កាសែត «​ខេ​មរ​សហ​បក្ស​» ស្និទ្ធ​នឹង​រាជា​និយម​មាន​និន្នាការ​ប្រឆាំង​សឺ​ង ង៉ុ​កថា​ញ់ ។
-​ថ្ងៃ​ទី​៦ មក​រា ១៩៥៥ លោក​យ៉ែ​ម សំបូ បង្កើត​កាសែត «​ហនុមាន​» មាន​និន្នាការ​ប្រឆាំង​សឺ​ង ង៉ុ​កថា​ញ់ ។
-​ថ្ងៃ​ទី​១០ មក​រា ១៩៥៥  កាសែត «​វេទិកា​ខ្មែរ​» ត្រូវ​បាន​បង្កើត​ឡើង​ដែរ ។ ដូច្នេះ​ចន្លោះ​ឆ្នាំ​១៩៤៦-១៩៥៥ គឺជា​រយៈពេល​មួ​ួ​យ​នៃ​ការ​រីក​ចម្រើន​ជា​លើក​ដំបូង​នៃ​សារព័ត៌​មាននៅ​កម្ពុជា ។

សម័យ​សង្គមរាស្ត្រនិយម (១៩៥៥-១៩៧០)
-​នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​១៩៥៥ សម្តេចព្រះ​នរោត្តម សីហ​នុ បាន​ដាក់រាជ្យ ។ បី​ស​ប្តា​ហ៍​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​១៩៥៥ ព្រះ​អង្គ​បាន​បង្កើត​គណបក្ស «​សង្គម​រាស្ត្រ និយម​» ។

-​សូម​រំឭក​ថា ទីភ្នាក់ងារសារព័ត៌មាន (​អា​.​កា​.​បេ​) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥១ ចេញផ្សាយ​ជា​បី​ភាសា គឺ​ខ្មែរ បារាំង និង​អង់គ្លេស ដែល​មាន​អ្នកជា​វប្រ​ហែល​២០០០​នាក់ ។

-​ឆ្នាំ​១៩៥២ កាសែត «​មាតុភូមិ​» របស់​លោក​សឹង ភឿ​ក​ថ មាន​និន្នាការ​ឆ្វេងនិយម ប្រមាណ​ពី​៤.០០០​ទៅ​៧.០០០​ច្បាប់​ក្នុង មួយ​លេខ​ៗ ។ កាសែត​នេះ​មាន​ប្រជាប្រិយភាព​ណាស់ ដោយសារ​ការ​ផ្សាយ​រឿងនិទាន ឬ​រឿងព្រេង​បុរាណ​ចិន​ដែល​មាន​ត ជា​ភាគ​ៗ ។

-​ឆ្នាំ​១៩៥៧ កាសែត La Dépeche du Cambodge ជា​ភាសា​បារាំង​ចេញផ្សាយ​ប្រចាំ​ថ្ងៃ​ប្រមាណ​៤.០០០​ច្បាប់ ។

-​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​១៩៥៥ កាសែត «​ប្រជាជន​» បាន​ចេញផ្សាយ​ដោយ​លួចលាក់​ស្តី​ពី​ទ្រឹស្តី​កុំ​មុ​យ​នី​ស្ត ដែល​មាន​លោក​ណុ​ប បូ​ផា​ន់ ជានា​យក ។

ក្រៅពី​នេះ​គឺ​មាន​កាសែត «​អ្នក​ជាតិនិយម​» ដែល​ជា​អង្គការ​របស់​សង្គមរាស្ត្រនិយម​ចេញផ្សាយ ៨.០០០​ច្បាប់​ក្នុង មួយ​លេខ​ៗ (èquipe) ទស្សនាវដ្តី «​ផ្សេង​ៗ» ចេញផ្សាយ​២៥០០​ច្បាប់​ក្នុង​មួយ​លេខ ។

ដោយឡែក​ក្រុម​សម្តេចឪ​ខាង​ភាសា​បារាំង (èquipe française de N.Sihanouk) បោះពុម្ពផ្សាយ ៖
-​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​១៩៦៥ ស​ប្តា​ហ៍​នុប្ប​វ​ត្តិ Rèalités Cambodgiennes (​ចេញ​ប្រចាំ​ស​ប្តា​ហ៍​ចំនួន​៤៥០០​ច្បាប់​ក្នុង​មួយ​លេខ​) ។
-​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​១៩៦៥ ទស្សនាវដ្តី​ប្រចាំខែ KAMBUJA (​ចេញផ្សាយ​ចំនួន​២០.០០០​ច្បាប់ ក្នុង​មួយ​លេខ​) ។
-​ឆ្នាំ​១៩៦៥ ទស្សនាវដ្តី​Le SANGKUM ។
-​ឆ្នាំ​១៩៦៥ ទស្សនាវដ្តី Etudes Cambodgiennes ។
-​ឆ្នាំ​១៩៦៥ ព្រឹត្តិបត្រ​ប្រចាំខែ Les paroles de S.P.N Sihanouk  ហៅ​កាត់​ថា B.M.D ។

ដោយឡែក​ក្រសួង​ឃោសនាការ (​ឥឡូវនេះ​ហៅ​ថា ក្រសួង​ព័ត៌មាន​) បាន​ចេញផ្សាយ​ទស្សនាវដ្តី ដូច​តទៅ ៖
-Le Cambodge d’aujour d’hui (៤០០០​ច្បាប់​)
-Les Cahiers du Sangkum (៤០០០​ច្បាប់​)
-Cambodian Commentary (៣៥០០​ច្បាប់​)
-​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​១៩៥៥ លោក​ស៊ឹម វ៉ា បង្កើត​កាសែត «​ប្រជា​សេរី​» ។

-​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៥៥ លោក​សា​ឡត ឆាយ ជា​ប្អូន​របស់​សា​ឡុ​ត ស ហៅ​ប៉ុ​ល ពត (​ស្លាប់​ឆ្នាំ​១៩៩៩) បាន​បង្កើត​កាសែត «​សាមគ្គី » ។

-​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​១៩៥៩ លោក​សម សារី ឪពុក​របស់​លោក​សម រ​ង្ស៊ី បង្កើត​កាសែត «​រា​ស្ត្រា​ធិ​ប​តេ​យ្យ​» បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​ប្រមុខរដ្ឋ​នរោត្តម សីហ​នុ មក ។

-​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​១៩៥៩ លោក​ខៀវ សំ​ផ​ន ដែល​មាន​សញ្ញាបត្រ​បណ្ឌិត​ខាង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៃ​ក្រុង​បា​៉​រី​ស បាន​បង្កើត​កាសែត L’Observateur ចេញផ្សាយ​ពី​៨០០០​ទៅ​១៥.០០០​ច្បាប់​ក្នុង​មួយ​លេខ ។ កាសែត​នេះ​រិះគន់​កម្លាំង​អភិរក្សនិយម​ដែល​រារាំង​សង្គមរាស្ត្រនិយម​មិន​ឱ្យ​សម្រេច​កម្មវិធី ធំ​ៗ​បាន ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​១៩៦០ លោក​ខៀវ សំ​ផ​ន បាន​ត្រូវ​កម្លាំង​នគរបាល​ចាប់​វាយ​ប្រ​ស្រាតខោ នៅ​តាម​ដង​វិ​ថី​នា​ក្រុងភ្នំពេញ ។ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​១៩៦០ លោក​ត្រូវ​ចាប់​ញាត់​គុក​រហូត​ដល់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​១៩៦០ ទើបត្រូវ​ដោះ​លែង​វិញ ។

-​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​១៩៥៩ លោក​ណុ​ប បូ​ផា​ន់ ត្រូវ​បាញ់​សម្លាប់​នៅ​កណ្តាល​ក្រុង​។ លោ​កឌុក រា​៉​ស៊ី និង​លោក​ប៉ូ​ល លី​តា​យ​សួន បង្កើត​កាសែត «Phnom Penh Presse » មាន​និន្នាការ​ស្និទ្ធ​អា​មេ​រិ​ក តំណាង​គណបក្សប្រឆាំង​ស្តាំ​និយម ។

-​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​១៩៦៦ សម្តេចព្រះ​នរោត្តម សីហ​នុ បង្កើត​ព្រឹត្តិបត្រ​បរ​រដ្ឋាភិបាល ជា​ភាសា​ខ្មែរ និង​ភាសា​បារាំង​ដើម្បី​ទិតៀន​រដ្ឋាភិបាល​ផ្ទាល់​របស់​ព្រះ​អង្គ ។
-​ឆ្នាំ​១៩៦៧ លោក​ស៊ឹ​ម វ៉ា បង្កើត​កាសែត «​ខ្មែរ​ឯករាជ្យ » ដើម្បី​រិះគន់​ប្រឆាំង​សម្តេចព្រះ​នរោត្តម សីហ​នុ ។
-​ឆ្នាំ​១៩៦៧ លោក​នុ​ត ឈឿ​ម បង្កើត​កាសែត «​សុជីវធម៌​» កាសែត​នេះ​ផ្សាយ​រឿង​អាសអាភាស​ច្រើន ហើយ​លក់ដាច់​ណាស់​រហូត​ដល់​១១.០០០​ច្បាប់ ក្នុង​មួយ​លេខ ។
-​ឆ្នាំ​១៩៦៩ កាសែត Le Courrier Phnom Penhois ជា​ភាសា​បារាំង បាន​ចេញផ្សាយ​ដែរ ។
-១៩៦៩ លោក​សុទ្ធ ប៉ូ​លី​ន ជា​ក្មួយ​លោក ស៊ឹ​ម វ៉ា បង្កើត​កាសែត «​នគរធំ​» ដោយ​បញ្ចេញ​ទស្សនៈ​សាធារណរដ្ឋ​និយម ។

សារព័ត៌មាន​ជា​ភាសា​ចិន និង​វៀតណាម
ភាសា​ចិន ៖
១-Mékong Yat Pao (៧.២០០​ច្បាប់​) (​ដំណឹង​មេគង្គ​)
២-Cong Thuong Pao (៦.០០០​ច្បាប់​) (​ពាណិជ្ជកម្ម​)
៣-Mien Hao Yat Pao (៦.០០០​ច្បាប់ )
៤-Sanh Pao (៣៥០០​ច្បាប់​) (​ដំណឹង​ចុង​ក្រោយ​)
៥-Shih Pao (៦.០០០​ច្បាប់​) (​ដំណឹង​ពេល​រសៀល​)

ភាសា​វៀតណាម ៖
១-Trung Lap (​អព្យាក្រឹត​) ។ កាសែត​នេះ​គាំទ្រ​ក្រុង​ហាណូយ និង​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាងត្បូង ពី​៤.០០០​ទៅ​៦.០០០​ច្បាប់ ។
២-Huu Nghi (៣.០០០​ច្បាប់​)
៣-Sao Mai (២.០០០​ច្បាប់​)

សម័យ​សាធារណរដ្ឋ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០​ដល់​១៧ ខែមេសា ឆ្នាំ​១៩៧៥

បន្ទាប់​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៧០ របស់​លន់ ន​ល់ ទម្លាក់​សម្ដេចព្រះ​នរោត្តម សីហ​នុម​ក កាសែត​ជា​ច្រើន​ប្ដូរ​និន្នាការ​ប្រឆាំង​រាជា​និយម ។

-​ខែឧសភា ឆ្នាំ​១៩៧០ លោក ទ្រិ​ញ វ៉ា​ញ រដ្ឋមន្ដ្រីក្រសួង​ឃោសនាការ បង្កើត​ការ​សែត «Cambodge Nouveuo» ប្រែ​ថា «​កម្ពុជា​ថ្មី​» ប្រឆាំង​សម្ដេចព្រះ​នរោត្តម សីហ​នុ ។

-​ខែកញ្ញា ឆ្នាំ​១៩៧០ លោក​គាំ រ៉េ​ត និង​លោក​កែវ អន ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ច្បាប់​បង្កើត​កាសែត «​សាធារណរដ្ឋ​» ប្រឆាំង​រាជវង្សានុវង្ស ។

កាសែត​ដែល​បង្កើត​ឡើង​ក្នុង​សម័យកាល​សង្គមរាស្ដ្រនិយម អាច​បន្ដ​ផ្សាយ​បាន​ច្រើន​តែ​ជា​កាសែត​ដែល​មាន​ខ្នង​គណបក្ស​ដូច​ជា​៖
-​កាសែត «​ប្រជាធិបតេយ្យ​» របស់​លោក សឺ​ង ង៉ុ​កថា​ញ់
-​កាសែត  «​ខ្មែរ​អង្គរ​» របស់​លោក​អិុ​ន តាំ
-​កាសែត «​ខ្មែរ​ឯករាជ្យ​» របស់​លោក​សុ​ឹ​ម វ៉ា
-​កាសែត «​កោះសន្ដិភាព​» របស់​លោក​ស៊ូ ស៊ន លោក​នុ​ត ឈឿ​ម និង​លោក​ជូ ថា​នី
-​កាសែត «​មាតុភូមិ​» របស់​លោក​ស៊ឹ​ង ភៀក​ថ ។
-​កាសែត «​គណបក្ស​សាធារណរដ្ឋ​» របស់​លោក​អឹុង មឹង និង​លោក​សុស​ស្តែ​ន ហ្វ៊ែ​ណ​ង់​ដេ​ស

ប៉ុន្ដែ​នៅ​ចុងឆ្នាំ​១៩៧០ សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​បញ្ចប់ ពីព្រោះ​នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​១៩៧០ របប​លន់ ន​ល់ បាន​ដាក់​ច្បាប់​ឱ្យ​ត្រួតពិនិត្យ​លើ​អត្ថបទ​កាសែត (La Censure) មុន​នឹង​ចេញផ្សាយ មាន​កាសែត​ជា​ច្រើន​ត្រូវ​បិទ​ជា​បន្ដបន្ទាប់ ។

-​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​១៩៧៣ ច្បាប់អាជ្ញាសឹក​ក៏​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ជា​ធរមាន​។ អំពើ​ព្យាបាទ និង​ការ​គំរាម​គំ​ហែង​ប្រឆាំង​អ្នកកាសែត ក៏​កើត​ឡើងជា​បន្ដបន្ទាប់ ដូច​ជា​រថយន្ដ​របស់​លោក​សុទ្ធ ប៉ូ​លី​ន ត្រូវ​បាន​គេ​យក​គ្រាប់បែក​ទៅ​បង្កប់​ឱ្យ​ផ្ទុះ ។

ច្បាប់​បិទ​មាត់ ចង​វ៉ៃ ខ្ទប់​ត្រចៀក ក្រោម​របប​ខ្មែរក្រហម (១៧ មេ​សា ១៩៧៥ -៧ មក​រា ១៩៧៩)
-​អ្នក​អាន គឺ​មាន​តែ​កម្មាភិបាល​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​កម្ពុជា ។
-​ខ្មែរក្រហម​បាន​ចេញផ្សាយ​ទស្សនាវដ្ដី «​ទង់​បដិវត្ដន៍​» «​ទង់​ក្រហម​» «​យុវជន យុវនារី​បដិវត្ដន៍​» និង​ទស្សនាវដ្ដី​រូបភាព ។
-​វិទ្យុ​មាន​តែ​មួយ​គត់​ហៅ​ថា «​សំឡេង​កម្ពុជា​ប្រជាធិបតេយ្យ​» និង​គ្មាន​ទូរទស្សន៍​ទេ ។

សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​(៧ មក​រា ១៩៧៩-១៩៩៣) និង​រដ្ឋ​កម្ពុជា
-​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ជា​កំណើត​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ស្រុក​ស្នួល ខេត្ដក្រចេះ ។ រណសិរ្ស​បាន​បង្កើត​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ហៅ​ថា SPK វិទ្យុ​រណសិរ្ស​ក៏​ត្រូវ​បង្កើត​ឡើង​ដែរ ។

-​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​១៩៧៩ កាសែត​កម្ពុជា​ជា​អង្គការ​ព័ត៌មាន​របស់​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចេញផ្សាយ​លេខ​ទី​១ ចំនួន​៥០០០​ច្បាប់ ។ បន្ទាប់​មក​ទើប​បោះពុម្ព​បន្ថែមចំនួន​រហូត​ដល់​៥០.០០០​ច្បាប់ ។

-​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​១៩៧៩ កាសែត «​កងទ័ព​បដិវត្តន៍​»
-​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​១៩៨១ កាសែត «​ភ្នំពេញ​»
-​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​១៩៨៥ កាសែត «​ប្រជាជន​» ដែល​មាន​នារី​ជា​អគ្គ​និពន្ធ​នាយិកា (​លោកស្រី សោម គឹ​ម​សួ​) ។

ក្រៅពី​នេះ​មាន​កាសែត «​នគរបាល​ប្រជាជន​» ដែល​ទាក់ទាញ​បាន​អ្នក​អាន​ច្រើន​ដោយ​ចុះ​ផ្សាយ​រឿងរ៉ាវ ផ្សេង​ៗ មាន​ឃាតកម្ម ចោរកម្ម​…​និង​កាសែត​របស់​អង្គការ​មហាជន (​សហជីព​-​នារី​-​យុវជន​) ។ ក្នុង​រយៈពេល​នោះ​សេរីភាព​សារព័ត៌មាន​ក៏​គ្មាន​ដែរ ។

សម័យ​អ៊ុ​ន​តាក់ (UNTAC)
ថ្ងៃ​ទី​២៣ តុលា ១៩៩១ ជា​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​នៅ​ក្រុងប៉ារីស ។ កិច្ចព្រមព្រៀង​បាន​កំណត់​ប្រព័ន្ធ​នយោបាយ​កម្ពុជា​ជា​របប​ប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស ប្រកាស​សេរីភាព​សារព័ត៌មាន និង​បង្កើត​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​(SNC) ដែល​មាន​ភាគី​៤​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា  គណ​បក្ស​​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គណៈ​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះ​សាសនា និង​កម្ពុជា​ប្រជាធិបតេយ្យ​។ គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច ដឹកនាំ​ដោយ​ទ្រង់​នរោត្តម រណឫទ្ធិ និង​គណបក្ស​សេរីនិយម​ព្រះពុទ្ធ​សាសនា​ដឹកនាំ​ដោយ​លោក​សឺ​ន សាន បាន​ចូល​មក​ក្រុងភ្នំពេញ ដើម្បី​ត្រៀម​ឃោសនាបោះឆ្នោត​។ ខ្មែរក្រហម​មិន​ព្រម​ចូលរួម​ការ​បោះ​ឆ្នោត​ទេ ។

-​ខែមករា ឆ្នាំ​១៩៩២ គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា​បាន​បង្កើត​ព្រឹត្តិបត្រ​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ប្រចាំ​ស​ប្ដា​ហ៍​ដែល​មាន​លោក​ប៉ុ​ល ហំ​ម ជានា​យក ។ ខ្លឹមសារ​ឃោសនា គឺ​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​វៀតណាម ។

-​ខែតុលា ឆ្នាំ​១៩៩២ គណបក្ស​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច បង្កើត​កាសែត​អ្នក​ជាតិនិយម​-​កាសែត Realités Cambodgiennes និង​ព្រឹត្តិបត្រ​សំឡេង​យុវជន​ខ្មែរ ។ ខ្លឹមសារ​ឃោសនា គឺ​ប្រឆាំង​រដ្ឋាភិបាល​រដ្ឋ​កម្ពុជា​។

គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អិុ​ន តាំ បង្កើត​ព្រឹត្តិបត្រ «​ប្រជាធិបតេយ្យ​» ។

អ៊ុ​ន តាក់ បង្កើត​វិទ្យុ អ៊ុ​ន តាក់ និង​កាសែត «Free Choice» ចុងឆ្នាំ​១៩៩២ កាសែត​Phnom Penh Post និង Cambodia Times ជា​ភាសា​អង់គ្លេស​បាន​ចេញផ្សាយ​។ ប៉ុន្តែ Cambodia Times ក្រោយមក​ក៏​ចេញផ្សាយ​ជា​ភាសា​ខ្មែរ​ទៀត ។ ក្រោយមក​ទៀត ក៏​ត្រូវ​បិទ​ដោយ​ឯកឯង​ដោយសារ​ខាត ។

-​ខែមករា ឆ្នាំ​១៩៩៣ កាសែត «​កោះសន្តិភាព​» បាន​ចេញផ្សាយ​ឡើង​វិញ ដឹកនាំ​ដោយ​លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង ជា​អតីត​និពន្ធ​នាយក​កាសែត​នេះ​ដែរ​កាលពី​សម័យ​របប​សង្គមរាស្ត្រនិយម និង​ឆ្លង​មក​របប​សាធារណរដ្ឋ​ខ្មែរ​សម័យ​សេនាប្រមុខ​លន់ ន​ល់ ។

-​ខែមីនា ឆ្នាំ​១៩៩៣ កាសែត «​ចក្រ​វា​ឡ​» ដឹកនាំ​ដោយ​លោក​ព្រហ្ម សាយ និង​កែវ សោ​ភ័​ណ្ឌ ។ 

-​ខែមេសា ឆ្នាំ​១៩៩៣ កាសែត «​រស្មី​កម្ពុជា​» ដឹកនាំ​ដោយ​លោក​ប៉ែន សមិទ្ធិ ហៅ​ប៉ែន ផេង អតីត​ចាងហ្វាង​កាសែត​ភ្នំពេញ ដែល​ក្រោយមក​ត្រូវ​បញ្ចប់​ការ​ចេញផ្សាយ ។ ដោយឡែក​កាសែត Le Mekong ជា​ភាសា​បារាំង​ក៏​ចេញផ្សាយ ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវ​បិទ​ដោយ​ខ្វះ​មធ្យោបាយ​ហិរញ្ញវត្ថុ ។

-​ខែឧសភា ឆ្នាំ​១៩៩៣ កាសែត «​កម្លាំង​ថ្មី​» ដឹកនាំ​ដោយ​លោក​ខៀវ សេង​គី​ម ជា​ប្អូន​របស់​លោក​ខៀវ សំ​ផ​ន ។ បន្ទាប់​មក​គឺ​មាន​កាសែត «​មាតុភូមិ​» របស់​លោក​ឱម ចាន់​ដា​រា​, កាសែត «​ព្រលឹង​ជាតិ​» របស់​លោក​ថោ​ង ប៊ុ​ន​ធឿ​ន ។

-​ខែកក្កដា ឆ្នាំ​១៩៩៣ កាសែត «​ខ្មែរ​ឯករាជ្យ​»​ដឹកនាំ​ដោយ​លោក​ពិន សំ​ខុន ។ កាសែត​មួយ​ចំនួន ផ្សេង​ៗ​ទៀត ក៏​ចេះ​តែ​កើត​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​កាសែត​ខ្លះ​អាយុ​ខ្លី គឺ​ចេញផ្សាយ​បាន​តែ​អំឡុង​យុទ្ធនាការ​បោះ​ឆ្នោត​ខែឧសភា ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ  ។ មក​ដល់​ខែកក្កដា ឆ្នាំ​១៩៩៤ មាន​កាសែត​៤២ ដែល​ក្នុង​នោះ​១១​កើត​មុន​ការ​បោះ​ឆ្នោត ។ ប៉ុន្តែ​មាន​កាសែត​១៩ ត្រូវ​បិទ​ទៅ​វិញ ។ កាលនោះ កាសែត​៣​បោះពុម្ព​នៅ​ឯ​បរទេស គឺ Phnom Penh Post, Cambodia Times និង​រស្មី  កម្ពុជា ។

-​ទូរទស្សន៍​ឯកជន​ដំបូង​ឈ្មោះ IBC.TV បាន​ចាប់ផ្ដើម​ដោយ​ផ្សាយ​រឿង​ថៃ «​ត្រកូល​អ​សូរ​កាយ​» មាន​តួ​យាយ​វរនាថ ដែល​ទាក់ទាញ​ទស្សនិកជន​ខ្មែរ​យ៉ាងច្រើន​កុះករ ។ នេះ​ជា​ការ​ចាប់ផ្ដើម​នូវ​យុទ្ធនាការ​ចក្រពត្តិនិយម វប្បធម៌​ថៃ​លើ​កម្ពុជា​ដែល​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ នេះ ។

ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​សារព័ត៌មាន​ឯកជន គេ​សង្កេត​ឃើញ​ថា កាសែត​រដ្ឋ​បាន​ថយឥទ្ធិពល ឬ​បាត់​ស្រមោល​តែ​ម្ដង (​ភ្នំពេញ កងទ័ព​បដិវត្តន៍​…) ។ កាសែត​រដ្ឋ​បាត់បង់​ការ​ផ្ដាច់មុខ និង​ចាញ់​ការ​ប្រកួតប្រជែង​ដោយ​សេរី​ទៀត​ផង ។

សម័យ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​១ និង​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២
​បដិវត្តន៍​វិស័យ​ប្រព័ន្ធ​ឃោសនា
ក្រោយ​ពី​ការ​បង្កើត​រាជរដ្ឋាភិបាល​ក្បាល​ពីរ (​នាយក​រដ្ឋមន្ត្រី​២​រូប​) ដែល​ប្រសូត​ចេញពី​ការ​បោះ​ឆ្នោត​នៅ​ខែឧសភា ១៩៩៣ និង​ការ​ចាកចេញ​របស់​អ៊ុ​ន​តាក់​ពី​កម្ពុជា​នៅ​ដំណាច់ឆ្នាំ​១៩៩៣​មក ប្រព័ន្ធ​ឃោ​នា​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ ។​

កាសែត​ជា​ភាសាបរទេស ៖
-​អង់គ្លេស ៖ Phonm Penh Post, Cambodai Time, Cambodai Today, Cambodai Daily, The Business, The Vision ។
-​បារាំង ៖ Cambodge Nouveau, Cambodge Soir, Le quotidien du Cambodge, Le Mekong ។
-​ចិន ៖ កាសែត​ពាណិជ្ជកម្ម Long Thuong Pao ។
​-​វៀតណាម​៖ Tú do ចេញ​តែ​មួយ​លេខ ។ នាយក​(​លី តារា​) ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​វៀតណាម ដោយ​ពាក់ព័ន្ធ​នឹង​ចលនា​វៀតណាម​សេរី​នៅ​កម្ពុជា ។

ប៉ុន្តែ​ក្នុង​ចំណោម​កាសែត​ជា​ភាសា​បរទេស​និង​ជា​ភាសាជាតិ គេ​អាច​ចែក​ចេញ​ជា​បីប្រភេទ​គឺ ៖
-​កាសែត​ជា​ភាសាបរទេស​មាន​លក្ខណៈ​ជា​អត្ថបទ​ព័ត៌មាន និង​អត្ថបទ​វិភាគ គឺ Phnom Penh Post, Cambodai Time, Cambodai Daily, Cambodge Nouveau និង Cambodge Soir ។

-​កាសែត​មាន​អត្ថបទ​ព័ត៌មាន គឺ​Business News,Cambodai Today  Kampuchea, Raksmei Kampuchea, Khmer Ekarech…  ដោយ​មានឱកាស ខ្លះ​ៗ​បាន​ប្រកាន់​ជំហរ​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ ។

-​សារព័ត៌មាន​មាន​លក្ខណៈ​ជា​អត្ថបទ​បញ្ចេញមតិ ខ្វះ​អត្ថបទ​ព័ត៌មាន ផ្សេង​ៗ មាន​ដំណឹង​ពេល​ព្រឹក​,  ដំណឹង​ថ្មី​, កម្លាំង​ថ្មី និង​ឧ​ត្ក​ម​គតិ​ខ្មែរ​ជាដើម ។

-​តួលេខ​ចេញផ្សាយ ពិបាក​រក​ឃើញ​ពិតប្រាកដ​ណាស់ ។ នាយក​ខ្លះ​ច្រើន​តែ​បំប៉ោង​តួលេខ ។

គួរ​កត់​សម្គាល់ថា ទោះជា​បំប៉ោង​តួលេខ​ក្តី ក៏​មាន​គម្លាត​គ្នា​យ៉ាង​ធំ​រវាង​តួលេខ​ចេញផ្សាយ និង​ចំនួន​ច្បាប់​កាសែត​ដែល​លក់ដាច់ ។ ប៉ុន្តែ​ការ​សិក្សា​មួយ​នៅ​ចុងឆ្នាំ​១៩៩៥ បាន​សន្និដ្ឋាន​ថា ជា​រៀងរាល់ថ្ងៃ​មាន​កាសែត​ពី​៧០.០០០​ទៅ​១០០.០០០ ចេញផ្សាយ ហើយ​លក់ដាច់ ឬ​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ ។

ប្រជាជន​កម្ពុជា​ជាង​១០​លាន​នាក់ មាន​ប្រហែល​ពីរ​ភាគ​បី មិន​ចេះ​អាន​អក្សរ ដោយសារ​តែ​មាន​អាយុ​តិច ឬ​មិន​ចេះ​អាន​អក្សរ ។ ម្យ៉ាងទៀត​ប្រជាជន​គ្មាន​លុយ​ទិញ​កាសែត​អាន​ផង ដូច្នេះ​គេ​អាច​ប៉ាន់ស្មាន​បាន​ថា មាន​ប្រជាជន​១​ភាគរយ​ប៉ុណ្ណោះ​អាន​កាសែត ឬ​២​ភាគរយ ។

ទូរទស្សន៍ មាន​៦​ប៉ុស្តិ៍ គឺ TVK, TV3, TV9,  TV5, APSARA, BAYON និង CFI, BBC, CNN ទូរទស្សន៍​ខ្សែកាប ។

-TVK ស្តារ​ជា​ថ្មី (​ស​-​ខ្មៅ​) ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​១៩៨៣ ពណ៌​នៅ​ឆ្នាំ​១៩៨៦ មិន​ទាន់​មានច្បាប់​សោត​ទស្សន៍​ទេ ហើយ​បាន​រៀបចំ​តាក់តែង គ្មាន​ច្បាប់​ហាម​ការ​ភ្ជាប់​ប្រព័ន្ធ​ប៉ា​រ៉ា​បូល​ទេ ។

វិទ្យុ មាន​វិទ្យុជាតិ​ផ្សាយ​តាម AM ក្រៅពី​នេះ​ផ្សាយ​តាម FM (FM88, FM90, FM92(RFI), FM95, FM96, FM97, FM97.5, FM99, FM100(BBC), FM102, FM105, FM107, FM98, VOA, RF Asia, Pekin Hanoi ។

វិទ្យុ​បណ្តាញ នៅ​តាម​ខេត្ត​-​ក្រុង រួម​ទាំងទូរទស្សន៍​ផង
សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ (KJA) បង្កើត​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​១៩៩៣ (​ពិន សំ​ខុន​)
សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខ្មែរ បង្កើត​នៅ​ឆ្នាំ​១៩៩៥ (​ជុំ កា​ណា​ល់​)
ក្លឹ​ប​អ្នក​សារព័ត៌មាន​កម្ពុជា បង្កើត​នៅ​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០០០ (​ប៉ែន សមិទ្ធិ​)
សហភាព​អ្នក​សារព័ត៌មាន​ឯករាជ្យ បង្កើត​នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០០០ (​ចេ​ង សុខ​ណា​)…………………… ? បង្កើត​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០០០ (​អ៊ុ សា​រិ​ន​)

ទីភ្នាក់ងារសារព័ត៌មាន
-AKP  ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​១៩៩៣
-AFP, REUTER -ASSOCIATION PRESS, UPI, KYODO, XINHUA, VNA និង DPA(​អា​ឡឺ​ម៉​ង់​) ។

អ្នកកាសែត​ជើង​ចាស់
-​លោក​ឧកញ៉ា​ថុ​ង អ៊ុយ​ប៉ា​ង និពន្ធ​នាយក​កោះសន្តិភាព​ក្នុង​ជំនាន់​លន់ ន​ល់
-​លោក​ព្រហ្ម សាយ ធ្វើ​អ្នកកាសែត​ចាប់តាំងពី​ឆ្នាំ​១៩៦៥ កាសែត​អរិយធម៌​ជំនាន់​សាធារណរដ្ឋ​ខ្មែរ
-​លោក​ខៀវ សេង​គី​ម ធ្វើ​អ្នកកាសែត «​វឌ្ឍនភាព​» ទៅ​ជា កម្លាំង​ថ្មី
-​លោក​ថោ​ង ប៊ុ​ន​ធឿ​ន បង្កើត​កាសែត Apsara នៅ​ចុង​ទស​វត្ស​៦០
-​លោក​ងួ​ន ន​ន់ Réalite’s Cambodgienes, Kambuja, Le SangKum, ដំណឹង​ពេល​ព្រឹក នាយក​កាសែត​ខ្មែរ​ឯករាជ្យ ។
-​លោក​ជា សុង ធ្វើ​កាសែត​លំអៀង សីហ​នុ

ទាំងនេះ​ជា​រៀមច្បង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​បដិសន្ធិ​នៃ​សារព័ត៌មាន​ខ្មែរ​ជំនាន់​ថ្មី ៕