ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឡូយទេ! Fansគាត់​រាប់​ពាន់​នាក់​​ក្នុង ​Facebook, Instagram និងSnapchat

7 ឆ្នាំ មុន

តាម​​វ៉េបសាយ​​​របស់ ​Mid-Day បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្មា​ចាស់​ជាងគេ​​លើ​ពិភពលោក​ ដែល​មាន​អាយុ២៦​ឆ្នាំ ​បាន​​កំពុង​តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នក​ដែល​លេង​Facebook, Instagram និង Snapchat ​។

តាម​​វ៉េបសាយ​​​របស់ ​Mid-Day បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្មា​ចាស់​ជាងគេ​​លើ​ពិភពលោក​ ដែល​មាន​អាយុ២៦​ឆ្នាំ ​បាន​​កំពុង​តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នក​ដែល​លេង​Facebook, Instagram និង Snapchat ​។

សត្វ​ឆ្មា​ចំណាស់​​នោះ ត្រូវ​បាន​ម្ចាស់​ដាក់​​ឈ្មោះ​ថា Corduroy ហើយ​វា​ទើបតែ​ទទួល​បានការ​ចុះ​កំណត់​ត្រា​ពិភព​លោក Guinness​ ថា ​ជា​ឆ្មា​ដែលរ​ស់បាន​យូរ​ជាង​គេ​ជាមួយ​នឹង​​សុខភាព​ល្អ​ប្រសើរ​ ។

ម្ចាស់​របស់​វា នាង Ashley Reed Okura បាន​ប្រាប់​​ថា នាង​បាន​បង្កើត​គណនេយ្យ (Account) Instagram នៅ​ថ្ងៃ​ទី​១៣ សីហា​ កាលពី​ឆ្នាំ​មុន ដែល​ត្រូវ​នឹង​ថ្ងៃ​ ដែល​ឆ្មា​របស់​នាង ​បាន​ជាប់​កំណត់​ត្រា​ Guinness​ ។ នាង​បាន​បន្ត​ថា សត្វ​ឆ្មា​របស់​នាង​ Corduroy ក៏​មាន​គណនេយ្យ (Account) Facebook និង Snapchat ផង​ដែរ​។

គួរ​បញ្ជាក់​ពីលើ​នេះ​បន្តិច​​ថា ឆ្មា​នេះ​កំពុង​តែ​រស់នៅ​ជាមួយ​គ្រូ​សារ​របស់​នាង Ashley នៅ​រដ្ឋ​ Oregon ​នៃ​សហរដ្ឋអាមេរិក​ ។ វា​មាន ​Follower ​នៅ​ Instagram រហូត​ទៅ​ដល់​២៥០០​នាក់​ ។ ម្ចាស់​វា​បាន​បន្ត​ថា នាង​ពិតជា​មាន​កិត្តិយស​ណាស់​ ដែល​បាន​ Corduroy ​ចូល​មក​រស់នៅ​ក្នុង​ជីវិត​នាង​ ។ ខ្ញុំ​ស​ង្ឈឹ​ម​ថា ​វា​នឹង​អាច​រស់នៅ​ជាមួយ​ខ្ញុំ​ដោយ​មាន​សេចក្តីសុខ​និង​សុខភាព​ល្អ​តទៅ​ទៀត​ ។

ប្រិ​យ​មិត្ត​អ្នក​អាន​អាច​ចូល​ទៅ​ Account របស់​ឆ្មា​ល្បី​នេះ ​បាន​តាម​រយៈ Instragram ដែល​មាន​Account ឈ្មោះ​ Oldestlivingcat​។