លោកគ្រូ ឡុងសាលវ័ន្ត ៖ ឡុង សំណាង ប៉ះសួន ចាន់នី លើកនេះសង្ឃឹមថាអាចធ្វើបានល្អជាងមុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កីឡាករឡុង សំណាង ធ្លាប់ត្រូវបានកីឡាករសួន ចាន់នី…
រាជធានីភ្នំពេញ ៖ គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កីឡាករឡុង សំណាង ធ្លាប់ត្រូវបានកីឡាករសួន ចាន់នី…
រាជធានីភ្នំពេញ ៖ គេនៅចាំបានថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កីឡាករឡុង សំណាង ធ្លាប់ត្រូវបានកីឡាករសួន ចាន់នី ក្លិបបក្សីស្លាបដែក ទាត់ឱ្យខូចជើងខាងឆ្វេងនៅត្រឹមទឹកទី៣ ហើយត្រូវបានលោកអាជ្ញាកណ្ដាល រាម កុសល បញ្ឈប់ការប្រកួតភ្លាមៗ ។ តែសម្រាប់ការប៉ះគ្នានៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ ទី១៥ មករាខាងមុខនេះ លោកគ្រូ ឡុង សាលវ័ន្ត ហាក់បីដូចជាមានជំនឿចិត្តយ៉ាងខ្លាំងថា កូនសិស្សរបស់លោកអាចធ្វើបានល្អជាងលើកមុន។
ជាមួយនឹងការប៉ះគ្នារវាងគូសងសឹកមួយគូនេះ គឺជាជំនួបដណ្ដើមប្រាក់២លានរៀលពីកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់។ដូច្នេះឡុង សំណាងមិនអាចធ្វើឱ្យភ្លាត់ស្នៀតដូចកាលពីលើកមុនទៀតបានឡើយ ។ ម្យ៉ាងវិញទៀតរយៈពេលជាងមួយខែមកហើយឡុង សំណាង ខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ ដោយសាតែគេមិនចង់ឱ្យសួន ចាន់នី ផ្ដួលគេបានដោយងាយដូចកាលពីលើកមុនទៀតនោះទេ ជាពិសេសគឺមិនចង់ឱ្យរបូតបាត់ប្រាក់លានពីក្នុងដៃឡើយ ។
ឡុង សំណាង និងសួន ចាន់នី សុទ្ធតែជាកំពូលអ្នកលេងស្នៀតជើងនិងស្នៀត ជង្គង់ដូចគ្នា ហើយមានប្រៀបខាងកម្ពស់ដូចគ្នាទៀត។ប៉ុន្តែសម្រាប់អ្នកដែលធ្លាប់តាមដានការប្រកួតមួយចំនួនគេនៅតែមិនទាន់មានការទុកចិត្តលើឡុង សំណាងដដែល ដោយសាតែគេសង្កេតឃើញថា ស្នៀតជើងសបស់សួន ចាន់នី ពេលទាត់ចេញម្ដងៗរៀងធ្ងន់ជាង មិនតែប៉ុណ្ណោះសួន ចាន់នី មើលមកឡុង សំណាង ប្រៀបបាននឹងកូនក្មេងម្នាក់ប៉ុណ្ណោះ ។ ដូច្នេះការប្រកួតលើកនេះ ភាគរយតិចណាស់ដែលអាចយកឈ្នះលើចាន់នី បាននោះ។
លោកមាស វណ្ឌី ដែលជាអ្នកធ្លាប់មានបទពិសោធន៍ក្នុងការវាយតម្លៃកីឡាករនោះក៏បានលើកឡើងផងដែរថា ស្នៀតប្រយុទ្ធរវាងកីឡាករសួន ចាន់នី និងឡុង សំណាង ប្រហាក់ប្រហែលគ្នាទេ តែបើនិយាយពីចិត្តវិញសួន ចាន់នី សឿងជាង ព្រោះអីលោកក៏ធ្លាប់បានធ្វើការកត់សម្គាល់កន្លងមក សួន ចាន់នី បើទោះបីដឹងថាគូប្រកួតខ្លាំងជាងក៏ដោយ ក៏គេមិនដែលរួញរាដែរ ប្រកួតដល់ទីបញ្ចប់ ។ ដោយឡែកចំពោះកីឡាករឡុង សំណាង ភាគច្រើនគេវាយសម្រុកនៅពេលដឹងថាគូប្រកួតខ្សោយជាង តែបើខ្លាំងជាងគេប្រើវិធីការពារខ្លួនច្រើនជាង ។ ទោះជាយ៉ាងសម្រាប់អ្នកតាមដានការប្រកួតគេក៏កំបុងតែរង់ចាំមើលថាឡុង សំណាងមានឱកាសសងសឹកបានសម្រចឬអត់ ៕
ចែករំលែកព័តមាននេះ