ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ? ស្ងាត់​ៗ ស្រាប់តែ​ស្រី​ស្អាត វី ឌី​ណែ​ត ប្រកាស​ឈប់​ច្រៀង

2 ឆ្នាំ មុន
  • ភ្នំពេញ

«​តិច​ទៀត​ឈប់​ច្រៀង​ហើយ​» នេះ​ជា​សារ​ដែល​តារាចម្រៀង​នាង វី ឌី​ណែ​ត បាន​ប្រកាស​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ម្សិលមិញ ដែល​សារ​នេះ​បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​

រាជធានី​ភ្នំពេញ ៖ «​តិច​ទៀត​ឈប់​ច្រៀង​ហើយ​» នេះ​ជា​សារ​ដែល​តារាចម្រៀង​នាង វី ឌី​ណែ​ត បាន​ប្រកាស​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ម្សិលមិញ ដែល​សារ​នេះ​បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​របស់​តារា​រូប​នេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ការ​ប្រកាស​បែប​នេះ​ពី​កូនស្រី​តារាចម្រៀង​ជើង​ចាស់​លោក ហ៊ួ​រ ឡា​វី គឺ​នាង វី ឌី​ណែ​ត នា​ពេល​នេះ ជា​ការ​លេងសើច ឬ​ជា​ការ​ពិត ខណៈ​ពេល​ដែល​មានការ​ជជីក​សួរ​ពី​អ្នកគាំទ្រ ប៉ុន្តែ​តារា​រូប​នេះ​នៅ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ​។

ប៉ុន្តែ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា វី ឌី​ណែ​ត ទំនងជា​អាច​បញ្ចប់​អាជីព​សិល្បៈ​ចម្រៀង​របស់​នាង​នា​ពេល​ខាង​មុខ​នេះ ដោយសារ​នាង​អាច​នឹង​កសាង​គ្រួសារ ហើយ​ការ​សម្រេច​យក​គ្រួសារ​នេះ បាន​បង្ខំចិត្ត​ឲ្យ​នាង​ត្រូវ​ដើរ​ចេញពី​អាជីព​សិល្បៈ ក្រោយ​ប្រឡូក​អស់​ប៉ុន្មាន​ឆ្នាំ​មកនេះ​។

ជា​ការ​កត់សម្គាល់ បើ​ក្រឡេក​ទៅ​មើល​ការ​ខំ​មិន​ពី​តារាចម្រៀង​រួម​ទ្រនំ​នាង ឈិ​ន ម៉ា​និ​ច ដែល​បាន​សរសេរ​ក្រោម​សារ​ដែល វី ឌី​ណែ​ត បាន​បង្ហោះ គឺ​បាន​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ថា «​ចា៎ លោក​ជំទាវ មិច​មិច​មើល​ឯង​ផង​ណាស់ ណ​ប់​» ក្នុង​ពេល​ដែល វី ឌី​ណែ​ត ត្រឹមតែ​បាន​ឆ្លើយ​តប​យ៉ាង​ខ្លី​ថា «​ចេះ​ថា​ម៉​ង​»​។ ទាំងនេះ​ហើយ​ដែល​ធ្វើ​អោយ​គេ​សង្ស័យ​ថា តើ វី ឌី​ណែ​ត ពិត​មាន​គម្រោង​កសាង​គ្រួសារ​ឆាប់​ៗ ហើយ​បញ្ចប់​អាជីព​សិល្បៈ​ចម្រៀង​របស់​នាង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ឬ​យ៉ាងណា? ក្នុង​ពេល​ដែល​កន្លង​មក តារា​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ធ្លាប់​ឃើញ​បង្ហាញ​ភាព​ស្និត​ស្នាល​ជាមួយ​បុរស​ប្លែក​មុខ​ម្នាក់ តាម​បណ្តាញ​សង្គម​ផង​ដែរ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស នាង វី ឌី​ណែ​ត បាន​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២​នេះ ដោយសារ​ការ​សួរនាំ​មិន​មានការ​ឆ្លើយ​តប​។

យ៉ាងណា​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ហាក់​មិន​បាន​បង្ហាញ​ការ​គាំទ្រ​នូវ​ការ​បញ្ចប់​ចម្រៀង​របស់ វី ឌី​ណែ​ត នា​ពេល​នេះ​ឡើយ ខណៈ​ពេល​ពួក​គេ​ខ្លះ​បាន​ចាត់​ទុក​អ្វី​ដែល​តារាចម្រៀង​រូប​នេះ​បាន​បង្ហោះ​ខាងលើ​នេះ គ្រាន់តែ​ជា​ការ​លេងសើច​តែ​ប៉ុណ្ណោះ​។

ជា​ការ​កត់សម្គាល់ វី ឌី​ណែ​ត គឺជា​តំណក់ឈាម​កូនស្រី​របស់​តារាចម្រៀង​ជើង​ចាស់​លោក ហ៊ួ​រ ឡា​វី តែ​មួយ​គត់ ដែល​បាន​បន្ត​ស្នង​តំណែង​ជា​តារាចម្រៀង​ពី​លោក ក្នុង​ពេល​តារាចម្រៀង​រូប​នេះ​ក៏​បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​មិន​ចាញ់​ឪពុក​របស់​នាង​ឡើយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ