ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​បារម្ភ​ថា​ អូ​មី​ក្រុង​ អាច​បំបែក​ឆ្នាំងបាយ​ជា​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ខ្លះ​បាន​បើក​អាជីវកម្ម​ឡើង​វិញ ខ្លះ​បាន​កំពុង​ខ្ចីបុលគេ​បន្ថែម​ដើម្បី​ដំណើរការ​សេវាកម្ម ខ្លះ​បាន​ចុះ​ធ្វើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង តែ​បាន​កំពុង​ជួប​ក្តី​កង្វល់​ជា​ថ្មី​ពី​វត្តមាន​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ ។ អ្នករក​ទទួល ទាន​ក្នុង​វិស័យ​ទេសចរណ៍​បារម្ភ​ថា បើ​វីរុស​បំប្លែង​នេះអាច​បណ្តាល​ឱ្យមាន​ការ​បិទ​ប្រទេស​ជា​ថ្មី​នោះ…

រាជធានី​ភ្នំពេញ ​៖ ខ្លះ​បាន​បើក​អាជីវកម្ម​ឡើង​វិញ ខ្លះ​បាន​កំពុង​ខ្ចីបុលគេ​បន្ថែម​ដើម្បី​ដំណើរការ​សេវាកម្ម ខ្លះ​បាន​ចុះ​ធ្វើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង តែ​បាន​កំពុង​ជួប​ក្តី​កង្វល់​ជា​ថ្មី​ពី​វត្តមាន​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ ។ អ្នករក​ទទួល ទាន​ក្នុង​វិស័យ​ទេសចរណ៍​បារម្ភ​ថា បើ​វីរុស​បំប្លែង​នេះអាច​បណ្តាល​ឱ្យមាន​ការ​បិទ​ប្រទេស​ជា​ថ្មី​នោះ ពួក​គាត់​នឹង​លំបាក​ជាង​លើកមុខ​ខ្លាំង​ណាស់ ​។

លោក​ ធឿ​ន ​វុ​ឌ្ឍី អ្នកនាំ​ភ្ញៀវ​ទេសចរ​ម្នាក់​នៅ​ខេត្តសៀមរាប​ និយាយ​ទាំង​ក្តី​បារម្ភ​ថា ​វត្តមាន​ពលរដ្ឋ​ដើរ​កម្សាន្ត​កាលពី​ចូល​ឆ្នាំ​សកលបាន​ធ្វើ​ឱ្យលោក​មាន​ក្តី​សប្បាយចិត្ត ព្រោះ​បានឃើញ​ភ្ញៀវ​ជាតិ​មក​ដើរ​លេង​កម្សាន្ត​នៅ​ខេត្តសៀមរាប​ ។ អ្នក​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ និង​អាហារ​ផ្សេង​ៗ​បាន​ទទួល​កម្រៃ​ពី​ភ្ញៀវ​ទេសចរ​ច្រើន​គួរសម ​។​ ប៉ុន្តែ​ពេល​នេះ​បើ​សិនជា​អូ​មី​ក្រុង​បាន​ចូល​ដល់​សហគមន៍​ទៀត ធ្វើ​ឱ្យអ្នករក​ទទួលទាន​ក្នុង​វិស័យ​នេះ​បារម្ភ​ជា​ខ្លាំង​សារ​ជា​ថ្មី​ ។

ខេត្តសៀមរាប បាន​បើ​ការ​ហោះហើរ​ពី​សិង្ហ​បុរី​ មក​កម្ពុជា យ៉ាង​ហោច​ណាស់​យើង​មាន​ភ្ញៀវ​បរទេស​ចូល​មក​កម្សាន្ត​សន្សឹម​ៗ តួយ៉ាង​កាលពី​ស​ប្តា​ហ៍​មុន​យើង​បាន​ទទួល​បាន​ភ្ញៀវ​បរទេស​មួយ​ក្រុម​ ។ អូ​មី​ក្រុង​ ពេល​នេះ​បាន​ធ្វើ​ឱ្យអ្នករក​ស៊ីក្នុង​វិស័យ​ទេសចរណ៍​ធ្លាក់​ទឹកចិត្ត ម្តងទៀតហើយ ។ នេះ​ការ​លើក​ឡើង​របស់​លោក​ ធឿ​ន ​វុ​ឌ្ឍី​ ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​ថា អ្នករក​ទទួលទាន​ក្នុង​វិស័យ​ទេសចរណ៍​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង ​នេះ​ ។​ លោកស្រី​បាន​និយាយ​ថា​ តាំងពី​យើង​បាន​បើក​ប្រទេស​ឡើង​វិញ គឺ​យើង​នៅ​មិន​ទាន់​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ដោយសារ​ភ្ញៀវ​ត្រូវការ​ធ្វើ​ផែនការ​ក៏​ដូច​ជា​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​វិញ​ក៏​នៅ​មិន​ទាន់​ហោះហើរ​បាន​ពេញលេញ​ដែរ​ ។

ប្រសិនបើ​មានការ​បិទ​ខ្ទប់​ប្រទេស​ដោយសារ​តែ​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ​ទៀត​នោះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ធ្ងន់ធ្ងរ​ណាស់ ​។ លោកស្រី​ ឆាយ សី​វលី​ន​ អះអាង​ថា វិស័យ​ទេសចរណ៍​បាន​រង​ផល​ប៉ះពាល់រយៈពេល ​២​ ឆ្នាំ​មក​ហើយ បាន​ធ្វើ​អ្នក​រកស៊ី​មួយ​ចំនួន​ខំ​ប្រមូល​ដើមទុន​ក៏​ដូច​ជា​ខ្ចីបុល​ពី​គេ​ដើម្បី​ស្តារ​អាជីវកម្ម​ឡើង​វិញ​ជា​បណ្តើរ​ៗ ក្នុង​ការ​ត្រៀម​ទទួលភ្ញៀវ ​។ មិន​ទាន់​ទាំង​ដំណើរការ​ស្រួលបួល​ផង បើត្រូវ​បិទ​ខ្ទប់​ទៀត​នោះ​នឹង​ធ្វើ​ឱ្យ​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ដួល​រំលំ​កាន់តែ​ច្រើន ​ហើយ​ពិបាក​នឹង​ងើបឡើង​វិញ​ណាស់ ព្រោះថា​ ម្ចាស់​អាជីវកម្ម​ទាំងនោះ​ភាគច្រើន​មិន​មាន​ដើមទុន​សល់​ទុក​សម្រាប់​ទ្រទ្រង់​អាជីវកម្ម​ឱ្យ​បាន​ពេល​យូរ​ឡើយ ​។

ចាប់ពី​តាំងពី​ថ្ងៃ​ទី ​៥ ខែមករា ​មក កម្ពុជា​មិន​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូ​វី​ដ​ ១៩ ខណៈ​ថ្ងៃនេះ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ចំនួន ​៣៤​នាក់ ប្រភេទ​អូ​មី​ក្រុង ក្នុង​នោះ​ករណី​នាំ​ចូល​ចំនួន ​២២​ នាក់ និង​ឆ្លង​ក្នុង​សហគមន៍ ​១២ ​នាក់ អ្នកជំងឺ​ចំនួន​ ១៤​ នាក់​ជា​សះស្បើយ ​។ គ្មាន​សញ្ញា​ពី​ការ​ប្រកាស​បិទ​ប្រទេស​កម្ពុជា​ឡើង​វិញ​នោះ​ទេ ​។​ កន្លង​មក​ប្រមុខ​រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឱ្យមានការ​ភ័យ​ស្លន់ស្លោ តែ​ត្រូវ​នាំ​គ្នា​អនុវត្ត​វិធាន​ការពារ ​៣ ​កុំ​ ៣​ ការពារ​ និង​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ឱ្យបាន​គ្រប់​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ