ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ​ចំណុច​ ធនាគារជាតិ ​បាន​ជួយ​ចរន្ត​លុយ​ពេល​កូ​វី​ដ-១៩ ​រាតត្បាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រប់​គ្នា​ដឹង​ហើយ​ថា ការ​រាតត្បាត​របស់​កូ​វី​ដ​ ១៩ ​ប៉ះពាល់​សេដ្ឋកិច្ច សកម្មភាព​អាជីវកម្ម​ និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ ។ កូ​វី​ដ…

រាជធានីភ្នំពេញ ៖ គ្រប់​គ្នា​ដឹង​ហើយ​ថា ការ​រាតត្បាត​របស់​កូ​វី​ដ​ ១៩ ​ប៉ះពាល់​សេដ្ឋកិច្ច សកម្មភាព​អាជីវកម្ម​ និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ ។ កូ​វី​ដ ​១៩​ បាន​ធ្វើឱ្យការ​ចាយវាយ​លុយ​ដោយ​ផ្ទាល់​ត្រូវបាន​កាត់​បន្ថយ ។ នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ នៅ​ថ្ងៃ​ទី ​១៣ ខែ​មក​រា​ មកនេះ ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃកម្ពុជា​ លោក ជា ចាន់​តូ បាន​លើក​ឡើង​ពី​សកម្មភាព​ជា​វិជ្ជមាន​ដែល​ស្ថាប័នហិរញ្ញវត្ថុនេះ​បាន​ធ្វើ​ ដើម្បី​ឲ្យ​មាន​ចរន្ត​សាច់ប្រាក់​ជា​ប្រក្រតី​នៅ​ក្នុង​សង្គម​​ក្នុង​នោះ​មាន ​៖

១- ធនាគារជាតិ​នៃ​កម្ពុជា ​បាន​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរ​ប្រាក់ តាម​រយៈ​ការ​លក់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ជាង ៥០០ លាន ដើម្បី​ស្រូប​យក​ប្រាក់​រៀល​ពី​សេដ្ឋកិច្ច និង​រក្សា​អត្រា​ប្តូរ​ប្រាក់​ទីផ្សារ​ឱ្យ​មាន​ស្ថិរភាព​ក្នុង​រង្វង់ ៤.០៩៩ រៀល​ក្នុង​មួយ​ដុល្លារ​អា​មេ​រិ​ក​ ។

២- ធនាគារជាតិ​នៃ​កម្ពុជា ​បាន​បន្ត​ដាក់​ចេញ​វិធានការ​បុ​រេ​សកម្ម​នានា ជា​ពិសេសការ​បន្ត​ការ​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ និង​ការ​អនុវត្ត​នយោបាយ​រូបិយ​វត្ថុ​វិត្ថារ​កម្ម ដែល​ផ្តល់​លទ្ធភាព​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​មាន​សាច់ប្រាក់​គ្រប់គ្រាន់ សម្រាប់​ពង្រឹង​ស្ថានភាព​ដើមទុន និង​លើកកម្ពស់​សមត្ថភាព​គ្រប់គ្រង​ហានិភ័យ​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​បន្ត​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ផ្តល់​ការ​អនុគ្រោះ​រៀបចំ​ឥណទាន​ឡើង​វិញ សរុប​ចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រី​លាន​រៀល (៥,៥ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​បាន​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​និង​អាជីវកម្ម​បាន​មួយ​កម្រិត​ ។

៣- ស្រប​តាម​ដំណើរការ​សេដ្ឋកិច្ច​ និង​ការ​រស់នៅ​តាម​គន្លង​ថ្មី ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អភិវឌ្ឍ​ និង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេ​ឡិ​ក​ត្រូ​និក ដែល​បាន​សម្រួល​ដល់​ការ​ទូទាត់​និង​ការ​ផ្ទេរ​ប្រាក់ ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ