ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួស​ៗ! ជុំវិញ​ការ​ប្រកួត​៣​គូ​កក្រើក​ពិភព​បាល់ទាត់​កាលពី​យប់មិញ

2 អាទិត្យ មុន

បរទេស ៖ កាលពី​យប់មិញ មានការ​ប្រកួត​៣​គូ​ដ៏​កក្រើក​ពិភព​បាល់ទាត់ នៅ​ក្នុង​ពានរង្វាន់​៣​ផ្សេង​គ្នា​ប្រចាំ​តំបន់​អឺរ៉ុប ដែល​មាន​

បរទេស ៖ កាលពី​យប់មិញ មានការ​ប្រកួត​៣​គូ​ដ៏​កក្រើក​ពិភព​បាល់ទាត់ នៅ​ក្នុង​ពានរង្វាន់​៣​ផ្សេង​គ្នា​ប្រចាំ​តំបន់​អឺរ៉ុប ដែល​មាន​ដូច​ខាងក្រោម​ ៖

Spanish Super Cup 2021-22៖
ក្រុម Real Madrid កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​យកឈ្នះ​លើ​ក្រុម Barcelona ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង សម្រាប់​ជំនួប El Clásico វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន King Fahd ក្នុង​រដ្ឋធានី Riyadh នៃ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​លទ្ធផល ៣-២​។

ចំណែក​ក្រុម Atlético Madrid នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម Athletic Bilbao ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​នេះ វេលា​ម៉ោង ២:០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមករា ដើម្បី​រក​១​ក្រុម​ឡើង​ទៅ​ប៉ះ Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ ខាង​មុខ​។

EFL Cup 2021-22៖
ក្រុម Chelsea កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ ក្រោយ​យកឈ្នះ​លើ​ក្រុម Tottenham Hotspur នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​សរុប​ទាំង​២​ជើង​ដោយ​លទ្ធផល ៣-០​។

រីឯ​ក្រុម Liverpool នឹង​តទល់​ជាមួយ​ក្រុម Arsenal នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ជើង​ទី​១​នៅ​រាត្រី​នេះ វេលា​ម៉ោង​២:៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមករា ខណៈ​ជើង​ទី​២​នៅ​ថ្ងៃ​ទី​២០ ខែមករា ដើម្បី​រក​១​ក្រុម​ឡើង​ទៅ​ប៉ះ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២២ ខាង​មុខ​។

Italian Super Cup 2021-22៖

ក្រុម Inter Milan បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Italian Super Cup 2021-22 និង​ជា​លើក​ទី​៦​របស់​ខ្លួន ក្រោយ​ផ្តួល​ក្រុម Juventus ដែល​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​នេះ​ច្រើន​ជាងគេ (៩​ដង​) ទាំង​លំបាក​នៅ​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ដោយ​លទ្ធផល ២-១៕