ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ឱ​ក សុគន្ធ​កញ្ញា ក្រោយ​ពី​មានកូន​មួយ​កាន់តែ​សិច​ស៊ី​ជាង​មុន​ទៅ​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

គ្រាន់តែ​ហក់​ចូល​មក​ដល់​ឆ្នាំ​ថ្មី​មក​ភ្លាម តារាចម្រៀង​កំពូល​មាន​ស្ទា​យ​អត់​ចាញ់​បវរកញ្ញា​ទេ mommy កញ្ញា (​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា​)​។ តារា​លំដាប់​រូប​នេះ មិន​ត្រឹមតែ​ឆ្នើម​ខាង​ច្រៀង​នោះ​ទេ រីឯ​

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ហក់​ចូល​មក​ដល់​ឆ្នាំ​ថ្មី​មក​ភ្លាម តារាចម្រៀង​កំពូល​មាន​ស្ទា​យ​អត់​ចាញ់​បវរកញ្ញា​ទេ mommy កញ្ញា (​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា​)​។ តារា​លំដាប់​រូប​នេះ មិន​ត្រឹមតែ​ឆ្នើម​ខាង​ច្រៀង​នោះ​ទេ រីឯ​សញ្ញា​បង្ហាញ​តិច​និ​ចបែប​សិល្បៈ​ផ្សេង​ៗ ក៏​ឃើញ​ថា មិន​អោយ​ចាញ់​គេ​ឡើយ​។ មួយ Style ៗ ដែល​រំលេច​ចេញ​មក​ឃើញ​ថា ពិតជា​ប្លែក​ណាស់​។ បើ​មើល​លើ​ផ្នែក​សម្រស់​វិញ កូន​១​មែន តែ​រក្សា​បាន​រូបឆោម​ផូរផង់​ល្អ​ដដែល​។

អ្នក​នាង​ឱ​ក សុ​គ​ន្ឋ​កញ្ញា ជាតា​រា​លំដាប់​លេខ​រៀង​ទី​១ ប្រចាំ​ផលិតកម្ម​ហង្ស​មាស ដោយ​រមែង​លេច​ចេញ​នូវ​ស្ទីល​ប្លែក​ៗ​ក្នុង​សិល្បៈ ហើយ​មានការ​គាំទ្រ​ខ្លាំង​។ នាង​ឈរ​លំដាប់​កំពូល ហើយ​ជឿ​ថា សមត្ថភាព​ដែល​កញ្ញា​មាន​នេះ អាច​ទប់​ជាប់​នូវ​ប្រជាប្រិយភាព​ដែល​មានបាន យូរ​តទៅ​ទៀត ឬ​យ៉ាងណា​។

ទោះជា​តារាចម្រៀង​ដ៏​មាន​ឥទ្ធិពល​ជាងគេ​នៅ​ហង្ស​មាស​ក្ដី ប៉ុន្ដែ​នាង​មិន​ប្រាកដ​ថា​នឹង​រក្សា​តំណែង​ជា​អ្នកចម្រៀង​ស្រី​ជួរ​មុខ​នៅ​ផលិតកម្ម​របស់​បងថ្លៃ​នាង​តទៅ​ទៀត​បាន​ឡើយ ព្រោះថា មិន​ទាន់​មាន​បទ​ផ្ទុះ​ជា​ច្រើន​ខែ​មក​ហើយ​។ ប៉ុន្ដែ​កន្លង​មក អ្នកជំនាញ​សិល្បៈ​លោក គួ​ច ខេ​វិ​ន និង មិ​ញ សុធី​វណ្ណ ធ្លាប់​និយាយ​ស្របគ្នា​ថា ដាច់ខាត​ហង្ស​មាស​នឹង​មិន​បណ្ដោយ​ឲ្យ​សុគន្ធ​កញ្ញា ធ្លាក់​ចុះ​នោះ​ទេ​។

តែ​នៅ​ឆ្នាំ​២០២១​នេះ គេ​កត់​សម្គាល់ថា មិនមែន សុគន្ធ​កញ្ញា ម្នាក់​ទេ ដែល​ចុះ​ខ្សោយ​សន្ទុះ ព្រោះ​តារា​កូន​១​មួយ​ចំនួន​ទៀត​ដូច​ជា សួ​ស វី​សា​, ពេជ្រ សូលី​កា និង​តារា​សម្ដែង ឌុ​ច លី​ដា និង នៅ សុ​និ​តា ជាដើម ក្រោយ​ពី​មាន​ប្ដី និង​កូន​មក ពួក​គេ​ស្ងាត់​ដូច​គ្នា​ទាំងអស់​។

យ៉ាងណា សុគន្ធ​កញ្ញា នៅ​មាន​សង្ឃឹម​អាច​ស្ដារ​មុខមាត់​ឡើង​វិញ​បាន ប្រសិនបើ​នាង​ចាប់ដៃ​ជាមួយ​លោក​ខេមរៈ សិរីមន្ដ ថត​ភាពយន្ដ​ថ្មី​ដំបូង​បំផុត​ឲ្យ​ហង្ស​មាស​នោះ ច្បាស់​ជា​ទស្ស​និក ជន​ងាក​មក​ចាប់អារម្មណ៍​នាង​ម្ដងទៀត​ជា​មិន​ខាន​។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ សុគន្ធ​កញ្ញា មិនសូវ​បារម្ភ​ថា នាង​មិន​អាច​ស្ដារ​កេរ្ដិ៍ឈ្មោះ​ឡើង​ខ្លាំង​ដូច​មុន​វិញ​បាន​នោះ ព្រោះ​ស្វាមី​របស់​នាង​លោក អ៊ឹ​ង សុខ​លី បាន​ត្រៀម​ឲ្យ​នាង​ចេញ​មុខ​កម្មវិធី​ប្រលង​ចម្រៀង​ធំ​ៗ​ដល់​ទៅ​៤​ផ្សេង​គ្នា​នៅ​រដូវ​កាល​ថ្មី ក្នុង​ឋានៈ​ជា​គណៈ​ក​ម្មារ​ការ និង​គ្រូបង្វឹក​នោះ គឺ​The Voice Cambodia ,The Voice Kids Cambodia ,Cambo dian Idol និង​X Factor Cambodia ។

ហើយ​នៅ​ពេល សុគន្ធ​កញ្ញា លេចមុខ​តាម​កម្មវិធី​ខាងលើ​នេះ​វិញ គេ​ជឿ​ថា ទោះជា​នាង​លែង​មាន​បទ​ផ្ទុះ ក៏​អាច​ទប់​លំនឹង​បាន​ដែរ ព្រោះថា ពេល​នេះ​ដៃគូ​ចម្រៀង​ដែល​ជា​គូប្រជែង​ដ៏​ស្វិតស្វាញ​បំផុត​របស់​នាង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ គឺ​មាស សុខ​សោភា ក៏​គ្មាន​បទ​ផ្ទុះ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ