ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញហើយ! ​ម្ចាស់​ជ័យ​លា​ភី​កង់​គួ​ក កង់​ភ្នំ ជើង​ឯក​​ថ្នាក់​ជាតិ

2 ឆ្នាំ មុន
  • សៀមរាប

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ ដែល​​ប្រព្រឹត្តទៅ​ពេញ​១​ថ្ងៃ​ កាលពី​​ថ្ងៃ​

​ខេត្តសៀមរាប ៖ ការ​ប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ ដែល​​ប្រព្រឹត្តទៅ​ពេញ​១​ថ្ងៃ​ កាលពី​​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ​បាន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​គណៈកម្មការ​បច្ចេកទេស​បាន​រក​ឃើញ​កីឡាករ កីឡាការិនី​ជ័យ​លា​ភី​លើ​វិញ្ញាសា​សរុប​ចំនួន​៧​។

ជ័យ​លា​ភី​លើ​ប្រភេទ​កង់​គួ​ក​ ៖ ១-​វិញ្ញាសា​កង់​គួ​ក​បុរស​ថ្នាល (Junior) ចំណាត់ថ្នាក់​លេខ​១ កីឡាករ ចេ​ង ជេ​ម​, ២-​វិញ្ញាសា​កង់​គួ​ក​បុរស​ឈុត​ធំ (Elite) លេខ​១ កីឡាករ លឹ​ម តិច​ហ៊ុយ​, ៣-​វិញ្ញាសា​កង់​គួ​ក​បុរស (Master) លេខ​១ កីឡាករ អេ​ង លី​ន​។ ប្រភេទ​កង់​ភ្នំ​៖ ៤-​កង់​ភ្នំ (Man Master MTB) លេខ​១ កីឡាករ Vasco Ramsperger, ៥-​កង់​ភ្នំ​បុរស (Elite) លេខ​១ កីឡាករ ឃឹម ម៉េ​ង​ឡុ​ង (Team SEA GAMES), ៦-​កង់​ភ្នំ​ថ្នាល (Man Junior MTB) លេខ​១ កីឡាករ ធី​ម លី​ម៉េ​ង​, និង​ទី​៧ វិញ្ញាសា កង់​ភ្នំ​នារី ចំណាត់ថ្នាក់​លេខ​១ កីឡាការិនី ខេន ម៉ា​ឡៃ​។ ក្រៅពី​ចំណាត់ថ្នាក់​លេខ​១ ក៏​មាន​ជ័យ​លា​ភី​លេខ​២ ដល់​លេខ​៥ លើ​វិញ្ញាសា​ទាំង​៧​នេះ​ដូច​ៗ​គ្នា​ផង​ដែរ​។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ទទួល​បន្ទុក​ប្រធាន​គណៈកម្មការ​បច្ចេកទេស​ការ​ប្រកួត​នេះ​គូសបញ្ជាក់​ថា យោង​តាម​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​គម្រោង​ថវិកា​គាំទ្រ​សហព័ន្ធ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ ចាប់ពី​ថ្ងៃ​ថ្ងៃ​ទី​១១-១៣ ខែមករា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ដែល​ត្រូវ​បាន​បញ្ចប់​នា​ពេល​នេះ​។ ការ​ប្រកួត​ឆ្នាំ​នេះ​នេះ​មាន​សមាគម ក្លិប ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី សរុប ២៤៩​នាក់ ក្នុង​នេះ​មាន​កីឡាករ ១៧៩​នាក់ និង​កីឡាការិនី​១៩​នាក់ និង​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចំនួន ៧០​នាក់​។

ប្រធាន​គណៈកម្មការ​បច្ចេកទេស​រូប​នេះ​បញ្ជាក់​ទៀត​ថា ឆ្លង​តាម​ការ​ប្រកួត​ដោយ​ស្មារតី​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព បច្ចេកទេស និង​អនុវត្ត​បាន​ល្អ​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព ព្រមទាំង​អនុវត្ត​បាន​យ៉ាង​ល្អ​នូវ​គោលការណ៍​លេង​ដោយ​យុត្តិធម៌ (Fair Play) បាន​ជំរុញ​ឲ្យ​ការ​ប្រកួត​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។ «​ខ្ញុំបាទ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដែល​អនុញ្ញាត​ផ្តល់​ទីតាំង​ឲ្យ​សហព័ន្ធ​ខ្មែរ​កីឡា​ទោ​ចក្រយាន​បាន​រៀបចំ​ការ​ប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១ នេះ​ចប់​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ​»​។ សម្រាប់​ការ​ប្រកួត​កង់​ភ្នំ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​នៅ​ឧស្សា​ន​ភ្នំ​គូលែន ភូមិ​បន្ទាយស្រី ឃុំ​ឃ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ក៏​ទទួល​បានការ​ជួយ​ជ្រោមជ្រែង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អភិបាលស្រុក​បន្ទាយស្រី ហើយ​លោក​អភិបាលស្រុក​ក៏​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ស្រុក​បន្ទាយស្រី លើក​ក្រោយ​ៗ​ទៀត​ផង​ដែរ​។

​លោក​ កឹ​ម សុ​ខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ថ្លែង​ក្នុង​ឱកាស​បិទ​ការ​ប្រកួត និង​ពិធី​បំពាក់​មេដាយ​ថា ឯកឧត្តម​ពិតជា​រីករាយ និង​កោតសរសើរ​ចំពោះ​ការ​ចូលរួម​ប្រកួតប្រជែង​អស់ពី​សមត្ថភាព​របស់​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ដែល​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​ជំរុញ​ឲ្យ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ទទួល​បាន​ជោគជ័យ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ទាំង​គុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក និង​មន្ត្រី​បច្ចេកទេស ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​យើង​នៅ​សល់​រយៈពេល​ត្រឹម​ជាង ៤០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ។

សូមរំលឹកថា ការ​ប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ បាន​ចាប់ផ្តើម​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​ខាង​មុខ​សួន​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ខេត្តសៀមរាប ដោយ​មាន​កីឡាករ និង អ្នកចូលរួម​ទស្សនា​យ៉ាង​កក្រើក​ទីលាន​ប្រកួត​នៅ​សៀមរាប​។ ព្រឹត្តិការណ៍​នេះ​រំពឹង​ថា​នឹង​កក្រើក ក្រោយ​អាច​រៀបចំ​ជា​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី ដូច​មុន​ផ្ទុះ​កូ​វីត​១៩​នោះ​ផង​។

ការ​ប្រកួត​នៅ​ព្រឹក​នេះ​ប្រកួត​លើ​វិញ្ញាសា កង់​គួ​ក​បុរស​ឈុត​ធំ (Elite), កង់​គួ​ក​បុរស​ថ្នាល (Junior) កង់​គួ​ក​បុរស (Master)​។
ចំណែក​នៅ​ពេល​រសៀល ព្រ​ត្តិ​ការណ៍​នេះ​នឹង​បន្ត​រៀបចំ​ការ​ប្រកួត​លើ​វិញ្ញាសា​កង់​ភ្នំ ដែល​មាន​វិញ្ញាសា កង់​ភ្នំ​ថ្នាល កង់​ភ្នំ​នារី កង់​ភ្នំ​បុរស ដែល​ប្រកួត​នៅ​ឧស្សា​ន​ភ្នំ​គូលែន (​ជើងភ្នំ​ហ៊ប់​) ភូមិ​បន្ទាយស្រី ឃុំ​ឃ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

​លោក​ កឹ​ម សុ​ខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ថ្លែង​ក្នុង​ឱកាស​បើក​ការ​ប្រកួត​កីឡា​ទោ​ចក​យាន​នេះ​ថា ក្នុង​នាម ​លោក​ ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ​លោក​​បង្ហាញ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទោចក្រយាន​ឆ្នាំ​២០២១ ដ៏​មហោឡា​រឹក នា​ពេល​នេះ​។

​លោក​​អនុប្រធាន​សហព័ន្ធ​បន្ថែម​ថា ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​ឆ្ពោះទៅ​ប្រកួត កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​សាលាខេត្ត​សៀមរាប​រៀបចំ​ការ​ប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ ២០២១ ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡា​កា​វិ​នី​ឆ្នើម​ប្រចាំឆ្នាំ សម្រាប់​ហ្វឹកហាត់​បំប៉ន​សមត្ថភាព ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ និង​ការ​ត្រៀមលក្ខណៈ​ចូលរួម​ការ​ប្រកួត​អន្តរជាតិ​នានា​។

​លោក​ កឹ​ម សុ​ខុន បន្ថែម​ថា យើង​នៅ​សល់ត ចំនួន​ជាង​៤០០​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ គឺ​ប្រទេស​កម្ពុជា​កំពុង​ត្រៀមលក្ខណៈ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ បន្ទាប់​ពី ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​។ «​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ចំនួន​ពីរ ទី​១-​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ឱ្យ​បាន​ល្អ ទោះ​មិន​បាន​ឈ្នះ​មេដាយ ឬ​ឈ្នះ​មេដាយ​តិច​ក្តី​។ ទី​២-​ការ​ឈ្នះ​មេដាយ គឺ​ត្រឹមត្រូវ​យុត្តិធម៌ មិន​ត្រូវ​ចង់​ឈ្នះ​មេដាយ ដោយ​រំលោ.ភ​បំពាន​ច្បាប់ ឬ​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ឡើយ​»​។

​លោក​​កោតសរសើរ​ចំពោះ ប្រតិភូ​ដឹកនាំ​ក្រុមកីឡា​ទោចក្រយាន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ប្រកបដោយ​ស្មារតី មិត្តភាព និង​សាមគ្គីភាព​។ «​ខ្ញុំ​ស្នើ​សុំ​ឲ្យ​មានការ​យោគយល់​គ្នា ហើយ​គោរព​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការ​ប្រកួត​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មិន​គិតតែ​ពិការ​យក ឈ្នះ​-​ចាញ់ ពោល​គឺ​៖ ឈរ​លើ​ស្មារតី​កីឡា ដើម្បី​សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស​។

ខ្ញុំ​ក៏​ស្នើ​សុំ​មន្ត្រី​គណៈកម្មការ​បច្ចេកទេស សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ត្រូវ​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ ខ្ពស់​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ការ​ប្រកួត ជូនដល់​កីឡាករ កីឡា​កា​វិ​នី ប្រកបដោយ​ភាព​យុត្តិធម៌ មិន​លម្អៀង និង​គោរព​បាន​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការ​ប្រកួត​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ