ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឈាង វុន ៖ សមាជិក​សភា CNRP ដែល​មិន​ចូល​ប្រជុំ​អាច​នឹង​កាត់​ប្រាក់ខែ​និង​ដកហូត​រថយន្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ករណី​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) មិន​មក​ចូលរួម​ប្រជុំ​សភា គឺ​ខាង​គណៈកម្មការ​ហិរញ្ញវត្ថុ​រដ្ឋសភា​នឹង​ធ្វើការ​ពិភាក្សា​សម្រេច​ថា​តើ ត្រូវ​កាត់​ប្រាក់ខែ ឬ​យ៉ាងណា ? ។

បើ​តាម​លោក ឈាង វុន ដែល​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៦ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា ក្រៅពី​ពិភាក្សា​ករណី​ប្រាក់ខែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋសភា​ក៍​នឹង​អាច​ដកហូត​រថយន្ត​ដែល​រដ្ឋសភា​បាន​ប្រគល់​ឲ្យ​ប្រធាន​គណៈកម្មការ​ជំនាញ​នោះ​ថែម​ទៀត ។

មក​ដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការ​លើក​ឡើង​របស់​លោក ឈាង វុន ខាងលើ​៕