ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជាប់គុ.ក៧​ឆ្នាំ​ រឿង​ដុ.ត​ខ្សែ​អ៊ី​ន​ធើរ​ណេ​ត​ដោយសារ​​​ខឹងដើរ​​​យឺត​ពេក

2 អាទិត្យ មុន

​​ចិន ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុ.ក​រយៈពេល​៧​ឆ្នាំ​ដោយសារ​ដុត​ឧបករណ៍​អ៊ី​ន​ធើរណេ​ត​

​​ចិន ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុ.ក​រយៈពេល​៧​ឆ្នាំ​ដោយសារ​ដុត​ឧបករណ៍​អ៊ី​ន​ធើរណេ​ត​សាធា​រណៈ​ចោល ព្រោះ​គាត់​ខឹង​អ៊ី​ន​ធឺ​ណេ​ត​មាន​ល្បឿន​យឺត​ពេក​មិន​ត្រូវចិត្ត​។

រឿងហេតុ​នេះ​កើតឡើង នៅ​ពេល​បុរស​ឆេវឆាវ​នោះ​ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា Lan បាន​ទៅ​ហាង​អ៊ី​ន​ធឺ​ណេ​ត​មួយ​កន្លែង​ស្ថិត​ក្នុង​ខេត្ត Guangxi កាលពី​ខែមិថុនា ឆ្នាំ​មុន​។

បើ​តាម​សេចក្តី​ប្រកាស​របស់​តុលាការ​កាលពី​ថ្ងៃ​ច័ន្ទ ទី ១០​ ខែមករា​នេះ គាត់​ចាប់ផ្តើម​ខឹង​ខ្លាំង​នៅ​ពេល​អ៊ី​ន​ធឺ​ណេ​ត​ដើរ​យឺត​ដោយ​គាត់​បាន​បំផ្លាញ​ប្រអប់​សាធារណៈ​ដែល​មាន​ផ្ទុក​ខ្សែបណ្តាញ​។

សេចក្តី​ប្រកាស​បន្ត​ទៀត​ថា បុរស​រូប​នោះ​បាន​ប្រើ​ដែកកេះ​ដុ.ត​កន្លែង​តូច​របស់​គាត់ និង​បន្ទាប់​មក​យក​ទៅ​ដុ.ត​ប្រអប់​ទូរគមនាគមន៍​នៅ​កន្លែង​ភ្លើង​ស្តុក​តាម​ដងផ្លូវ​។

ហេតុការណ៍​នោះ​បណ្តាល​ឲ្យ​ផ្ទះសម្បែង ការិយាល័យ រួម​ទាំង​មន្ទីរពេទ្យ​សាធារណៈ​ជិត ៤.០០០​គ្មាន​អ៊ី​ន​ធឺ​ណេ​ត​ប្រើប្រាស់​រយៈពេល​ពី ២៨ ទៅ ៥០​ម៉ោង​។

បើ​យោង​តាម​តុលាការ​ក្នុង​ក្រុង Cenxi ក្រោយ​ពេល​កើតហេតុ​មន្ត្រី​សន្តិសុខ​សាធារណៈ​បាន​រឹបអូស​យក​ឧបករណ៍​ឧ​ក្រិ​.​ដ្ឋ​របស់​បុរស​រូប​នេះ​គឺ​ដែកកេះ​។

លោក​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុ.ក​រយៈពេល ៧​ឆ្នាំ​ពី​បទ​បំផ្លាញ​ឧបករណ៍​ទូរគមនាគមន៍​សាធារណៈ​៕ (​យោង​តាម​ប្រភព​៖ AFP)