ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុម្ម៉ង់ទិញម៉ាសុីនចាក់ភ្លេងតាមអនឡាញផ្ញើលុយមុន រួចបែរជាទទួលបានមីខ្លាឃ្មុំ២កេសទៅវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាញ់បោក​អ្នក​លក់ដូរ​តាម​អន​ឡាញ ខណៈ​ដែល​គាត់​កុម្ម៉ង់​ទិញ​ម៉ាស៊ីន​ចាក់​ភ្លេង ចំនួន​២​គ្រឿង ត្រូវ​អ្នកលក់​តម្រូវ​ឲ្យ​បង់ប្រាក់​មុន ទើប​ដឹក​ទំនិញ​ឲ្យ​តាម​ក្រោយ លុះ​ក្រោយ​ពេល​គាត់​វេរ​លុយ​ឲ្យ​រួច បានឃើញ​អ្នកលក់​ដឹក​អីវ៉ាន់​ឲ្យ​មែន ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចាញ់បោក​អ្នក​លក់ដូរ​តាម​អន​ឡាញ ខណៈ​ដែល​គាត់​កុម្ម៉ង់​ទិញ​ម៉ាស៊ីន​ចាក់​ភ្លេង ចំនួន​២​គ្រឿង ត្រូវ​អ្នកលក់​តម្រូវ​ឲ្យ​បង់ប្រាក់​មុន ទើប​ដឹក​ទំនិញ​ឲ្យ​តាម​ក្រោយ លុះ​ក្រោយ​ពេល​គាត់​វេរ​លុយ​ឲ្យ​រួច បានឃើញ​អ្នកលក់​ដឹក​អីវ៉ាន់​ឲ្យ​មែន ។

ប៉ុន្តែ​គាត់​អត់​បាន​ស្រាយ​មាត់​ថង់​ឆែក​ពិនិត្យ​មើល​ភ្លាម​ៗ​នៅ នឹង​មុខ​អ្នកលក់​នោះ​ទេ លុះ​ជន​នេះ​ចាកចេញ​ទៅ​បាត់ ទើប​ស្រាយ​មាត់​ថង់​មើល ស្រាប់តែ​ហួសចិត្ត​និយាយ​លែង​ចេញ​ព្រោះ​នៅ​ក្នុង​នោះ​ឃើញ​មាន​តែ​មី​ខ្លាឃ្មុំ​២​កេស​ប៉ុណ្ណោះ អត់​មាន​ម៉ាស៊ីន​ចាក់​ភ្លេង​ឡើយ ។

បន្ទាប់​ពី​ដឹង​ថា ចាញ់បោក​អ្នកលក់​បែប​នេះ គាត់​អត់​មាត់​.​ក អ្វី​ទេ រួច​បាន​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ថ្មី​១​ទៀត រួច​បាន​ប្រើ​ល្បិច​ធ្វើ​ជា​រក​ទិញ​ម៉ាស៊ីន​ចាក់​ភ្លេង​២​គ្រឿង​ទៀត​ទើប​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​បាន នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ពាក់អាវផ្កា គឺជនរងគ្រោះ

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន ហុងដា ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ដែល​ចាញ់បោក​អ្នកលក់​អន​ឡាញ​នោះ ឈ្មោះ ហង្ស វាសនា អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​រថយន្ត​ផង និង​ជា​តន្ត្រីករ​ផង​ដែរ សព្វថ្ងៃ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តាឡុ​ង​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ដោយឡែក​ជនសង្ស័យ​ខាងលើ​ឈ្មោះ សុខ ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ និង​មាន​ទីលំនៅ​ភូមិ​ឈូក​វ៉ា​១ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​ដែល​ខក​ខានមិនបាន​ទៅ​លេងភ្លេង​ឲ្យ​គេ​ចំនួន​២៨០០​ដុល្លារ និង​លុយ​ថ្លៃ​វេរ​ទិញ​ទំនិញ​មក​ទាំងអស់​មក​វិញ​ផង​ដែរ ។
លោក ហង្ស វាសនា ដែល​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា គាត់​ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​ប្រគុំ​តន្ត្រី​នៅ​ក្នុង​កម្មវិធី​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ ហើយ​លោក​ត្រូវការ​ម៉ាស៊ីន​ចាក់​ភ្លេង​ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ លោក​បាន​បញ្ជា​ទិញ​ម៉ាស៊ីន​ចាក់​ភ្លេង​ចំនួន​២​គ្រឿង​ពី​ជនសង្ស័យ​ខាងលើ តាម​អន​ឡាញ ។

ខណៈនោះ មានការ​ច​ចារ​តម្លៃ​គ្នា ហើយ​ជនសង្ស័យ​យល់ព្រម​លក់​ឡាយឡុង​ក្នុង​តម្លៃ​២០០​ដុល្លារ​ប៉ុណ្ណោះ រួច​បាន​តម្រូវ​ឲ្យ​លោក​បង់លុយ​មុន​ទើប​ដឹក​ម៉ាស៊ីន​ចាក់​ភ្លេង​ឲ្យ​តាម​ក្រោយ ហើយ​លោក​ក៏​យល់ព្រម​វេរ​លុយ​ឲ្យ​តាម​លក្ខខណ្ឌ​នេះ ។

បុរសពាក់អាវខ្មៅ ជាជនសង្ស័យ

តន្ត្រីករ​រូប​នេះ​បាន​និយាយ​បន្ត​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​ណាត់ជួប​យក​ទំនិញ​នៅ​ជិត​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ហើយ​ក៏​បានឃើញ​ជន​នេះ​ដឹក​ទៅ​ឲ្យ​មែន ដោយ​ច្រក​នៅ​ក្នុង​ថង់​ពណ៌​ខ្មៅ​ចំនួន​២ ។ ប៉ុន្តែ​ក្រោយ​ទទួល​បាន​ទំនិញ​រួច លោក​អត់​បាន​ស្រាយ​មាត់​ថង់​បើក​មើល​នៅ​នឹង​មុខ​ជនសង្ស័យ​ឈ្មោះ សុខ ហេង នេះ​ភ្លាម​ៗ​ឡើយ លុះ​ជន​នេះ​ចាកចេញ​ទៅ​បាត់​ទើប​បើក​មើល ស្រាប់តែ​ហួសចិត្ត​យ៉ាង​ខ្លាំង ព្រោះតែ​អត់​ឃើញ​ម៉ាស៊ីន​ចាក់​ភ្លេង​សោះ តែ​បែរជា​ឃើញ​តែ​មី​ខ្លាឃ្មុំ​២​កេស​ទៅ​វិញ ។

បុរស​នេះ​បាន​បញ្ជាក់​ប្រាប់​នគរបាល​ទៀត​ថា ខណៈនោះ​គាត់​បានដឹង​ថា​ចាញ់បោក​ជនសង្ស័យ ប៉ុន្តែ​គាត់​អត់ធ្មត់​មិន​និយាយ​អ្វី​ឲ្យ​ជន​នោះ​ច្រើន​ឡើយ ហើយ​ក៏​បាន​បង្កើត​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្សេង​មួយទៀត បន្ទាប់​មក​បាន​ប្រើ​ល្បិច​ឆាត​ទាក់ទង​ទៅ​ទិញ​ម៉ាស៊ីន​ចាក់​ភ្លេង​ពី​ជនសង្ស័យ​២​គ្រឿង​ទៀត ព្រមទាំង​វេ​លុយ​ឲ្យ​មុន​២០០​ដុល្លារ​ទៀត ។ ខណៈនោះ​ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​ចាំ​ទទួលយក​អីវ៉ាន់​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​មុខ​ក្រុមហ៊ុន ហុងដា ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លុះ​ពេល​ឃើញ​ជនសង្ស័យ​ទៅ​ដល់​គាត់​ក៏​បាន​ឃាត់ខ្លួន ហើយ​បើក​មើល​អីវ៉ាន់​ក្នុង​ថង់​ខ្មៅ ស្រាប់តែ​ឃើញ​មី​ខ្លាឃ្មុំ​២​កេស​ដូច​មុន​ទៀត ទើប​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ (ដោយសារសង្កាត់ចោមចៅទី២ ជនរងគ្រោះអត់ស្គាល់ ទើបនាំយកជនសង្ស័យទៅប៉ុស្តិ៍ទី៣តែម្តង) ឲ្យ​ជួយ​ចាត់ការ ប៉ុន្តែ​ដោយសារ​តែ​ទីតាំង​ឆបោក នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ទើប​បញ្ជូន​ជន​នោះ​ទៅ​កាន់​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​ចាត់ការ​បន្ត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ