ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ? ចូល​លេង​កំប្លែង​១០​ឆ្នាំ ស្រី​ស្អាត នី​ឡា មិន​​ទាន់​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ

2 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​គេ​បានឃើញ​តារា​កំប្លែង​វ័យក្មេង​ស្រស់​ស្អាត នី​ឡា បាន​ប្រកាស​ជា​សាធា​រណៈ​ថា «​ខ្លួន​បាន​ចូល​សម្តែង​កំប្លែង​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់

រាជធានី​ភ្នំពេញ ៖ មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​គេ​បានឃើញ​តារា​កំប្លែង​វ័យក្មេង​ស្រស់​ស្អាត នី​ឡា បាន​ប្រកាស​ជា​សាធារណៈ​ថា «​ខ្លួន​បាន​ចូល​សម្តែង​កំប្លែង​ប្រមាណ​ជា​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ស្ថានីយទូរទស្សន៍ CTN នៅឡើយ​ទេ ខណៈ​ពេល​ក្រុម​កំប្លែង​រួម​ក្រុម​ខ្លះ​បាន​ចូល​ពេញ​សិទ្ធិ​ទៅ​ហើយ​»​។

បើ​យោង​តាម​អ្វី​ដែល​ស្រី​ស្អាត នី​ឡា បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កអម​ជាមួយនឹង​រូបភាព​ចាស់​ៗ​ដែល​បាន​សម្តែង​ពី​មុន​ៗ​នោះ បាន​បញ្ជាក់​ថា បាន​ចូល​លេង​កំប្លែង​តាំងពី​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០២២ គឺ​ធ្វើការ​បាន​១០​ឆ្នាំ​មក​ហើយ នៅ​តែ​មិន​ទាន់​បាន​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​ទៀត​។

តាម​រយៈ​សារ​ខាងលើ​នេះ បាន​ធ្វើ​មហាជន ជា​ពិសេស​អ្នកគាំទ្រ​ស្រី​ស្អាត នី​ឡា មួយ​ចំនួន បាន​សម្តែង​ការ​ងឿ​ឆ្ងល់​អំពី​មូលហេតុ​អ្វី​ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​តារា​រូប​នេះ មិន​អាច​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ស្ថានីយទូរទស្សន៍​នេះ​បាន ខណៈ​ពេល​ដែល​ស្រី​ស្អាត នី​ឡា បាន​បង្ហាញខ្លួន​សម្តែង​ផ្តាច់​តែ​នៅ CTN តែ​មួយ​នោះ​។

យ៉ាងណា​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ឪពុក​របស់​ស្រី​ស្អាត នី​ឡា គឺ​លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃនេះ​ថា «​នេះ​ជា​រឿង​ពិត ដោយសារ​រហូត​មក​ទល់​នា​ពេល​នេះ កូនស្រី​របស់​លោក​នៅ​មិន​ទាន់​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​របស់ CTN នៅឡើយ​ទេ​»​។

លោក​បញ្ជាក់​ថា «​មូលហេតុ​ដែល នី​ឡា នៅ​មិន​ទាន់​អាច​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ ព្រោះ​គណៈ​គ្រប់គ្រង​របស់​ស្ថានីយ​នៅ​តែ​មិន​ទាន់​មាន​កន្លែង​ចន្លោះ​សម្រាប់​បញ្ចូល​ឈ្មោះ​កូនស្រី​របស់​លោក​ឲ្យ​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ ពោល​គឺ​ត្រូវ​ង់​ង​ចាំ​បន្ត​ទៀត​សិន​»​។
ទោះជា​យ៉ាងណា​ក៏​ដោយ បើ​តាម​លោក សុវណ្ណ រិ​ទ្ធី បាន​បន្ត​ថា ការ​ដែល នី​ឡា មិន​ទាន់​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​នោះ ក៏​ជា​ការ​ល្អ​ប្រសើរ​មួយ​ដែរ ព្រោះ​យើង​អាច​ស្វែងរក​ការងារ​ខាងក្រៅ​ធ្វើ​បាន​ច្រើន ដែល​នោះ​ក៏​ជា​ឱកាស​ម្រា​ប់ការរ​ក​ប្រាក់​ចំណូល​ពី​ការ​សម្តែង​នេះ​ផង​ដែរ​»​។

លោក​បន្ថែម​ថា «​កាលណា​បើ​យើង​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នោះ យើង​បាន​ស៊ីប្រាក់ខែ តែបើ​មិន​ទាន់​ពេញ​សិទ្ធិ គឺ​លោក​អាច​បាន​ចំណូល​ពី​ការ​សម្តែង​ម្តង​ៗ ហើយ​យើង​ក៏​មានឱកាស​ច្រើន​សម្រាប់​ស្វែងរក​ការងារ​ខាងក្រៅ​សម្រាប់​ធ្វើ​បាន​ច្រើន​នោះ ក៏​ជា​ការ​ល្អ​មួយ​ដែរ​»​។

លោក សុវណ្ណ រិ​ទ្ធី បាន​លើក​ឡើង​បន្ថែម​ថា «​សម្រាប់​ក្រុម​កំប្លែង​របស់​លោក គឺ​មាន​សមាជិក​ប្រមាណ​៧​ទៅ​៨​នាក់​ប៉ុណ្ណោះ ដែល​បាន​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ និង​បាន​ទទួល​ប្រាក់​ប្រចាំខែ​ពី​ក្រុមហ៊ុន ក្រៅពី​នោះ​គឺ​នៅ​មិន​ទាន់​ក្លាយជា​បុគ្គលិក​ពេញ​សិទ្ធិ​ដូច​គ្នា​»​។

ជា​ការ​កត់សម្គាល់ បច្ចុប្បន្ន​ក្រៅពី​ការ​លេង​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍ CTN នី​ឡា ក៏​បាន​ចាប់​ជំនាញ​ច្រៀង​កាត់សក់​ការ​ផង​ដែរ ដែល​អាជីព​ថ្មី​របស់​នាង​នា​ពេល​នេះ​ក៏​មានការ​កាក់កប​គ្រាន់បើ​ផង​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​សម្តែង​កំប្លែង​របស់​នាង​។
លោកតា វ៉ិ​ច​ទ័​រ បញ្ជាក់​ថា តាម​ពិត​ជំនាញ​កាត់សក់​ការ​នេះ នី​ឡា កូនស្រី​លោក​បាន​ហាត់រៀន​ចេះ​មក​ជា​យូរហើយ ពោល​គឺ​តាំងពី​នាង​មាន​អាយុប្រមាណ​១០​ឆ្នាំ​មក​ម្ល៉េះ នៅ​ក្នុង​នោះ​កូនស្រី​របស់​លោក​បាន​ហាត់រៀន​ជំនាញ​នេះ ពី​តារា​កំប្លែង​ជើង​ចាស់​មួយ​ចំនួន​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ