ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Salah៖ «​ខ្ញុំ​មិន​ដែល​សុំ​រឿង​ឆ្កួត​ៗ​ពី Liverpool ដើម្បី​បន្ត​កុងត្រា​ថ្មី​នោះ​ទេ​»

2 ឆ្នាំ មុន

អេ​ហ្ស៊ី​ប ៖ ខ្សែប្រយុទ្ធ Mohamed Salah បាន​និយាយ​ថា អនាគត​គេ​លើ​ទឹកដី Anfield គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​ក្លិប

អេ​ហ្ស៊ី​ប ៖ ខ្សែប្រយុទ្ធ Mohamed Salah បាន​និយាយ​ថា អនាគត​គេ​លើ​ទឹកដី Anfield គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់​ក្លិប Liverpool ផ្ទាល់ ហើយ​រូបគេ​មិន​ដែល​សុំ​រឿង​ឆ្កួត​ៗ​ណាមួយ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដើម្បី​បន្ត​កុងត្រា​ថ្មី​នោះ​ទេ​។

កិច្ចសន្យា​ខ្សែប្រយុទ្ធ​អា​ហ្ស៊ី​ប​វ័យ​២៩​ឆ្នាំ​រូប​នេះ នៅ​ទឹកដី Anfield នឹង​ផុតកំណត់​នៅ​រដូវក្តៅ​ឆ្នាំ ២០២៣ ខាង​មុខ ខណៈ Salah បង្ហាញ​គោល​ជំហរ​ចង់​បន្ត​នៅ Liverpool​។ ទោះ​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ ភាគី​ទាំង​២​មិន​ទាន់​ឈាន​ដល់​កិច្ចព្រមព្រៀង​ថ្មី​នោះ​ទេ សម្រាប់​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​នៅ Premier League រដូវ​កាល​នេះ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​បំពេញភារកិច្ច​ជាមួយ​​បរទេស​​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations ។

Salah បាន​ថ្លែងប្រាប់​សារព័ត៌មាន GQ ថា «​ខ្ញុំ​ចង់​នៅ​បន្ត ប៉ុន្តែ​វា​មិនមែន​ស្ថិត​លើ​ការ​សម្រេច​ខ្ញុំ​តែ​ម្នាក់​ទេ គឺ​ស្ថិត​លើ Liverpool ហើយ​ពួក​គេ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្ញុំ​ចង់បាន​។ ខ្ញុំ​មិន​បាន​សុំ​រឿង​ឆ្កួត​ៗ​ណាមួយ​នោះ​ទេ​»​។

កន្លង​មក លោក Jurgen Klopp ធ្លាប់​ប្រាប់ Sky Sports ថា ក្លិប​កំពុង​មាន​កិច្ច​ពិភាក្សា​ល្អជា​មួយ Salah ជុំវិញ​កុងត្រា​ថ្មី​។ ប៉ុន្តែ​ជុំវិញ​បញ្ហា​នេះ Salah បង្ហាញ​អារម្មណ៍​ថា​វា​នៅ​តែ​មាន​ឧបសគ្គ​លើ​ការ​ចរចា ស្រប​ពេល​ខ្សែប្រយុទ្ធ​រូប​នេះ កំពុង​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​ជាង​៤០​ម៉ឺន​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​ក្លិប​កំពុង​ពិចារណា​លើ​សំណើ​នេះ​។

Salah បន្ថែម​ថា «​រឿង​នោះ​គឺ​នៅ​ពេល​អ្នក​សុំ​អ្វីមួយ ហើយ​ក្លិប​បង្ហាញ​អ្នក​ថា ពួក​គេ​អាច​ផ្តល់​អ្វីមួយ​ដល់​អ្នក ព្រោះ​ពួក​គេ​ពេញចិត្ត​ចំពោះ​អ្វី​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ក្លិប​។ ខ្ញុំ​នៅ​ទី​នេះ​៥​ឆ្នាំ​ហើយ ខ្ញុំ​ស្គាល់​ក្លិប​យ៉ាង​ច្បាស់​។ ខ្ញុំ​ស្រឡាញ់​អ្នកគាំទ្រ អ្នកគាំទ្រ​ស្រឡាញ់​ខ្ញុំ ប៉ុន្តែ​ជាមួយ​ស្ថានភាព​នេះ គឺ​ស្ថិត​លើ​ការ​សម្រេច​របស់​ក្លិប​»៕ (​ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ