ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់ដូរ​ចំណី​ និង​ភេ​ជ្ជៈ​ ក្នុង​វត្ត​ត្រឡែងកែង ​ស្ត្រី​មេម៉ាយ​ម្នាក់​មាន​លទ្ធភាព​ឱ្យកូន​រៀន​ដល់​មហាវិទ្យាល័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ អ្នក​ដែល​បាន​ទៅ​ដល់វត្ត​ត្រឡែងកែង ​ដែល​ជាទី​ប្រវត្តិសាស្ត្រ គោរព​សក្ការៈ ក្នុងភូមិ​សាស្ត្រ​ប្រវត្តិសាស្ត្រ​អតីត​ក្រុង​លង្វែក ស្ថិត​នៅ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​នោះ ប្រាកដជា​បានឃើញ…

រាជធានីភ្នំពេញ ​៖ អ្នក​ដែល​បាន​ទៅ​ដល់វត្ត​ត្រឡែងកែង ​ដែល​ជាទី​ប្រវត្តិសាស្ត្រ គោរព​សក្ការៈ ក្នុងភូមិ​សាស្ត្រ​ប្រវត្តិសាស្ត្រ​អតីត​ក្រុង​លង្វែក ស្ថិត​នៅ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​នោះ ប្រាកដជា​បានឃើញ អ្នកស្រី សុខា​ ។ អ្នកស្រី​ សុខា ជា​ស្ត្រី​ម៉េ​មា​យ​ម្នាក់​ដែល​បាន​ចិញ្ចឹមជីវិត​ដោយ​ការ​លក់ដូរ​ចំណីអាហារ​បន្តិច​បន្តូច ក្នុង​ទី​អារាម​នេះ​ប្រមាណ ២០ ​ឆ្នាំ​មក​ហើយ​ ។

អ្នក​ស្ត្រី​ សុខា ដែល​មាន​វ័យ​ ៤៧ ​ឆ្នាំ បាន​និយាយ​ថា ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​មក​កាន់​វត្ត​ត្រឡែងកែង ក្នុង​គោលបំណង​ផ្សេង​ៗ ដូច​ជា​កម្សាន្ត សិក្សា​ស្វែង​យល់​ប្រវត្តិសាស្ត្រ និង​បន់​ស្រន់​នានា​តាម​ជំនឿ​របស់​គេ​នោះ បាន​ផ្តល់​កម្រៃ​សម្រាប់​អ្នកស្រី​ចិញ្ចឹមជីវិត ជា​ច្រើន​ឆ្នាំ​មកនេះ តាម​ការយៈ​ការ​ជួយ​ទិញ​របស់របរ​ដែល​អ្នកស្រី​លក់ ​។

អ្នកស្រី​ឲ្យ​ដឹង​ថា ភ្ញៀវ​ចេញចូល​វត្ត​ត្រ​ឡែក​កែង ​នេះ​ពុំ​សូវ​ដាច់​នោះ​ទេ ។​ ទោះបី​ការ​លក់ដូរ​អ្នកស្រី​មិន​បាន​លុយកាក់​ច្រើន ប៉ុន្តែ​សម្រាប់​ការ​រស់នៅ​ជនបទ ការ​លក់ដូរ​ទឹកកក​ឈួ​ស ភេ​ជ្ជៈ​កំប៉ុង អាហារ​សម្រន់​បន្តិច​បន្តូច​នេះ ក្នុង​មួយ​ថ្ងៃ​ៗ​អាច​រក​ប្រាក់​ចំណូល បាន ​៣ ​ទៅ ​៤ ​ម៉ឺន​រៀល ​គ្រាន់​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ​ ​។ អ្នកស្រី​ សុខា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មុខរបរ​មួយ​នេះ​ហើយ​ដែល​អាច​ឲ្យ​អ្នកស្រី​ចិញ្ចឹម​កូន​ៗ បាន​ធំធាត់​ ​និងបាន​សិក្សា​រហូត​ពួក​គេ​មានគ្រួសារ​ និង​បាន​កំពុង​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ភ្នំពេញ​ទៀត​ផង ​។

អ្នកស្រី ​សុខា បញ្ជាក់​ថា ​ជីវិត​គាត់​បើ​គ្មាន​អារាម​នេះ​ចិញ្ចឹមជីវិត​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ​ ។ ​ស្ថិត​នៅ​ក្នុង​ស័​យ​កាន់តែ​ចាស់​គាត់​នឹង​បោះបង់​មុខរបរ​នៅ​ជិត​ផ្ទះ​នេះ​ឡើយ​ ។ ពិសេស​អ្នកស្រី បានថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ត្រ​ឡែក​កែង ដែលផ្ដល់​ទីកន្លែង​ឲ្យ​អ្នកស្រី​បាន​ប្រកប​របរ​ចិញ្ចឹមជីវិត​រហូត​មក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ