ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​មៀន​ប៉ៃលិន​នៅ​តែ​បារម្ភ​ពី​ទីផ្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មៀន​ប៉ៃលិន ​តំណាង​ឱ្យ​កសិករ​ដាំ​ដុះ​មៀន​ប៉ៃលិន ​ឱ្យដឹង​ថា ​ដំណឹង​ស្តី​ពី​ការ​នាំ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន ​ធ្វើ​ឱ្យអ្នក​ដាំ​មៀន​សប្បាយចិត្ត​ ប៉ុន្តែទីផ្សារ​ចិន​ នេះ​នៅ​មិន​ទាន់​បាន​កំណត់​ថា ​អាច​នាំ​ចេញ​បាន​នៅ​ពេល​ណា​នោះ​ទេ…

រាជធានីភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មៀន​ប៉ៃលិន ​តំណាង​ឱ្យ​កសិករ​ដាំ​ដុះ​មៀន​ប៉ៃលិន ​ឱ្យដឹង​ថា ​ដំណឹង​ស្តី​ពី​ការ​នាំ​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ចិន ​ធ្វើ​ឱ្យអ្នក​ដាំ​មៀន​សប្បាយចិត្ត​ ប៉ុន្តែទីផ្សារ​ចិន​ នេះ​នៅ​មិន​ទាន់​បាន​កំណត់​ថា ​អាច​នាំ​ចេញ​បាន​នៅ​ពេល​ណា​នោះ​ទេ ​។ រហូត​មក​ដល់​ពេល​នេះកសិករ​នៅ​តែ​មាន​ក្តី​ព្រួយបារម្ភ​ពី​ទីផ្សារ​នៅឡើយ​ ។

«​បច្ចុប្បន្ន​នេះ​កសិករ​រួម​និង​សមា​ជិ​សហគមន៍​មួយ​ចំនួន​ខិតខំ​ថែទាំ​ និង​ធ្វើការ​ដាំ​ដុះ​មៀន​ប៉ៃលិន​រៀង​ៗ​ខ្លួន​ទៅ​តាម​រដូវ​កាល ​។​យើង​សង្ឃឹមថា ​ដល់​រដូវ​ប្រមូល​ផល​ពេល​ក្រោយ​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន ​។ មក​ដល់​ខែមករា ​ឆ្នាំ​ ២០២២​ នេះ​តម្លៃ​ផ្លែ​មៀននៅ​ក្នុងស្រុក​គឺ​ពួក​ឈ្មួញកណ្តាល​ទទួល​ទិញ​ពី​កសិករ​តែ ​១០០០ ​រៀល ​ក្នុង​មួយ​គីឡូក្រាម ធ្វើ​ឱ្យ​កសិករ​ដាំ​ដុះ​មៀនប៉ៃលិន​រង​ការ​ខាតបង់​ប្រាក់​ស្ទើរ​តែគ្រប់​គ្នា​»​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ស្រេង ស្រៀ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម ​មៀន​ប៉ៃលិន ​។

មៀន​ប៉ៃលិន​កន្លង​មក​បាន​លក់​ចេញឱ្យ​ឈ្មួញ​នាំ​ទៅ​ប្រទេស​ថៃ ​ហើយ​ឈ្មួញ​ថៃ​បន្ត​នាំ​ចេញទៅ​ប្រទេស​ចិន ​។ កាលពី​ឆ្នាំ​ ២០២១​កន្លង​មកនេះ​ដោយសារ​ជំងឺ​កូ​វី​ដ​ ១៩ ឈ្មួញ​ថៃ​ មិន​ទទួល​ទិញ​មៀន​ប៉ៃលិន​ដូច​ទម្លាប់​ឡើយ បាន​ធ្វើ​ឱ្យកសិករ​អ្នក​ដាំ​មៀនខាត​បង់​ថវិកា​ជា​ច្រើន ​។ មៀន​ខូចខាត​ស្ទើរ​ពាក់កណ្តាល​ក្នុង​ចំណោម​ផ្លែ​មៀន​សរុប​ប្រចាំឆ្នាំ​ពី ​៤ ​ម៉ឺន​ទៅ ​៥ ​ម៉ឺន​តោន​បាន​ខូចខាត​ ។

លោក​ ស្រេង ស្រៀ​ង ថា តម្លៃ​ផ្លែ​មៀននៅ​លើ​ទីផ្សារ​បើ​អាច​លក់​បាន ​៣០ ​បាតថៃ ឬ​ស្មើ​ប្រមាណ​ជាង ​៣០០០ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ អាច​ជួយ​ឱ្យ​កសិករ​រស់​ និង​មាន​សង្ឃឹម​បាន​ខ្លះ​ តែបើ​តម្លៃ​ផ្លែ​មៀន​លក់​បាន​តែ​ជាង​ ១០០០​ ទៅ ​២០០០ ​រៀល​នេះ​កសិករ​ប្រឈម​ការ​ខាតបង់​ហើយ ​។ ​បើ​នៅ​ពេល​ខាង​មុខ​ផ្លែ​មៀន​ប៉ៃលិន​អាច​នាំ​ចេញ​ត្រង់​ទៅ​ចិន​បាន​វា​ជួយ​ឱ្យ​ទីផ្សារ​ក្នុងស្រុក​ប្រសើរ​ ។

កាលពី​ថ្ងៃ​ទី​ ៤ ​ដល់ ​៦​ ខែមករា​ ឆ្នាំ​ ២០២២ ​កន្លង​មកនេះរដ្ឋបាល​គយ​ប្រទេស​ចិន​ បាន​ធ្វើការ​វិភាគ​ហានិភ័យ​ និង​ការ​ត្រួតពិនិត្យ​ផ្លែ​មៀន​កម្ពុជា​តាម​រយៈ​វី​ដេ​អូ មុន​នឹង​សម្រេច​ធ្វើការ​នាំ​ចូល​មៀន​ប៉ៃលិន​ទៅ​ប្រទេស​ខ្លួន ប៉ុន្តែ​ដំណឹង​លម្អិត​ជាង​នេះ​កសិករ​នៅ​មិន​ទាន់​ទទួល​នៅឡើយ​ទេ ​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មៀន​ប៉ៃលិន​បាន​ទ​ទួ​ច​ឱ្យអ្នក​ដាំ​មៀន​ប៉ៃលិន ពង្រឹង​សុវត្ថិភាព​កសិផល​របស់​ខ្លួន​ឆ្លើយ​តប​ទៅ​តាម​ស្តង់ដា​របស់​ប្រទេស​ចិន ​។ លោក​ថា បើ​មិន​អាច​ធ្វើ​បាន​ទេ​នោះ វា​ជា​ហានិភ័យ​ណាស់​ចំពោះ​កសិករ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ