ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​ដំបូង​របស់​អ្នក​នាង អម្ពរ ទេវី ចាប់កំណើត​ហើយ មុខគួរ​ឱ្យ​ខ្នា​ញ់

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ងាត់​ៗ ស្រាប់តែ​អ​តីត​​តារា​សម្តែង​ឆ្នើម​ និង​ល្បីឈ្មោះ​នា​អំឡុង​ទសវត្សរ៍ ១៩៩០ បាន​ប្រកាស​នូវ​ដំណឹង​ដ៏​រីករាយ​មួយ​ជូន​ដល់​មហាជន មិត្ត​ភ័ក្ត្រ ក៏​ដូច​ជា​អ្នកគាំទ្រ​របស់​អ្នក​នាង​ថា

រាជធានី​ភ្នំពេញ ៖ ស្ងាត់​ៗ ស្រាប់តែ​អ​តីត​​តារា​សម្តែង​ឆ្នើម​ និង​ល្បីឈ្មោះ​នា​អំឡុង​ទសវត្សរ៍ ១៩៩០ បាន​ប្រកាស​នូវ​ដំណឹង​ដ៏​រីករាយ​មួយ​ជូន​ដល់​មហាជន មិត្ត​ភ័ក្ត្រ ក៏​ដូច​ជា​អ្នកគាំទ្រ​របស់​អ្នក​នាង​ថា​ ពេល​កូនប្រុស​ច្បង​របស់​អ្នក​នាង បាន​ជូនអំណោយ​ដល់​អ្នក​នាង​កាត់ថ្លៃ​មិន​បាន នោះ​គឺ «​ចៅ​មួយ​រូប​» ដែល​មានមុខមាត់​គួរ​ឱ្យ​ខ្នា​ញ់​មែនទែន ។

អ្នក​នាង​ អម្ពរ ​ទេវី ដែល​នៅ​តែ​ទទួល​បានការ​គាំទ្រ​ពី​មហាជន និង​ឆ្លៀត​ហោះហើរ​ពី​អា​មេ​រិ​កមក​ថត​ភាពយន្ត រឿង​ភាគ​ដុំ​ និង​រាយ​ជូន​ប្រិ​យ​មិត្ត​អ្នកគាំទ្រ បាន​បង្ហោះ​សារ​ជូន​ចែករំលែក​នូវ​ក្តី​រំភើប​របស់​អ្នក​នាង​ថា «ជម្រាបសួរ ពុក​ម៉ែ អ៊ំ ពូ មីង បងប្អូន​ទាំង​អស់​គ្នា ថ្ងៃនេះ​នាង​ខ្ញុំ​បាន​ទទួល​នូវ​កាដូ​ពិសេស​មួយ​ដ៏​អស្ចារ្យ នោះ​គឺជា​កំណើត​ចៅប្រុស​ដំបូង​របស់​នាង ខ្ញុំ​ឈ្មោះ Lionel G Phirun ហៅ (​អានន្ទ​) Anun» ។

តាម​រយៈ​រូបថត​ជា​ច្រើន​សន្លឹក​ដែល​អ្នក​នាង​បាន​បង្ហោះ យើង​អាច​មើលឃើញ​ថា ចៅប្រុស​បង្កើត ​និង​ជា​ចៅ​ដំបូង​របស់​អ្នក​នាង មានមុខមាត់​គួរ​ឱ្យ​ក្រឺត​ណាស់ ចំណែក​ឈ្មោះ​ទៀត​សោត គឺ​ពី​រោះ​ពេក​ក្រៃ ។ យ៉ាងណាមិញ ចៅប្រុស​ច្បង​របស់​អ្នក​នាង គឺជា​កូនកាត់​​ខ្មែរ​-​អា​មេ​រិ​កាំ​ង ដោយសារ​តែ​កូនប្រុស​ច្បង​របស់​អ្នក​នាង ជាមួយ​អតីត​ស្វាមី លោក ពេជ្រ ភា​រុន បាន​មើលថែ​ភរិយា ដែល​មាន​មុខមាត់​ជា​ជនបរទេស និង​បាន​បីបម​កូន​តូច​គួរ​ឱ្យ​ស្រលាញ់​ពេក​ក្រៃ ។

អ្នក​នាង​អម្ពរ ទេវី បាន​បន្ត​ថា ចៅប្រុស​របស់​អ្នក​ក​នាង គឺ​ពិតជា​​ទីស្រឡាញ់ ដែល​បាន​ចាប់កំណើត​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​នាង។ តារា​សម្តែង​ដែល​មាន​ទេព​កោសល្យ ​និង​សមត្ថភាព​សម្តែង​គ្រប់​ច​រឹ​ក​លក្ខណៈ​បាន​បន្ត​ថា «​ជា​ក្ដី​សោមនស្ស ដ៏​ពន់ពេក និង​ជា​អារម្មណ៍​ដ៏​ពិសេស ក្នុង​នាម​ជា​ជីដូនមួយ​រូប និង​ជា​ម្ដាយក្មេក ។ ម៉ាក់ សូម​ជូនពរ​កូន​ឆាប់​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​. និង​​សូម​ជូនពរ​ឱ្យ​ចៅប្រុស​មាន​សុខភាព​ល្អ ប្រាជ្ញា​វាងវៃ ជា​បុគ្គល​ដ៏​ល្អ មានគុណ​ធម៌ សប្បុរស និង ភាព​កក់ក្ដៅ​ពីរ​អ្នកផង​ទាំង​ពួង​❤️🩹❤️🩹❤️🩹» ។

តោះ​មក​មើល​មុខមាត់​កូន​តូច​ស្រស់​ស្អាត​និង​ខ្យូ​ត​យ៉ាងណា​ខ្លះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ