ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែកមុខផ្ទះគេ យកចបដេញវា.យ បងថ្លៃឃាត់ម្តងមិនស្តាប់ មកលើកទី២ អស់៦ថ្នេរ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ បងថ្លៃនិង​មិត្តភក្តិ​មានគ្នា​សរុប​៣​នាក់​កំពុងផឹកស៊ី​ និង​ចាក់​កូន​ធុងបាស់​ ស្រាប់តែ​ប្អូនថ្លៃ​មិនដឹង​ផឹក​

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ បងថ្លៃនិង​មិត្តភក្តិ​មានគ្នា​សរុប​៣​នាក់​កំពុងផឹកស៊ី​ និង​ចាក់​កូន​ធុងបាស់​ ស្រាប់តែ​ប្អូនថ្លៃ​មិនដឹង​ផឹក​ស្រវឹង​មកពីណា​ ​ក៏​​ស្រែក​មុខ​ផ្ទះ​​​ថា «អាណា​ខ្លាំង​វ៉ៃ​មួយ​ស្មើ​» ។ ពេលនោះ​បងថ្លៃ​ក៏​យក​ចប​កាប់​​​វា.យ​​ប្អូនថ្លៃ​ បណ្តាល​ឱ្យបែ.កក្បាល​​ ​ដេរអស់​៦ថ្នេរ បង្កការ​ភ្ញាក់​ផ្អើល​​កាលពីថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២​ នៅ​ភូមិ​ភាស​ជើង ឃុំ​ផ្គាំ​ ស្រុក​ស្វាយចេក ​ខេត្តបន្ទាយមានជ័យ ហើយក្រុមគ្រួសារ​របស់​ជនរងគ្រោះបានប្តឹង​​ឱ្យ​​​​ឃាត់ខ្លួន​​ជនសង្ស័យ​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​​កាលពី​​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២​ ។

​ជនសង្ស័យជា​បងថ្លៃ​​ឈ្មោះ ម៉ា​ន់ និមល ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​ភាស​ជើង ឃុំ​ផ្គាំ ស្រុក​ស្វាយចេក​ ។ ​ចំណែក​ជន​រង​គ្រោះ​​​ត្រូវជា​ប្អូនថ្លៃ​ឈ្មោះ ផា​ន់ រ័​ត្ន ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ជាមួយ​គ្នា ។​

លោក​វរៈសេនីយ៍ឯក ជា ឈ្លូ​ញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា​ នៅ​​មុន​ពេល​ឃាត់ខ្លួន​ជន​​សង្ស័យ​ គឺ​កម្លាំង​​សមត្ថកិច្ច​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​​គ្រួសារ​ជន​រង​គ្រោះ​ឈ្មោះ ផា​ន់ រ័​ត្ន បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ ម៉ា​ន់ និមល ជា​បងថ្លៃ​ ​ថា​​បាន​ធ្វើ​សកម្មភាព​យក​ចប​​កាប់​​វា.យ បណ្តាល​ឱ្យ​រង​របួស​បែ.កក្បាល​ផ្នែក​ខាងឆ្វេង​ដេរ​ចំនួន​​៦​ថ្នេរ​ ត្រូវ​បាន​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ​ខេត្តបាត់ដំបង​​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ពាក្យបណ្តឹង​ខាងលើ​​នេះ​​ភ្លាម​ៗ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​បានចុះ​​ឃាត់ខ្លួន​ជន​សង្ស័យ​ ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​សាកសួរ​ ។

លោកបាន​បញ្ជាក់​បន្តថា ​ជនសង្ស័យ​បាន​ឆ្លើយ​​សារភាព​ថា​ មុនពេលកើតហេតុ ខណៈ​ខ្លួន​​កំពុង​ផឹកស៊ី​មាន​គ្នា​៣​នាក់​ ចាក់​កូន​ធុងបាស់​ក្រោម​ផ្ទះ​ឈ្មោះ ស្មែ ជេ​ម និង​ឈ្មោះ ប្រិ​យ៍ កី ជា​ប្រជា​ការពារ​ភូមិ​ ស្រាប់តែ​​ជនរងគ្រោះ​ជា​ប្អូនថ្លៃ​ មិនដឹង​ស្រវឹង​មកពីណា​​​បាន​កាន់​ចបជីក​មុខ​ផ្ទៈ​ឈ្មោះ ស្មែ ជេ​ម រួច​​ស្រែ​កថា «​អាណា​ខ្លាំង​វ៉ៃ​មួយ​ស្មើ» ហើយ​ស្ទុះ​ចូល​មក​វា.យ ក៏​ត្រូវ​បាន​ចាប់​ចប​​យក​ចេញ ។ បន្ទាប់​មក​ជនរងគ្រោះជាប្អូនថ្លៃ​​បាន​រ​ត់ទៅ​ផ្ទះ​យក​ពូថៅ​ដេញ​កា.ប់​ តែខ្លួន​គេច​ផុត​ រួច​ក៏​ឆក់​យក​ចបកាប់​នៅ​ក្បែរ​វា.យ តប ​វិញ​ បណ្តាលឱ្យ​​របួស​បែកក្បាល ហើយ​​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​​តែម្តង​។

លោក​វរៈសេនីយ៍ឯក ជា ឈ្លូ​ញ បាន​បញ្ជាក់​ថា ​​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ