ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! ឪពុក​កា.ប់​កូនប្រុស​បង្កើត​៤​ពូថៅ​ស្លា.ប់​ក្នុង​ថ្លុកឈាម

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បុរស​ជា​ឪពុក​បាន​ទាញ​ពូថៅ​កា.ប់​កូនប្រុស​បង្កើត​ខ្លួនឯង​៤​ពូថៅ​បណ្ដាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​បន្ទាប់​ពី​កូនប្រុស​រូប​នោះ​បាន​ធាក់​ឪពុក​មួយ​ជើង​យ៉ាងដំណំ

ខេត្តកំពង់ធំ ៖ បុរស​ជា​ឪពុក​បាន​ទាញ​ពូថៅ​កាប់​កូនប្រុស​បង្កើត​ខ្លួនឯង​៤​ពូថៅ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុកឈាម​បន្ទាប់​ពី​កូនប្រុស​រូប​នោះ​បាន​ធាក់​ឪពុក​មួយ​ជើង​យ៉ាងដំណំ ។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ពាម​គ្រែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ហេង គួ​ន អាយុ​៤៧​ឆ្នាំ រីឯ​កូនប្រុស​រង​គ្រោះ​ឈ្មោះ ហេង ហុង​គី អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុង​បន្ទុកគ្រួសារ​ដែល​ម្តាយ​ស្លាប់​ចោល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​អំណាច​នៃ​ទឹក​ប្តូរ​និស្ស័យ​ចូលខ្លួន​ឪពុក​និង​កូនបង្កើត​បាន​បើក​ឆាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់ហុតឈាម ទីបំផុត​កូនប្រុស​បាន​ជូន​រង្វាន់​ឪពុក​១​ជើង​យ៉ាងដំណំ ។ ចំណែក​លោកឪពុក​វិញ​ក៏​មិន​ណ​យ​ដែរ បាន​ទាញ​ពូថៅ​ដែល​នៅ​ក្បែរ​នោះ​កាប់​វិញ​៤​ពូថៅ​ផ្ទួន​ៗ​បណ្តាល​ឲ្យកូន​​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា ពេល​កំពុង​កើតហេតុ​អ្នក​ជិតខាង​មិន​ហ៊ាន​ចូល​ជួយ​នោះ​ទេ ដោយសារ​តែ​បុរស​ជា​ឪពុក​មាន​កាន់​ពូថៅ​នៅ​នឹង​ដៃ ព្រមទាំង​មាន​សៀតកាំបិត​ស្នៀត​នៅ​នឹង​ចង្កេះ​ថែម​ទៀត​ផង​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ជួយ​អន្ដរាគមន៍ និង​ចាប់​បញ្ជូន​ជន​បង្ក​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ឃុំ​ក្ដី​ដូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕