ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា សុគន្ធ នី​សា បង្ហើប​គម្រោង​យក​កូន​តាម​បំណង​ក្នុង​ឆ្នាំ​ថ្មី​នេះ​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង សុគន្ធ នី​សា បាន​បង្ហាញ​បំណង​របស់​ខ្លួន​ថា នាង​នឹង​ស្វាមី​សម្រេច​គិតគូរ​យក​កូន​ក្នុង​ឆ្នាំ​ថ្មី​នេះ​ទៅ​តាម​បំណង​ដែល​ខ្លួន​ចង់បាន បន្ទាប់​ពី​រៀប​ការ​រួច​ហើយ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ តារា​រូប​នេះ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច នៅ​ក្នុង​ការ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សុគន្ធ នី​សា បាន​បង្ហាញ​បំណង​របស់​ខ្លួន​ថា នាង​នឹង​ស្វាមី​សម្រេច​គិតគូរ​យក​កូន​ក្នុង​ឆ្នាំ​ថ្មី​នេះ​ទៅ​តាម​បំណង​ដែល​ខ្លួន​ចង់បាន បន្ទាប់​ពី​រៀប​ការ​រួច​ហើយ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។ តារា​រូប​នេះ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច នៅ​ក្នុង​ការយ​កកូន​អោយ​បាន​នៅ​ក្នុងឆ្នាំនេះ ដើម្បី​បង្កើន​សមាជិកគ្រួសារ ស្រប​ពេល​ដែល​នាង​ក៏​កាន់តែ​មាន​វ័យ​ច្រើន​ទៅ​ហើយ។

ថ្លែងប្រាប់​សារព័ត៌​មាននៅ​ក្នុង​ការ​ឱកាស​ចូលរួម​កម្មវិធី​ក្រុមហ៊ុន​ឯកជន​មួយ​កាលពី​ពេល​ថ្មី​នេះ អ្នក​នាង សុគន្ធ នី​សា បាន​លើក​ឡើង​ថា ឆ្នាំ​ថ្មី​នេះ នាង​ពិតជា​មាន​បំណង​ចង់​យក​កូន​ប្រាកដ​មែន ដោយសារ​តែ​នាង និង​ស្វាមី បាន​សម្រេច​ងាក​មក​គិតគូរ​រឿង​នេះ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពីរ​វល់​ការងារ​រៀងខ្លួន​។

អ្នក​នាង​បញ្ជាក់​ថា កន្លង​មក នាង​និង​ស្វាមី មិន​បាន​គិតគូរ​រឿង​យក​កូន​ឡើយ ដោយសារ​ទាំង​នាង​និង​ស្វាមី សុទ្ធតែ​រវល់​ការងារ​រៀង​ៗ​ខ្លួន ហេតុនេះ​ពួក​នាង​ក៏​មាន​អារម្មណ៍​ស្មុគស្មាញ​ដូច​គ្នា​។ នាង​បន្ត​ថា សម្រាប់​ឆ្នាំ​ថ្មី​នេះ នាង​នឹង​ស្វាមី​មាន​បំណង​ចង់បាន​កូន​ដូច​គ្នា ដូច្នេះ​នាង​ក៏​បាន​គិតគូរ​ពី​ការយ​កកូន​ម្នាក់​អោយ​បាន​នៅ​ក្នុងឆ្នាំនេះ​ផង​ដែរ​។

យ៉ាងណា បើ​តាម សុគន្ធ នី​សា ថា ដោយសារ​កន្លង​មក សុខភាព​នាង​ខ្សោយ​នោះ ហេតុនេះ​ដើម្បី​សម្រេច​មានកូន នាង​ក៏​នឹង​ត្រូវ​ទាមទារ​តាម​សុខភាព​អោយ​បាន​ម៉ត់ចត់​។ នាង​ថា ប្រសិនបើ​ទៅ​ថ្ងៃ​មុខ នាង​នៅ​តែ​មិន​អាច​បំពេញ​បំណង​នៅ​ក្នុង​ការ​មានកូន​នោះ នាង​នឹង​សម្រេច​ទៅ​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​អ្នក​នាង សុគន្ធ នី​សា បាន​សម្រេចចិត្ត​បញ្ចប់​ភាព​នៅ​លីវ​របស់​នាង​ដោយ​ចូល​រោងការ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៧ ។ ស្វាមី​របស់​នាង​មានឈ្មោះ​ថា ពៅ សម្បត្តិ ហៅ​សាំ​បា ធ្វើការ​នៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត Manulife​។ ក្រោយ​ពេល​រៀប​ការ​ហើយ សុគន្ធ និសា ត្រូវ​ប្ដី​នៅ​តែ​អនុញ្ញាត​ឲ្យ​បន្ដ​អាជីព​សិល្បៈ​ដដែល ប៉ុន្ដែ​ត្រូវ​បន្ថែម​មុខ​ជំនួញ​ថ្មី​បន្ត​។ យ៉ាងណា ក្រោយ​រៀប​ការ​រួច សុគន្ធ នី​សា ក៏​ធ្លាប់​បង្ហើប​ពី​គម្រោង​យក​កូ​ម​ភ្លាម​ៗ​ដែរ ប៉ុន្តែ​បំណង​នេះ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ រហូត​មក​ទល់​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ