ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលការ​លក់ដូរ​តាម​ដងផ្លូវ​ ពិត​បង្ក​ការ​កក​ស្ទះ ​​ពិសេស ប្រឈម​​បង្ក​​​គ្រោះ​ថ្នាក់​ចរាចរណ៍​តែម្តង​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋបាល​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដឹកនាំ​ដោយលោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ​ នៅ​ព្រឹក​ថ្ងៃ​ទី១១ មករា…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋបាល​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដឹកនាំ​ដោយលោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ​ នៅ​ព្រឹក​ថ្ងៃ​ទី១១ មករា បានចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ការ​លក់ដូរ​របស់​អាជីវករ នៅ​តាម​ដងផ្លូវមុខ​សាលាឃុំ និង​មាត់​កំពង់ទឹក ឆ្នុកទ្រូ ដើម្បី​ឲ្យ​ធំ​ទូលាយមាន​សោ​ភណ្ឌ​ភាព និង​សម្រួល​ចរាចរណ៍ ។

លោកសាំង គី​ម​ស៊ន បាន​បញ្ជាក់​ថា ​ដើម្បីឱ្យ​មាន​សោ​ភ័ណ្ឌ​ភាពសណ្ដាប់ធ្នាប់ និង​ជាសវាង​ការ​កកស្ទះ​ចរាចរណ៍ព្រឹក​នេះ រដ្ឋ​បាល​ឃុំ​ឆ្នុកទ្រូ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ លក់ដូរ​តាម​ដងផ្លូវ ដែល​តែងតែ​បង្ក​ការ​កកស្ទះ ដោយសារខ្លះ​លក់​លឿនលយ​មក​
លើ​ផ្លូវ ​ដែល​អាវ​បង្ករ​ជា​ហាន​និ​ភ័យបង្ក​​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះតែដងផ្លូវ​នេះ​មានរថយន្ត​តូច​ធំមមារញឹក​ចេញចូល​ក្នុង​ការ​លើកដាក់​ដឹក​ទំនិញ​រាល់ថ្ងៃ ។

ក្នុង​ការ​រៀបចំ​ថ្ងៃនេះ​ផង​ដែរ ​ថ្វីបើយើង​មិន​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​តូប​នីមួយ​ៗពិតមែន តែ​យើងបាន​ណែនាំ​ផ្ទាល់មាត់ ដោយ​មិន​អនុញ្ញាត​ឲ្យពួក​គាត់ លក់​រំលោភ​លើ​ដី​ចំណី​ផ្លូវដូច​មុន​ទៀត​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ ​ក៏​បាន​សំណូមពរដល់​អាជីវករ​លក់ដូរ​ទាំង​អស់ សូម​មេត្តា​កុំ​ចោល​សំរាម​ផ្ដេសផ្ដាស និង​ត្រូវ​ថែរក្សា អនាម័យ​តាម​តូប​នីមួយ​ៗ​ផង​ដែរ ។

នៅ​ក្នុង​អាកាស​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​លោក​ផង​ដែរ​ លោក ឈួ​រ ចាន់​រិ​ទ្ធី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត
កំពង់​​ឆ្នាំងបាន​បញ្ជាក់​ថា ក្នុង​ផែន​ការណ៍ចំពោះ​មុខ និង​អភិវឌ្ឍន៍​ផ្លូវ​នេះ ដោយ​ចាក់​ពង្រីក​ជើងទេ ឱ្យ​បាន​ធំ​ទូ​លេង​ជាង​មុន តាម​គម្រោង​​របស់​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត ហើយ​ដើម្បីឲ្យ​ដំណើរការក្នុង​ការ​អភិវឌ្ឍន៍គម្រោងទទួល​ជោគជ័យ ក្នុង​នាម​មន្ទីរ​ជំនាញ​ និងអាជ្ញាធរ​ឃុំ ស្នើ​សុំ​អាជីវករ​ទាំងអស់​ មេត្តា​យោគយល់​ធ្វើការ​បន្លាស់​ទី​លក់ដូរ​ពីលើ​ផ្លូវថ្នល់​ផ្សារ​ថ្មី​វិញ ​ដែល​អាជ្ញាធរ​រៀបចំ​អភិវឌ្ឍ​រួច​ហើយ​ ។

លោក ឈួ​រ ច​ន្ទ័​រិ​ទ្ឋី បាន​បញ្ជាក់​ថា ក្នុង​ផែនការ ឆ្នាំ​នេះ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តបាន​អនុវត្តគម្រោង​ផ្លូវ​កៅស៊ូ​ប្រវែង 2000ម៉ែត្រ ចាក់​បេតុង2000​ម៉ែត្រ​បន្ថែម​ទៀតផង​ដែរ ។

អត្ថបទសរសេរ ដោយ