ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចម្រៀង​អ៊ី​តា​លី Andrea Borcelli នឹង​មក​ជួយ​ស្រូប​ទាញអ្នកទេសចរ​ និង​វិនិយោគិន​បរទេស មកកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អ៉ី​តា​លី Andrea Borcelli គ្រោង​នឹង​មក​សម្តែង​តន្ត្រី​នៅ​ខេត្តសៀមរាប ​ទឹកដី​អង្គរ​ ក្នុង​ខែមេសា ឆ្នាំ ​២០២២…

រាជធានីភ្នំពេញ ៖ ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អ៉ី​តា​លី Andrea Borcelli គ្រោង​នឹង​មក​សម្តែង​តន្ត្រី​នៅ​ខេត្តសៀមរាប ​ទឹកដី​អង្គរ​ ក្នុង​ខែមេសា ឆ្នាំ ​២០២២ ខាង​មុខ​នេះ​ ។ វត្តមាន​តារា​អន្តរជាតិ​នេះ ត្រូវ​គេ​រំពឹង​ថា ​នឹង​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​បរទេស​មក​កាន់​ប្រទេស​កម្ពុជា ​។

ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​អ៊ី​តា​លី Andrea Borcelli បាន​ជួប​ជាមួយ​លោក សុខ សុ​ក្រឹ​ត្យា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ។​ លោក​ សុខ សុ​ក្រឹ​ត្យា ​បាន​បញ្ជាក់​ថា ដើម្បី​ផ្សព្វផ្សាយ​ និង​ជា​គោលដៅ​អូស​ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​អន្តរជាតិ​មក​កម្ពុជា លោក​បាន​ស្នើ​ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​លើ​សកលលោក​មួយ​នេះ​មក​សម្តែង​នៅ​ខេត្តសៀមរាប ​ហើយ​គេ​បាន​ទទួល​តាម​ការ​អញ្ជើញ​នោះ​ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ចាត់​ទុក​ការ​ប្រគំតន្ត្រី​របស់​ក្រុម​តន្ត្រី Adrea Borcelli នៅ​ខេត្តសៀមរាប​ក្នុង​ខែមេសា​នោះ គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ មិន​ធ្លាប់​មាន​នា​ពេល​កន្លង​មក សម្រាប់​ប្រទេស​កម្ពុជា​ ។

សូម​ជម្រាប​ថា ​ក្រុម​តន្ត្រី Andrea Borcelli គឺជា​ក្រុម​តន្ត្រី​ដ៍​ល្បីល្បាញ​ខ្នាត​អន្តរជាតិ​របស់​ប្រទេស​អ៊ី​តា​លី ខណៈ​ដែល​តារាចម្រៀង Andrea Borcelli ដែល​ជា​ជន​ពិកា​កើត​ថ្ងៃ​ទី​ ២២ ខែកញ្ញា ឆ្នាំ​ ១៩៥៨​ ក្នុង​ត្រកូល​កសិករ​នៃ​ប្រទេស​អ៊ី​តា​លី ​។ បទ​ចម្រៀង​របស់ Anrea Borcelli ដែល​ល្បីល្បាញ​បំផុត​ក្នុង​ឆ្នាំ​ ១៩៩៩ គឺ​បទ “The Prayer” ដែល​ច្រៀង​រួម​គ្នា​ជាមួយ Celine Dion ហើយ​ទទួល​បាន​ពានរង្វាន់ Golden Globe សម្រាប់​ចម្រៀង​ដើម​ល្អ​បំផុត ​។ គាត់​គឺជា​តារាចម្រៀង​ដែល​ត្រូវ​ពិការ​ភ្នែក​តាំងពី​អាយុ ១២ ​ឆ្នាំ​ដោយ​ឧបទ្ទវហេតុ​ ។ យ៉ាងណា​ក៏​ដោយ​គាត់​បាន​សាង​ភាព​ល្បីល្បាញ​ជា​បន្តបន្ទាប់​រហូត​មានឈ្មោះ​បោះ​សំឡេងហើយ​ល្បី​ទូ​ទាំង​ពិភពលោក​តែ​ម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ