ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើកឡាន​​បុករ​ទះ​លក់​ប្រហិត​ ​ក្រឡាប់​របួសធ្ងន់​ស្រាល​៤​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​១​គ្រឿង​ជ្រុល​ទៅ​

​រាជធានី​ភ្នំពេញ​ ៖​ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​១​គ្រឿង​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​លក់​ប្រហិត​ពីក្រោយ បណ្ដាល​ឲ្យ​ក្រឡាប់ ហើយ​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​លក់​ប្រហិត​និង​អ្នកដំណើរ​សរុប​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ។

ហេតុការណ៍​ខាងលើនេះ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​លក់​ប្រហិត​ខាងលើ​បើកបរ​ដោយ​បុរស​ម្នាក់​ហើយ​មាន​ប្រពន្ធ​ជិះ​ជាមួយ​ម្នាក់​ទៀត​ផង​ដែរ​ ​បាន​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ ស្រាប់តែ​មានរថយន្តមួយ​គ្រឿង​ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AS-7067 ​បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​ខ្ទាត​ត្រូវ​អ្នក​ថ្មើរជើង​ពីរ​នាក់​ទៀត ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​អ្នកលក់​ប្រហិត​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ រួម​ទាំង​អ្នកដំណើរ​​ផ្សេង​ទៀត​សរុប​៤​នាក់​ រង​របួសធ្ងន់​និង​ស្រាល​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​ភ្លាម​ៗ​។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង នាំ​យក​រថយន្ត​នុង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​លក់​ប្រហិត​ទៅ​រក្សា​ទុក ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ