ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈប់ការចាញ់បោកមេខ្យល់ដែលចង់ទៅថៃ ជាក់​ស្តែងនេះ​​ត្រូវ​យោ​ធា​​ចាប់ទាំងអ​ស់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ ទា​ហាន​ថៃ​បាន​បន្ត​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរកំពុង​លួច​ឆ្លង​ដែន​​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ដោយលើកនេះ ចាប់បាន​​ចំនួន​២៤​នាក់​ទៀត​នៅតាម៣​គោលដៅ​ផ្សេង​ៗគ្នា គិតត្រឹម​ថ្ងៃ​ទី​០៨ ​មករា ឆ្នាំ​២០២២ នៅ​​បន្ទាត់​ព្រំដែន​ ក្នុងភូមិ​សា​ស្គ្រ​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ…

ខេត្តបន្ទាយ​មាន​ជ័យ ​៖​ ទា​ហាន​ថៃ​បាន​បន្ត​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរកំពុង​លួច​ឆ្លង​ដែន​​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ដោយលើកនេះ ចាប់បាន​​ចំនួន​២៤​នាក់​ទៀត​នៅតាម៣​គោលដៅ​ផ្សេង​ៗគ្នា គិតត្រឹម​ថ្ងៃ​ទី​០៨ ​មករា ឆ្នាំ​២០២២ នៅ​​បន្ទាត់​ព្រំដែន​ ក្នុងភូមិ​សា​ស្គ្រ​ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ ​។

មន្ត្រី​ទំនាក់ទំនង​កម្ពុជា​-​ថៃ​បាន​ប្រាប់​ឱ្យដឹងដោយបានទទួល​ព័ត៌មាន​ថា មាន​ពលរដ្ឋ​ខ្មែរ​ជា​ពលករ​បាន​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ​ ហើយក៏ត្រូវ​បាន​ទា​ហានថៃ​ឃាត់​​សរុបមាន​ចំនួន​២៤​នាក់ (​ស្រី​១៣​នាក់ ​ប្រុស​៦​នាក់​ ក្មេង​១​នាក់)​​តាម​បន្ទាត់​ព្រំដែន​ភូមិ​សា​ស្គ្រ​ភូមិ​កុ​ត​ហ៊ី​ន ឃុំ​ផាត់​សឹក ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់ទៀត​ថា​ ក្រោយ​ពេល​ដែល​ទា​ហាន​ឈុត​ខ្មៅ​ថៃ​ការពារ​ព្រំដែន​ឃាត់​ពលរដ្ឋ​ខ្មែរ​ចំនួន​២៤​នាក់​ និង​មេខ្យល់​ជនជាតិ​ថៃ​៥​នាក់ ​នាំ​យក​ទៅ​សាកសួរ​​ពួកគេប្រាប់​ថា ពួក​គាត់​បាន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​ តាម​រយៈ​មេខ្យល់​ម្នាក់ក្នុងតម្លៃ​៨.០០០​បាត​ ដោយ​ជូន​ទៅ​រក​ការងារ​ធ្វើ ។

​ប្រភពបន្តថា នៅ​ពេលដែល​មេខ្យល់​កម្ពុជា​ទទួល​លុយ​បានហើយ​​ក៏ជូន​ឆ្លង​ចូល​ដល់​ទឹកដី​ថៃ ហើយប្រាប់ថាឱ្យ​អង្គុយ​ចាំ​រថយន្ត​ខាង​​ថៃ​មក​ទទួល​នៅ​ព្រំដែន​(ទឹកដី​ថៃ) ។ ប៉ុន្តែបែរជាត្រូវ​​​កម្លាំងយោធា​ឈុត​ខ្មៅ​ចុះមក​ឃាត់​ និងបញ្ជូន​ទៅ​អធិការ​នគរបាល​ស្រុក​អារញ្ញ ​ដើម្បី​អនុវត្ត​តាម​ច្បាប់​តែម្តង ។

គួរ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០២២​ នៅ​ច្រក​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ក្រុមការងារ​ទទួល​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​មាន​ចំនួន​២១៥​នាក់​ស្រី​១១៨​នាក់​កុមារ​៤១​នាក់​ស្រី​១៩​នាក់ និង​វិជ្ជមាន​កូ​វី​ដ​.១៩​មាន​ចំនួន​១​នាក់​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​រួចរាល់​ មាន​ឯកសារ​មាន​ចំនួន​១៩៤​នាក់​ស្រី​១០៧​នាក់​ ។

អត្ថបទសរសេរ ដោយ