ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​វត្តមាន​ អូ​មី​ក្រុង​ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ជិត ៤៦ ​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក​ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឱ្យដឹង​ថា បើ​ទោះបី​ថ្ងៃ​ឈប់​សម្រាក​ពិធីបុណ្យ​ឆ្នាំ​សាកលទើបតែ​កន្លង​ផុត​ទៅ​ក៍​ពិតមែន ​កន្លង​មកពី​ថ្ងៃ​ទី ​៧ ដល់​ថ្ងៃ​ទី​…

រាជធានី​ភ្នំពេញ​ ៖ លោក​ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឱ្យដឹង​ថា បើ​ទោះបី​ថ្ងៃ​ឈប់​សម្រាក​ពិធីបុណ្យ​ឆ្នាំ​សាកលទើបតែ​កន្លង​ផុត​ទៅ​ក៍​ពិតមែន ​កន្លង​មកពី​ថ្ងៃ​ទី ​៧ ដល់​ថ្ងៃ​ទី​ ៩ ខែមករា ឆ្នាំ ​២០២២ នៅ​ទូ​ទាំង​ប្រទេស​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​ ៤៦​ម៉ឺន​នាក់ ​។

តាម​លោក​រដ្ឋមន្ត្រីថា តួលេខ​ខាងលើមានការ​កើនឡើង​ប្រមាណ ​១៨៥.២៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​ ២០២១ ដោយ​ក្នុង​នោះ​គ្រាន់តែ​ថ្ងៃ​ឈប់​សម្រាក​ទិវា​ជ័យជម្នះ ៧ មក​រា មាន​ភ្ញៀវ​សរុប​ប្រមាណ​ជិត​ ១៦​ ម៉ឺន​នាក់​បាន​ដើរ​កម្សាន្ត​តាម​គោលដៅ​ទេស ចរណ៍​នានា​ទូ​ទាំង​ប្រទេស ​។​ ការ​ដើរ​កម្សាន្ត​របស់​ពលរដ្ឋ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មាន​វត្តមាន​វីរុស​កូ​វី​ដ ​១៩ ​បំប្លែង​ថ្មី អូ​មី​ក្រុង​បាន​ចូល​ដល់​សហគមន៍ ​។

នៅ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់កំណាត់​ផ្លូវជាតិ​លេខ​ ៥ បាត់ដំបង​-​សិរី​សោភ័ណ នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ មក​រា​នេះ សម្តេច​ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ម្សិលមិញ ថ្ងៃ​ទី​ ០៩ ខែមករា កម្ពុជា​បន្ត​រក​ឃើញ​មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» កើត​ក្នុង​សហគមន៍​កម្ពុជា ចំនួន ​៣​ នាក់ ​បន្ថែម​ទៀត ​។

ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ឲ្យ​ប្រពល​រដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ជា​ពិសេស​អនុវត្ត​វិធានការ ​៣​កុំ ៣​ការពារ​ អោយ​បាន​ខ្ចប់​ខ្ជួន ​និង​បន្ត​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដូ​ស​ទី ​៤ បន្ត​ទៀត ​។ ទោះ​យ៉ាងណា​អ្នករក​ទទួលទាន​នៅ​ក្នុ​វិស័យ​ទេសចរណ៍ និង​វិស័យ​នានា បាន​កំពុង​បារម្ភ​ពី​ការ​ផ្ទុះ​ឡើង​វិញ​របស់​កូ​វី​ដ ​១៩ ដែល​នឹង​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពលរដ្ឋ​ និង​ប្រទេស​ជាតិ​ម្តងទៀត​ ៕