ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា ស្ថិត​ក្នុង​ការ​តាមដាន​ជំងឺ​ចាស់​ដែល​ញាំញី​អស់​ជា​ច្រើន​ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ពេជ្រ សោភា បាន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​តាមដាន​អាកា​រៈ​ជំងឺ​ចាស់​របស់​នាង​ដែល​​បាន​ញាំញី​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ក្នុង​ពេល​ដែល​តារា​រូប​នេះ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ពេជ្រ សោភា បាន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​តាមដាន​អាកា​រៈ​ជំងឺ​ចាស់​របស់​នាង​ដែល​បាន​ញាំញី​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ក្នុង​ពេល​ដែល​តារា​រូប​នេះ ហាក់​មិន​បាន​សម្តែង​ការ​ព្រួយបារម្ភ​ច្រើន​ឡើយ ក្រោយ​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង ក្នុង​រាជធានី​ភ្នំពេញ​។

នៅ​ថ្ងៃនេះ ពេជ្រ សោភា បាន​បង្ហាញ​រូបភាព ក្រោយ​ការ​ពិនិត្យ​សុខភាព​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដោយ​អម​ជាមួយនឹង​សារ​ថា ខ្ញុំ​មិន​អី​ទេ មើល​មុខ​ខ្ញុំ ឃើញ​ខ្ញុំ​សប្បាយចិត្ត​ទេ ត្រូវ​ចាំ​មនុស្ស​អាច​រើស​កើត​បាន តែ​មិន​អាច​រើស​ថ្ងៃ​ស្លា​.​ប់​បាន​ទេ ព្រោះ​មើល​មិនដឹង ខ្ញុំ​រឹង​មាំ​ណាស់​។

តាម​រយៈ​សារ​ដែល​នាង​បាន​បង្ហោះ​នេះ បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​បាន​នាំ​គ្នា​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​មិត្តភក្តិ​ក្នុង​សិល្បៈ​មួយ​ចំនួន​បាន​លើកទឹកចិត្ត​អោយ​នាង​រឹង​មាំ តស៊ូ និង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​។

យ៉ាងណា បើ​ទោះបីជា ពេជ្រ សោភា មិន​បាន​បញ្ជាក់​ថា នាង​កំពុង​មាន​ជំងឺ​អ្វី​នោះ ប៉ុន្តែ​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​បាន​ធ្វើការ​ខំ​មិន​នៅ​ពីក្រោយ​រូបភាព​ដែល​នាង​បាន​បង្ហោះ​បាន​បញ្ជាក់​ប្រាប់​មហាជន​ថា តារា​ស្រី​រូប​នេះ មាន​ជំងឺ ឈា​.​ម​ស​ស៊ី​ឈា​.​ម​ក្រហម ខណៈ​ពេល​ដែល​ជំងឺ​នេះ បាន​ញាំញី​រូប​នាង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ជា​ការ​កត់សម្គាល់ កន្លង​មក ពេជ្រ សោភា ផ្ទាល់​ធ្លាប់​បាន​សារភាព​ថា នាង​កំពុង​ផ្ទុក​ជំងឺ ឈា​.​ម​ស​ស៊ី​ឈា​.​ម​ក្រហម ប្រាកដ​មែន ហើយ​ជំងឺ​នេះ​បាន​ផ្ទុក​នៅ​ក្នុង​ខ្លួន​នាង​អស់​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កន្លង​មក នាង​មិន​ដើរ​បើក​បង្ហាញ​ឲ្យ​មហាជន​បានដឹង​នោះ​ឡើយ​។

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៥ ពេជ្រ សោភា ធ្លាប់​បាន​ដួល​សន្លប់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​នាង​បាន​ដើរ​លំហែ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​នា​ខេត្ត​ព្រះ​សីហ​នុ ដោយសារ​អាកាសធាតុ​ក្តៅ ព្រម​ជាមួយនឹង​ភាព​នាង​មាន​ភាព​ទន់ខ្សោយ​។

កាល​គ្រានោះ ពេជ្រ សោភា បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា នាង​មាន​ជំងឺ ឈា​.​ម​ស​ស៊ី​ឈា​.​ម​ក្រហម និង​ខ្សោយបេះដូង ហើយ​ខាង​គ្រូពេទ្យ​បាន​បញ្ជាក់​ប្រាប់​នាង​ថា សរសៃ​បេះដូង​តូច​ៗ​របស់​នាង​ខ្សោយ គឺ​ត្រូវ​ចាំបាច់​ព្យាបាល​ឲ្យ​កាន់តែ​ឆាប់ ហើយ​នៅ​ក្នុង​នោះ​ពេទ្យ​ប្រាប់​ទៀត​ថា បើសិនជា​ឈា​.​ម​ក្រហម​ខ្ញុំ​ធ្លាក់​ចុះ នៅ​សល់​៤-៣ គឺ​អាច​ធ្វើ​ឲ្យ គាំងបេះដូង​ផង​ដែរ​។

ក្រោយ​ពេល​ពើ​ប្រទះ​នូវ​ជំងឺ​ខាងលើ​នេះ កន្លង​មក​មក ពេជ្រ សោភា ក៏​ធ្លាប់​បង្ហាញ​ពី​គម្រោង​នៅ​ក្នុង​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ផង​ដែរ ដើម្បី​ចាក់​បណ្តុះ​គ្រាប់​ឈា​.​ម​ឲ្យ​លឿន តាម​ពេលវេលា និង​សុខភាព​របស់​នាង​ជាក់ស្តែង ។

ទោះជា​យ៉ាងណា ក្រោយ​ពី ពេជ្រ សោភា បាន​បង្ហាញ​ស្ថានភាព​ជំងឺ​របស់​នាង​នា​ពេល​នេះ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​នាង​ជា​ច្រើន​បាន​នាំ​គ្នា​ចូលរួម​ជូនពរ និង​ឲ្យ​នាង​មាន​ភាពរឹងមាំ ពុះពារ​នៅ​ក្នុង​ការ​ទប់ទល់​ពី​អាកា​រៈ​ជំងឺ​ដែល​នាង​បាន​ជួប​ប្រទះ​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ