ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​នគរបាល ផ្អើល​អ្នកស្រុក ព្រោះ​ផ្ដល់​ដំណឹង​បំប៉ោង​សភាពការណ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ទាំង​ក្រុម​អ្នក​សារព័ត៌មាន​ផង បាន​សម្ដែង​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​បាន​នាំ​គ្នា​

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ទាំង​ក្រុម​អ្នក​សារព័ត៌មាន​ផង បាន​សម្ដែង​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​បាន​នាំ​គ្នា​ចេញ​រុករក​ភ្លាម​ៗ​ក្រោយ​ពេល​ទទួល​បាន​សេចក្ដីរាយការណ៍​មួយ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ថា បាន​ប្រទះ​ឃើញ​សាកសព​ទារក​ម្នាក់​ត្រូវ​គេ​ច្រក​ក្នុង​ថង់​មាន​សភាព​ស្អុយរលួយ​ទៅ​ហើយ រួច​បាន​យក​ទៅ​បោះចោល​នៅ​ក្បែរផ្លូវ​មួយ​កន្លែង​។ ខណៈនោះ​កម្លាំង​នគរបាល បាន​នាំ​គ្នា​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ដើម្បី​ពិនិត្យ​មើល ប៉ុន្តែ​ពេល​ទៅ​ដល់​បាន​ធ្វើការ​រុករក​គ្រប់​ទីកន្លែង​មិន​បាន​ប្រទះ​ឃើញ​មាន​សាកសព​ដូច​ជា​ការ​រាយការណ៍​នោះ​ឡើយ គឺ​បានឃើញ​តែ​ថង់​សំរាម ដែល​អ្នក​រស់នៅ​តំបន់​នោះ យក​ទៅ​បោះចោល​តែ​ប៉ុណ្ណោះ​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី ល្ងាច​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ខាងក្រោយ​បុរី​ពិភព​ថ្មី ស្ថិត​ក្នុងភូមិ ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ដើរ​រក​មិនឃើញ​មាន​អ្វី​បែប​នេះ កម្លាំង​នគរបាល​បាន​ដក​កម្លាំង​ថយ​ចេញពី​ទីនោះ​វិញ​ទាំង​ការ​ហួសចិត្ត​បំផុត ហើយ​ក៏​បាន​ចាត់​ទុក​ថា នេះ​គឺជា​ការ​រាយការណ៍​បំប៉ោង​សភាពការណ៍​មួយ​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​មិន​ត្រឹមតែ​ភ្ញាក់ផ្អើល​តែ​កម្លាំង​នគរបាល​ប៉ុណ្ណោះ​ទេ ដោយ​ទាំង​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង​។

មិនតែប៉ុណ្ណោះ​ក្រោយ​ពេល​ចុះ​ទៅ​ដល់​សួ​រកមុខ​អ្នករាយការណ៍​នោះ ដើម្បី​ឲ្យ​ជួយ​ចង្អុលបង្ហាញ​កន្លែង​បោះចោល​សាកសព​ទារក​នោះ ក៏​មិន​មាន​នរណា​ម្មា​ក់​ហ៊ាន​ចេញ​មុខ​មក​ដែរ ទន្ទឹម​នឹង​នេះ នគរបាល​ក៏​សូម​ថ្លែងអំណរគុណ យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​សហ​ការណ៍​ផ្ដល់​ព័ត៌មាន​ទូទៅ ដែល​ជា​ផ្នែក​មួយ​ជួយ​ដល់​ការងារ បង្កា​ទប់ស្កាត់ រាល់​បទល្មើស​នានា ប៉ុន្តែ​ក៏​ស្នើ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ គួរ​យល់​ដឹង និង​មិន​ត្រូវ​រាយការណ៍​នៅ​អ្វី ដែល​មិន​ពិត​បែប​នេះ​តទៅ​ទៀត​ឡើយ ការ​ផ្ដល់​ដំណឹង​មិន​ពិត​គឺជា​កា​បំប៉ោង​សភាពការណ៍ ដែល​អ្នក​ទាំងអស់​គ្នា​គួរតែ​ចៀសវាង​៕