ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ប្តី​ប្រពន្ធ​ជាប់ចោទ ចេញ​សែក​ស្អុយ ៥៨៣.៣៥៥ ដុល្លា​អា​មេ​រិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៣ ខែមិថុនា បាន​បញ្ជូន​ប្តី​ប្រពន្ធ​២​នាក់​ពាក់​ព​ន្ធ័​ចេញ​មូល​ប្ប​ទា​នប​ត្រ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​២៣ ខែមិថុនា បាន​បញ្ជូន​ប្តី​ប្រពន្ធ​២​នាក់​ពាក់​ព​ន្ធ័​ចេញ​មូល​ប្ប​ទា​នប​ត្រ (​សែក​ស្អុយ​)​គ្មាន សាច់ប្រាក់​ចំនួន​៥៨៣.៣៥៥​ដុល្លា​អា​មេ​រិ​ក ។ ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​បុរស​ជា​ប្តី​ឈ្មោះ តូច សា​ខុ​ម អាយុ​៤០​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​ខេត្តស្វាយរៀង និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឯម សា​ប៊​ន អាយុ​៣៥​ឆ្នាំ ជា​ពាណិជ្ជករ មាន​អាសយដ្ឋាន​នៅ ភូមិ​ព្រៃ​ឈើទាល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

ប្រភព​បន្ត​ថា ដើមបណ្តឹង​ឈ្មោះ បេ គុយ​ស្រ៊ុ​ន អាយុ​៤៣​ឆ្នាំ មុខរបរ​តំណាង​ឲ្យ​ក្រុម​ប្រេងឥន្ធនៈ​មួយ មាន​អាសយដ្ឋាន​នៅ​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ដើមចម​ឲ្យ​មានការ​ចាប់ខ្លួន​ប្តី ប្រពន្ធ​២​នាក់​នោះ ក្នុង​ពាក្យបណ្តឹង​ត្រូវ​បាន​គេ​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ឈ្មោះ តូច សា​ខុ​ម និង​ប្រពន្ធ​ឈ្មោះ ឯម សា​ប៊​ន បាន​ទៅ​ទំនាក់ទំនង និង​ដើមបណ្តឹង ដើម្បី​ធ្វើការ​ទិញ​ប្រេងឥន្ធនៈ​យក​ទៅ​ដាក់​ដេប៉ូ​លក់ដូរ​បន្ត​នៅ​ខេត្តស្វាយរៀង ។ ក្រោយ​ពេល​ភាគី​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ហើយ ក៏​ចាប់ផ្តើម​ចាប់ដៃ​គ្នា​ធ្វើការ​រកស៊ី​ជាមួយ​គ្នា​បាន​មួយ​រយៈ ដោយ​មិន​បាន​ចុះ​កិច្ចសន្យា​អ្វី​ទេ​ចាត់​ទុក​ថា ជា​ការ​រាប់អាន​គ្នា ។

ប៉ុន្តែ​ក្រោយមក​ទៀត​ភាគី​ទាំង​ពីរ​ខ្លាច​បាត់បង់ និង​ខូចប្រយោជន៍​រៀងខ្លួន ទើប​ដើមបណ្តឹង​ឲ្យ​ប្តី ប្រពន្ធ​ពីរ​នាក់​ធ្វើ​កិច្ចសន្យា​ទិញ លក់​ប្រេងឥន្ធនៈ​ត្រឹមត្រូវ និង​ស្របច្បាប់ អាជីវកម្ម ។ ប្រភព​បន្ត​ទៀត​ថា រាល់​ការ​បញ្ជូន​ប្រេង​ឥន្ទ​នៈ​ម្តង​ៗ ពី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង ដោយ​ភាគី​អ្នកទិញ​រង់ចាំ​ទទួល នៅ​ពេល​រថយន្ត​ដឹក​ប្រេង​ទៅ​ដល់ ហើយ​រាល់​ការ​ទូទាត់​ប្រាក់ ម្តង​ៗ​គឺ​ឈ្មោះ តូច សា​ខុ​ម និង​ប្រពន្ធ​ឈ្មោះ ឯម សា​ប៊​ន បាន​ចេញ​ជា​មូល​ប្ប​ទា​នប​ត្រ​ឲ្យ​មក​ស្រាប់​តាម​រយៈ​ធនាគារ​អេ​ស៊ី​លី​ដា ដើម្បី​ឲ្យ​ភាគី​ដើមបណ្តឹង​ទៅ​បើក​យក ។ នៅ​ពេល​ដល់​ថ្ងៃ​កំណត់​ភាគី​ម្ចាស់​ប្រេងឥន្ធនៈ​ទៅ​បើក​យក​ប្រាក់​នោះ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មក​វិញ​ថា មូល​ប្ប​ទា​នប​ត្រ​នោះ​គ្មាន​សាច់ប្រាក់​ទេ ពោល​គឺជា​សែក​ស្អុយ ។

ប្តី​ប្រពន្ធ​ពីរ​នាក់​ដឹង​ខ្លួនឯង​ថា ចេញ​សែក​ស្អុយ​ហើយ ក៏​បាន​ទៅ​លួងលោម​ដើមបណ្តឹង​ថា​យក​ប្លង់​ដី​ដាក់​តម្កល់​ទុក ដើម្បី​បាន​ធ្វើ​អាជីវកម្ម​ទិញ លក់​ប្រេងឥន្ធនៈ​នោះ​តទៅ​ទៀត ។ ដើមបណ្តឹង​យល់​ឃើញ​ថា​រាប់អាន​គ្នា​ទៅ​ហើយ នៅ​តែ​យោគយល់​ក៏​ចេះ​តែ​បញ្ជូន​ប្រេងឥន្ធនៈ​ឲ្យ​ប្តី​ប្រពន្ធ​ពីរ​នាក់​លក់​ជា​ហូរហែ រហូត​ដល់​ប្តី​ប្រពន្ធ​ទាំង​ពីរ​នោះ​បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ចំនួន​៣១​លើក មាន​៣១​សន្លឹក ស្មើ​ទឹកប្រាក់​ចំនួន​៥៨៣.៣៥៥​ដុល្លា​អា​មេ​រិ​ក ជា​សែក​ស្អុយ​ទាំងអស់ ។ អង្គហេតុ​ដូច​បាន​រៀប​រា ប់​ខាងលើ​នេះ ភាគី​ចុងចោទ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ​ជាមួយ​ដើមបណ្តឹង​ទេ ទើបបាន​ដើមបណ្តឹង​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ ក៏​បាន​ចេញ​លិខិត​ហៅ​ប្រពន្ធ​មក​សាកសួរ​លើ​បណ្តឹង​នោះ ។ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា នៅ​ពេល​ប្រពន្ធ​ចូល​ទៅ​ឆ្លើយ​ចំពោះ​មុខ​សមត្ថកិច្ច​ប្តី​ក៏​មក​តាម​ដែរ ទើប​តំណាង​អយ្យការ​អនុញ្ញាត​ឲ្យ​ឃាត់​ទាំង​ពីរ​នាក់ ។ ពាក្យបណ្តឹង​ភាគី​ដើមចោទ បាន​សុំ​ទាមទារ​ប្រាក់​ដើម​ចំនួន ៥៨៣.៣៥៥ ដុល្លារ​អា​មេ​រិ​ក ពី​ប្តី​ប្រពន្ធ និង​ទារជំងឺចិត្ត​ថ្លៃ​ការ​ប្រាក់ ជា​ដើមទុន​ខាតបង់​ក្នុង​ការ​រកស៊ី ចំនួន​១០០.០០០​ដុល្លារ​អា​មេ​រិ​ក​ទៀត ។

​ក្នុង​នោះ​ដែរ​ដើមបណ្តឹង​ទទួល​ដល់ ស្ថាប័ន​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ជួយ​ជួយ​ដោះស្រាយ និង​ផ្តល់​យុ​ត្ត​ធម៌​ផង​ដែរ ។ សំណុំរឿង ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ចំនួន​៥៨៣.៣៥៥ ដុ​លា្ល​រអា​មេ​រិ​ក​នេះ ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ហើយ​តំណាង​អយ្យការ​កំពុង​ធ្វើ ការ​សាកសួរ តែ​លទ្ធផល​មិន​ទាន់​ដឹង​យ៉ាងណា​នោះ​ទេ ៕