ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ដឹកស្រូវ​លើស​ចំណុះ​ផ្ទុះ​កង់ ចត​មិន​ដាក់​ភ្លើង​សញ្ញា​ បង្កគ្រោះដល់​អ្នកដំណើរ​ម្នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹ​ក​ស្រូវ​លើស​ចំណុះ​ បណ្តាល​ឲ្យ​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ហើយ​ឈប់​ចត​


ខេត្តបន្ទាយមានជ័យ ៖ ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ដឹ​ក​ស្រូវ​លើស​ចំណុះ​ បណ្តាល​ឲ្យ​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ហើយ​ឈប់​ចត​នៅ​លើ​ទ្រូងផ្លូវ​គន្លង​ម៉ូតូ​មិនបាន​​ដាក់​​សញ្ញាសម្គាល់ ស្រាប់តែ​មាន​​ម៉ូតូ​មួយគ្រឿង​ជិះ​​បុ.ក​ពីក្រោយ​ បណ្តាល​ឲ្យ​ស្លា.ប់​ស្ត្រី​អ្នកបើកបរ​ម្នាក់ ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នោះ​បាន​កើតឡើង​កាលពី​​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​៨ ​ខែ​មក​រា ឆ្នាំ​២០២២ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​ខ្ពស់​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ប្ញ​ស្សី​ក្រោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុ​កមង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

​តាម​​ប្រភព​ព័ត៌មាន​ពី​ន​គ​របាល​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ឈ្មោះ អែម ម៉ា​រ៉ា ភេទ​ស្រី អាយុ​៣៦​​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ​ហុងដា ឌ្រី​ម ធុន​​សេ​១២៥ ពណ៌​ខ្មៅ ​ស៊េរី​​ឆ្នាំ​២០០៨ គ្មាន​ស្លាក​លេខ​ ។ ចំណែក​ភាគី​​​ខាង​​រថយន្ត​​មួយគ្រឿង ម៉ាកហ៊ី​យ៉ា​ន់​ដាយ ធុន​ធំ ប្រភេទ​ដឹក​ទំនិញ យី​ឌុ​ប ពណ៌​ក្រហម ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 3A-3519 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន​បាត់ ។​

​តាម​​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​មុន​ពេល​កើតហេតុ ​មាន​រថយន្តយីឌុប​មួយគ្រឿង​​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ជា​ប្រភេទ​​រថយន្ត​​ដឹក​ទំនិញ (​ដឹកស្រូវ​) បាន​ធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ​៥ ​​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ​លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ផ្ទុះ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង ហើយ​ឈប់​ចត​លើ​ទ្រូងផ្លូវ គន្លង​ម៉ូតូ ដោយ​មិន​បាន​ដាក់​សញ្ញា​​សម្គាល់អ្វីទាំងអស់​ ។ ស្រប​ពេល​នោះ​ដែរ​មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដាឌ្រី​ម ​បើកបរ​ដោយ​​ស្ត្រីម្នាក់ ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បាន​បុ.ក​ចំ​ពីក្រោយ​​​រថយន្តយ៉ាង​​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរម៉ូតូ​​បោ.ក​ក្បាល​នឹង​ទ្រុង​រថយន្ត​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។​

ក្រោយពេលកើតហេតុ អ្នកបើកបរ​រថយន្តបានរត់​​គេចខ្លួន​បាត់​ស្រមោល​ ​ដោយឡែក​​រថយន្ត​ និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​និ​តិ​វិធី ។​ ចំ​​ណែ​ក​ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​​មកទទួល​​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ