ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​២៤​នាក់ និង​ពលរដ្ឋ​ថៃ​៥​នាក់ ត្រូវ​យោធា​ថៃ​ឃាត់ខ្លួន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២២​នេះ យោធា​កង​រយ​ប្រាណ​ទី​១,៣០៥ បាន​ចុះ​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ ហើយ​ក៏​ប្រទះ​ឃើញ​

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២២​នេះ យោធា​កង​រយ​ប្រាណ​ទី​១,៣០៥ បាន​ចុះ​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ ហើយ​ក៏​ប្រទះ​ឃើញ​មនុស្ស​គួរ​ឲ្យ​សង្ស័យ​មួយ​ក្រុម​ដើរមក​តាម​ច្រករបៀង រួច​សំដៅ​ចូល​មក​ប្រទេស​ថៃ ក្នុង​បរិវេណ​ភូមិ​កុ​ត​ហ៊ី​ន ឃុំ​ផា​ន​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ចំនួន​១៣​នាក់ ក្នុង​នោះ​ប្រុស​០៦​នាក់ ស្រី​០៦​នាក់ និង​ក្មេង​ស្រី​ម្នាក់ ទើប​នាំ​ខ្លួន​មក​សួរនាំ​បន្ថែម​។

ក្រោយ​ពី​សមត្ថកិច្ច​ថៃ​សួរនាំ ទើបបាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​នេះ​ទៅ​ធ្វើការ​ខាង​សំណង់​នៅ​ស្រុក​បាង​កះ​ពិ ក្រុង​បាងកក ដោយ​ចំណាយ​ប្រាក់​ថ្លៃ​មេខ្យល់​ជូន​មក និង​ធ្វើ​ដំណើរ​នេះ ក្នុង​ម្នាក់​ៗ៧,០០០​បាត​។ បន្ទាប់​ក៏​មាន​កម្លាំងយោធា​អង្គភាព​ចំពោះ​កិច្ច​ទី​១២ ក៏​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​បន្ថែម​២​នាក់​ទៀត ក្នុង​នោះ​ប្រុស​ម្នាក់ នៅ​បរិវេណ​ជិត​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​យ​ក្រោយ​ពី​សួរនាំ ពួក​គេ​បាន​ឆ្លើយ​ថា ធ្វើ​ដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ ដោយ​ចំណាយ​ប្រាក់​ឲ្យ​មេខ្យល់​ជនជាតិ​ខ្មែរ​មិន​ស្គាល់ឈ្មោះ ក្នុង​ម្នាក់​ៗ៥,០០០​បាត ក្នុង​បំណង​ទៅ​ធ្វើការ​ខាង​សំណង់​នៅ​ខេត្ត​ស្រះ​កែវ​។

សមត្ថកិច្ច​ថៃ​តាម​បន្ទាត់​ព្រំដែន ក៏​បាន​បញ្ជាក់​ថា​៖ កម្លាំង​ទាហាន​ថៃ​ប្រចាំ​ស្រុក​តា​ប្រា​យ៉ា ខណៈ​កំពុង​ដើរ​ល្បាត ក៏​ប្រទះ​ឃើញ​ពលរដ្ឋ​ខ្មែរ​ចំនួន​០៩​នាក់​បន្ថែម​ទៀត ដែល​ក្នុង​នោះ​ប្រុស​០៤​នាក់ និង​ស្រី​០៥​នាក់​នាក់ នៅ​បរិវេណ​ភូមិ​ប៉ា​រ៉ៃ​ថ្មី ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ដែល​ពួក​គាត់​ទាំងនោះ ធ្វើ​ដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ ប្រទេស​កម្ពុជា ហើយ​មាន​បំណង​ទៅ​ធ្វើការ​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ។ ដូច្នេះ​សរុប​ទាំង​០៣​ករណី​ខាងលើ​នេះ គឺ​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​២៤​នាក់ ក្នុង​នោះ​ស្រី​១៣​នាក់ (​ក្មេង​ស្រី​ម្នាក់​)​។

សមត្ថកិច្ច​ថៃ​តាម​បន្ទាត់​ព្រំដែន បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​មក​ទៀត ទាហាន​ថៃ​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​៣​នាក់ និង​មេខ្យល់​ជនជាតិ​ថៃ​២​នាក់ ដែល​កំពុង​លួច​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ នៅ​ត្រង់​បរិវេណ​ភូមិ​ទ​ព័​សៀម ឃុំ​/​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​។

ហើយ​ក្រោយ​ពេល​សមត្ថកិច្ច​ថៃ សួរនាំ​ពលករ​ខ្មែរ​ទាំង​២៤​នាក់ និង​ពលរដ្ឋ​ថៃ​ទាំង​៥​នាក់​រួចរាល់ ក៏​បាន​បញ្ជូន​ទៅ​ឲ្យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ