ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​-​ប្រពន្ធ​ទាប​បំផុត​ចង់​ចុះ​កំណត់​ត្រា​ពិភពលោក

7 ឆ្នាំ មុន

ប្តី​-​ប្រពន្ធ​ជនជាតិ​ប្រេ​ស៊ី​ល​មួយគូ រូបរាង​ទាប​បំផុត​នៅ​លើ​ពិភពលោក​។ លោក​Paulo Gabriel Da Silva Barros អាយុ​៣០​ឆ្នាំ មាន​ដងខ្លួន​ទាប​បាន​លង់​ស្នេហ៍​នាង Katyucia Hoshino អាយុ​២៦​ឆ្នាំ មាន​កម្ពស់​ទាប​ដូច​គ្នា ។

ប្តី​-​ប្រពន្ធ​ជនជាតិ​ប្រេ​ស៊ី​ល​មួយគូ រូបរាង​ទាប​បំផុត​នៅ​លើ​ពិភពលោក​។ លោក ​Paulo Gabriel Da Silva Barros អាយុ​៣០​ឆ្នាំ មាន​ដងខ្លួន​ទាប​បាន​លង់​ស្នេហ៍​នាង  Katyucia Hoshino អាយុ​២៦​ឆ្នាំ មាន​កម្ពស់​ទាប​ដូច​គ្នា ។ អ្នក​ទាំង​២​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជាង​៨​ឆ្នាំ​មក​ហើយ ។

លោក​Barros មាន​កម្ពស់​៣៤,៨​អីុ​ញ ឬ​ប្រហែល​០,៨៨​ម៉ែត្រ ធ្វើការ​ផ្នែក​ច្បាប់ ចំណែក​នាង​Hoshino កម្ពស់​៣៥,២​អីុ​ញ ឬ​០,៨៩​ម៉ែត្រ ខ្ពស់​ជាង​គូស្នេហ៍​តិចតួច និង​ជា​ម្ចាស់​ហាង​កែ​សម្រស់ ។

លោក​Barros ប្រាប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ថា «​ខ្ញុំ​និង​Hoshino ស្រឡាញ់​គ្នា​ជា​យូរ​មក​ហើយ គោលដៅ​របស់​យើង​គឺ​ស្រឡាញ់ និង​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា ប៉ុន្តែ​ពួក​យើង​តូចចិត្ត​ដែល​មានខ្លួន​ទាប​ខុស​ប្រក្រតី​» ។

គោលបំណង​ធំ​មួយ​របស់​Barros និង​នាង Hoshino គឺ​ចង់ឱ្យ​សៀវភៅ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក ចុះបញ្ជី​ថា​ពួក​គេ​ជា​ប្តី​-​ប្រពន្ធ​ទាប​បំផុត​នៅ​លើ​លោក ៕