ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Instagram មាន​អ្នក​ប្រើប្រាស់​500​លាន​នាក់

7 ឆ្នាំ មុន

កាលពី​ខែកញ្ញា ២០១៥ បណ្តាញ​កម្សាន្ត Instagram បាន​ប្រកាស​ថា​មាន​អ្នក​ប្រើប្រាស់​ចំនួន​៤០០​លាន​នាក់​ប្រចាំខែ មាន​ន័យ​ថា សម្រេច​បាន​គោលដៅ​មួយទៀត​មិន​ដល់​រយៈពេល​១​ឆ្នាំ បន្ទាប់​ពី​តួលេខ​អ្នក​ប្រើប្រាស់

កាលពី​ខែកញ្ញា ២០១៥ បណ្តាញ​កម្សាន្ត Instagram បាន​ប្រកាស​ថា​មាន​អ្នក​ប្រើប្រាស់​ចំនួន​៤០០​លាន​នាក់​ប្រចាំខែ មាន​ន័យ​ថា សម្រេច​បាន​គោលដៅ​មួយទៀត​មិន​ដល់​រយៈពេល​១​ឆ្នាំ បន្ទាប់​ពី​តួលេខ​អ្នក​ប្រើប្រាស់​មាន​ចំនួន​៣០០​លាន​នាក់ ។ ដោយឡែក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ពោល​គឺ​រយៈពេល​៩​ខែ បន្ទាប់​មក​បណ្តាញ​សង្គម​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Facebook ដែល​ផ្តោត​សំខាន់​លើ​ការ​ចែកចាយ​រូបភាព​មាន​អ្នក​ប្រើប្រាស់​ឈាន​ដល់​៥០០​លាន​នាក់ ។

លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ប្រើប្រាស់​៣០០ លាន​នាក់​ក្នុង​ចំណោម​៥០០​លាន​នាក់​ប្រើប្រាស់​បណ្តាញ​កម្សាន្ត Instagram ជា​រៀងរាល់ថ្ងៃ ។ តាម​រយៈ​តួលេខ​នេះ​ឱ្យ​ដឹង​ថា ភាគច្រើន​នៃ​អ្នក​ប្រើប្រាស់​របស់​ក្រុមហ៊ុន​សុទ្ធតែ​ជា​មនុស្ស​មាន​ភក្តីភាព​ស្មោះស្ម័គ្រ​ជាមួយ​ក្រុមហ៊ុន ។ យ៉ាងណាមិញ ប្រមាណ​ជា​៨០% នៃ​អ្នក​ប្រើប្រាស់ Instagram បច្ចុប្បន្ន​នៅ​ក្រៅ​សហរដ្ឋអាមេរិក​ដែល​បញ្ជាក់​ថា សេវាកម្ម​អន្តរជាតិ​កំពុង​តែ​រីក​ដុះដាល​ជា បណ្តើរ​ៗ​ហើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ Instagram នៅ​តែ​ស្ថិត​នៅ​តួលេខ​មួយ​ឆ្ងាយ បើសិនជា​ប្រៀបធៀប​ជាមួយ​កម្មវិធី​ផ្សេង​ទៀត​របស់ Facebook គ្រប់គ្រង ពោល​គឺ​ក្រុមហ៊ុន​មាន​អ្នក​ប្រើប្រាស់​១,៦​ពាន់​លាន​នាក់ ។ កម្មវិធី Whats App មាន​អ្នក​ប្រើប្រាស់​១​ពាន់​លាន​នាក់ រីឯ​កម្មវិធី Messenger មាន​អ្នក​ប្រើប្រាស់ ៩០០​លាន​នាក់​ឯណោះ ៕