ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចាំ​យូរ​…!

7 ឆ្នាំ មុន

សម័យ​ដើម​នៅ​ប្រទេស​ចិន​…​និយាយ​ពី​មន្ត្រី​…​គ្មាន​មន្ត្រី​ណា​ហ៊ាន​កុហក​ស្តេច​ទេ​…​ទោស​កុហក​ស្តេច​ត្រូវ​កាត់​ក្បាល​…​ម្ល៉ោះហើយ​គ្មាន​មន្ត្រី​ណា​ហ៊ាន​ថ្លើមធំ​…​ថ្លើមពាសមេឃ​ហ៊ាន

សម័យ​ដើម​នៅ​ប្រទេស​ចិន​…​និយាយ​ពី​មន្ត្រី​…​គ្មាន​មន្ត្រី​ណា​ហ៊ាន​កុហក​ស្តេច​ទេ​…​ទោស​កុហក​ស្តេច​ត្រូវ​កាត់​ក្បាល​…​ម្ល៉ោះហើយ​គ្មាន​មន្ត្រី​ណា​ហ៊ាន​ថ្លើមធំ​…​ថ្លើមពាសមេឃ​ហ៊ាន​ប្រមាថ​ដល់​ព្រះ​ចេស្តា​ឡើយ​…​។​ល​។​

សម័យនេះ​ស្តេច​ត្រូវ​បាន​ប្រជានុ​រាស្ត្រ ក្នុង​នគរ​ចាត់​ទុក​ដូច​ព្រះ​អាទិទេព​…​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​នគរ…​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់បំផុត​…​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​…​ចាត់ទុក​ព្រះរាជា ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ។​ល​។

ជាក់ស្តែង​នៅ​ប្រទេស​ថៃ​ដែល​មាន​ស្តេច​សោយរាជ្យ​យូរ​ជាងគេ​លើ​ពិភពលោក​…​ទោស​ប្រមាថ​ស្តេច​ត្រូវ​ជាប់គុក​២០​ឆ្នាំ​យ៉ាងតិច​…​មាន​មនុស្ស​ច្រើន​ហើយ​បាន​ប៉ះពាល់​ដល់​ព្រះ​ចេ​ស្តា​…​ត្រូវ​បាន​ជាប់គុក​តាម​ច្បាប់ ។

នៅ​កម្ពុជា​យើង​ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ មិន​ទាន់​មាន​បុគ្គល​ណា​ថ្លើមធំ​ហ៊ាន​ប្រមាថ​…​ហ៊ាន​កុហក​ស្តេច​នៅឡើយ​ទេ​…​ហើយ​ក៏​មិន​ទាន់​មាន​បុគ្គល​ថ្លើមធំ​ណា​ជាប់គុក ជាប់ច្រវាក់​ដែរ​…​។ ប្រជានុរាស្ត្រ មន្ត្រីរាជការ​ទូ​ទាំង​ព្រះ​នគរ​បាន​ចាត់​ទុក​ព្រះមហាក្សត្រ​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ម្លប់​ដ៏​ត្រជាក់​គ្មាន​ពីរ ។​ល​។

ប៉ុន្តែ​មាន​ដំណឹង​មិន​ទាន់​ផ្លូវការ​…​ឬ​ពាក់កណ្តាល​ផ្លូវការ​…​ឬ​មើលឃើញ​លឹ​ម​ៗ​ថា​…​បក្ស​សង្គ្រោះ​ជាតិ​បាន​ដង្ហែ​ស្នាម​មេដៃ​កន្លះ​ឡាន​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះ​អង្គ​ជួយ​ឱ្យ​រឿងអាស្រូវ​របស់​មេ​បក្ស​បាន​រួចពីទុក្ខ​ទោស ។ ស្នាម​មេដៃ​ជាង​១៧​ម៉ឺ​ន​នាក់​ដែល​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​…​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ភាគ​ធំ​ហើយ​…​។

មាន​ន័យ​ថា យក​ស្នាម​មេដៃ​អនាធិបតេយ្យ​…​ទៅ​ថ្វាយ​ស្តេច​…​ដូច​ទៅ​កុហក​ស្តេច​…​។ បញ្ជាក់​បាន​ថា មើលងាយ​ព្រះ​ចេស្តា​…​ចង់​បោក ចង់​កុហក ចង់​ប្រើ​ដោយ​ឧបាយកល​ខ្មៅ​ងងឹត​ទៅ​លើ​ព្រះរាជា​…​មានទោស​កុហក​ប្រមាថ​ស្តេច​…​។​ល​។

មន្ត្រី​បក្ស​ប្រឆាំង​…​មើលទៅ​ដូច​ខ្វះ​មនុស្ស​ចេះ​ដឹង​…​ដូច​ខ្វះ​សមត្ថភាព​ចាត់ចែង​ការងារ​…​ដូច​ខ្វះ​មនុស្ស​មាន​ឧត្តមគតិ​…​ឬ​ដូច​មាន​ជន​ទំនើង​…​នៅ​មិន​នៅ​យក​ស្នាម​មេដៃ​មិន​ពិត​ទៅ​ថ្វាយ​ព្រះរាជា​…​នៅ​មិន​សុខ បែរជា​យក​ឈើ​ចាក់​ដំបៅ​ខ្លួនឯង​ឱ្យ​ចេញ​ឈាម​កាន់តែ​ខ្លាំង​…​ហេ ! ហេ !

មានទោស​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ​…​រឿង​លើ​គ្រែ​…​រឿង​ក្លែងបន្លំ​ផែនទី​ព្រំដែន​…​រឿង​ក្លែងបន្លំ​ឯកសារ​ប្រវត្តិសាស្ត្រ​ជាតិ​មិន​ទាន់​ចប់​ផង​…​ចេញ​រឿង​កុហក​ស្តេច​ទៀត​…​ពិតជា​រឿង​ជាន់​លើ​គ្នា​រាប់​មិន​អស់​មែន !

បើ​តែ​យ៉ាងហ្នឹង​…​មិន​ស្មោះត្រង់​ជាមួយ​ស្រមោល​ខ្លួនឯង​បែប​នេះ ទោះ​ទៅ​បន់​ដល់​ឋាន​ទេវលោក​ទៀត​ក៏​គ្មាន​ព្រះឥន្ទ្រ​ណា​ជួយ​បាន​ដែរ !…
អា​ឡេវ​បាន​ប្រាប់​ហើយ​ថា​…​ដូរ​…​ដូរ​ចេញ​ទៅ ! មេ​ៗ​របស់​ញោម​អស់​មាន​ប្រយោជន៍​ទៀត​ហើយ​…​សូ​ម្បី​សម្ងំ​ក្នុង​ទ្រុង​ដោយ​ខ្លួនឯង​…​ក៏​ស្រែ​កថា ដូរ​…​ដូរ​ដែរ ! កុំ​ចាំ​យូរ​ពេក !!
               អា​ឡេវ