ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​មួយ​ចំនួន​សម្បូរ​សារធាតុចិញ្ចឹម​និង​បង្កើន​ឱកាស​ដល់​ស្ត្រី​មាន​ផ្ទៃពោះ

7 ឆ្នាំ មុន

អាហារ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ជួយ​បង្កើន​ដល់​សមត្ថភាព​ផ្តល់​កំណើត​ចំពោះ​បុរស​-​ស្ត្រី​ដែល​ចង់បាន​កូន ។ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា មាន​អាហារ​មួយ​ចំនួន​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​អាច​ជួយ​បង្កើន

អាហារ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ជួយ​បង្កើន​ដល់​សមត្ថភាព​ផ្តល់​កំណើត​ចំពោះ​បុរស​-​ស្ត្រី​ដែល​ចង់បាន​កូន ។ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា មាន​អាហារ​មួយ​ចំនួន​ដែល​សម្បូរ​ដោយ​សារធាតុចិញ្ចឹម​អាច​ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃពោះ ។ អាហារ​ទាំងនោះ​មាន​ដូច​ជា ៖

១-​សាច់​គ្មាន​ខ្លាញ់ ៖ បណ្តា​សាច់​មាន់ សាច់​ទា និង​សាច់​ជ្រូក​គ្មាន​ខ្លាញ់​ផ្ទុក​ទៅ​ដោយ​រ៉ែ ស័ង្កសី ដែក និង​ប្រូ​តេ​អុ​ី​ន​ដែល​មាន​សារសំខាន់​ចំពោះ​រាង​កាយ​ស្ត្រី ។ ចូរ​ទទួលទាន​សាច់​ទាំងនេះ​ក្នុង​កម្រិត​មួយ​សមរម្យ ។

២-​គ្រាប់​ផ្លែ​អាល់​ម៉ុ​ន ៖ ក្រៅពី​មាន​រសជាតិ​ឈ្ងុយ​មិន​ចាញ់​គ្រាប់ស្វាយចន្ទី គ្រាប់​អាល់​ម៉ុ​ន​ផ្ទុក​ទៅ​ដោយ​វីតាមីន E ។ វា​ជួយ​ការពារ​មេ ជីវិត​ឈ្មោល​និង DNA ពង ក៏​ដូច​ជា​ជួយ​ដល់​សុខភាព​មេជី​វិត​ឈ្មោល​ផង​ដែរ ។ គ្រាប់​អាល់​ម៉ុ​ន​បច្ចុប្បន្ន​បាន​ក្លាយទៅជា​អាហារ​សម្រន់​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​សម្រាប់​ស្ត្រី​ដែល​មាន​គម្រោង​យក​កូន ។

៣-​ងាវ ៖ បើ​ទោះបី​ងាវ​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​សម្រើប​តណ្ហា តែ​វា​ក៏​ជា​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​អ្នក​ដែល​ចង់បាន​កូន​ផង​ដែរ ។ វា​ផ្ទុក​ទៅ​ដោយ​រ៉ែ ស័ង្កសី វីតាមីន B12& វីតាមីន D ។ សម្រាប់​ស្ត្រី វីតាមីន D សំខាន់​ពីព្រោះ​វា​អាច​ជួយ​សម្រួល​ដល់​គ្លុយកូស ជួយ​ឱ្យ​ស្បូន​រឹង​មាំ ងាយស្រួល​ឆ្លងទន្លេ ។ ចំពោះ​រ៉ែ​ស័ង្កសី​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​បុរស​ដោយ​វា​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​គុណភាព​ទឹកកាម ។

៤-​បណ្តា​បន្លែ​ស្លឹក​ពណ៌​បៃតង ៖ បន្លែ​ទាំងនេះ​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​មួយ​ចំនួន​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព ។ វីតាមីន A មានគុណ​ប្រយោជន៍​ជួយ Ovarian follicles អភិវឌ្ឍ​ខ្លួន និង​កែ​លំអ​គុណភាព​វត្ថុ​រាវ​មាត់ស្បូន​។

៥-​ចេកទុំ ៖ ផ្លែ​ចេកទុំ​ជំនួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​ហើម ជួយ​ឱ្យ​បណ្តា​អ័រម៉ូន​បំពេញ​មុខងារ​របស់​ខ្លួន​បាន​ទៀងទាត់​និង​ត្រឹមត្រូវ ព្រមទាំង​ជួយ​លើក​កម្លាំងចិត្ត​ផង​ដែរ ។ វត្តមាន​ដ៏​លើសលប់​នៃ​វីតាមីន B6 បាន​ប្រែក្លាយ​ចេកទុំ​ជា​ផ្លែ​ឈើ​ដ៏​មានគុណ​តម្លៃ​ចំពោះ​សុខភាព ជា​ពិសេស​សម្រាប់​បណ្តា​ស្ត្រី​និង​បុរស​ដែល​ចង់បាន​កូន ។

៦-​ត្រីសូ​ម៉ុង​និង​គ្រាប់​ធញ្ញជាតិ ៖ ដោយសារ​សម្បូរ​ដោយ​អាស៊ីត​ខ្លាញ់​និង​រ៉ែ​សេ​លី​ញ៉ូ​ម​នាំ​ឱ្យ​សូ​ម៉ុង​ក្លាយជា​អាហារ​មាន​ប្រយោជន៍​ចំពោះ​សមត្ថភាព​ផ្តល់​កំណើត ។ ចំណែកឯ​គ្រាប់​ធញ្ញជាតិ​មាន​ដូច​ជា ស្រូវ​សាឡី ស្រូវ​អូក​… ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាហារ​ជំរុញ​ដល់​សមត្ថភាព​ផ្តល់​កំណើត ។

ស្ត្រី​មាន​គម្រោង​យក​កូន​ឬ​រក្សា​កម្រិត​ស្ករ​ក្នុង​ឈាម​ឱ្យ​បាន​ថេរ ដ្បិត​កម្រិត​អាំង​ស៊ុ​យ​លី​ន​ខ្ពស់​អាច​រំខាន​ដល់​អ័រម៉ូន​បន្ត​ពូជ ។ ការ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​ដូច​បាន​រៀបរាប់​ខាងលើ​នឹង​ជួយ​រក្សា​អាំង​ស៊ុ​យ​លី​ន​ក៏​ដូច​ជា កម្រិត​ស្ករ​ក្នុង​ឈាម​នៅ​ថេរ​(​មិន​ឡើង​ឬ​ចុះ​) ៕