ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់រត់ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្រាប់តែ ទៅយកកាំ.បិតអ្នកកា.ប់ដំឡូងប៉ងសម្លា.ប់ខ្លួន

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​ដំបង ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ជា​មនុស្ស​កើតរោគ​សរសៃប្រសាទ​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ទៅ​យក​កាំបិត​អ្នកកា​.​ប់​ដំឡូង​មី នៅ​ក្នុង​ចម្ការ រួច​អា​.​រក ប៉ង​ធ្វើ​អត្ត​ឃា​.​ត​ខ្លួនឯង តែ​មិន​ស្លា​.​ប់ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក…

ខេត្ត​ដំបង ៖ បុរស​ម្នាក់​ដែល​គេ​អះអាង​ថា ជា​មនុស្ស​កើតរោគ​សរសៃប្រសាទ​បាន​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ទៅ​យក​កាំបិត​អ្នកកា​.​ប់​ដំឡូង​មី នៅ​ក្នុង​ចម្ការ រួច​អា​.​រក ប៉ង​ធ្វើ​អត្ត​ឃា​.​ត​ខ្លួនឯង តែ​មិន​ស្លា​.​ប់ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៨ មក​រា នៅ​ចំណុច​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​ស៊ី​ម៉ា ស្រុក​សំពៅ​លូន ហើយ​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ប៉ង​ធ្វើ​អត្ត​ឃា​.​ត​ឈ្មោះ ហូ​ន ខាំ​ឈូ អាយុ​៤០​ឆ្នាំ នៅ​ភូមិ​គោក​លុន ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​ជា​ពលករ​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ ។

ជន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុងស្រុក​សំពៅ​លូន ពេល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​ដល់​ទឹកដី​ខ្មែរ ។ ប៉ុន្តែ​ជន​នេះ​បាន​រត់​ចេញពី​មណ្ឌល រួច​សំដៅ​ទៅ​យក​កាំ​.​បិត​អ្នកកា​.​ប់​ដំប​នៅ​ក្បែរ​មណ្ឌល​នោះ អា​.​រក​ធ្វើ​អត្ត​ឃា​.​ត​ខ្លួនឯង តែ​មិន​ស្លា​.​ប់​គ្រាន់តែ​របួសធ្ងន់ ។

បើ​តាម​សាច់ញាតិ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា បុរស​ឈ្មោះ ហូ​ន ខាំ​ឈូ នេះ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ។

លោក ទឹម វិ​ឆ័​យ អធិការ​ស្រុក​សំពៅ​លូន​បាន​និយាយ​ថា ជន​រង​គ្រោះ​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឲ្យ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ខាងលើ នៅ​យប់​ថ្ងៃ​ទី​០៧ មក​រា លុះ​នៅ​ព្រឹក​មិ​ញ​នេះ ស្រាប់តែ​មានរឿង​នេះ​កើតឡើង​តែ​ម្ដង ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ព្រឹក​កើតហេតុ​នេះ ពេល​ដែល​រថយន្ត​ពេទ្យ​ចូល​ដឹក​អ្នកជំងឺ​ចេញពី​មណ្ឌល​ក៏​ត្រូវ​ជន​រង​គ្រោះ​ឆក់​ឱកាស​រត់​តាម​រថយន្ត​ចេញ​ក្រៅ​មណ្ឌល រួច​តម្រង់​ទៅ​យក​កាំ​.​បិត​អ្នកកា​.​ប់​ដំឡូង​មី នៅ​ក្បែរ​នោះ​អា​.​រក​ខ្លួនឯង​តែ​ម្ដង ។

លោក​បាន​បន្ថែម​ថា ជន​រង​គ្រោះ​មិន​ស្លា​.​ប់​ទេ តែ​របួសធ្ងន់ ហើយ​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ហើយ ។ ចំណែក​សាច់ញាតិ​ជន​រង​គ្រោះ​បាន​អះអាង​ថា «​ជន​រង​គ្រោះ​មាន​សតិ​មិន​ប្រក្រតី​»​។ ដោយឡែក​បើ​តាម​ប្រភព​ដទៃ​ទៀត បាន​និយាយ​ត​ៗ​គ្នា​ថា ក្រៅពី​មាន​រោគ​សរសៃប្រសាទ​ធ្វើ​ទុក​ម្ដង​ៗ ជន​រង​គ្រោះ​ក៏​ហាក់​មាន​វិបត្តិ​ផ្លូវចិត្ត​ដែរ ដោយសារ​បញ្ហា​ក្រុម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ