ខេត្តកំពង់ឆ្នាំង ៖ កម្មករ កម្មការិនី រោងចក្រM&V ខេត្តកំពង់ឆ្នាំង ប្រមាណ៥០០នាក់នៅក្នុងចំណោមកម្មករ សរុបជាង៣នាក់ បានតវ៉ាសុំទាមទារឲ្យម្ចាស់ក្រុមហ៊ុនគោរពកិច្ចព្រមព្រៀងស្តីអំពីលក្ខខណ្ឌការងារចំនួនចំនួន១៥ចំណុចឲ្យដល់កម្មករ ។ កូដកម្មមិនចូលធ្វើការរបស់កម្មករខាងលើបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅមុខរោងចក្រដែលមានទីតាំងនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងខេត្តកំពង់ឆ្នាំង ។
ក្នុងលិខិតសំណូមពរ នៃលក្ខខណ្ឌការងារដែលកម្មករ កម្មការិនីរោងចក្រ M&Vធ្វើការតវ៉ា ទាំង១៥ចំណុច រួមមាន ១.ចំពោះកម្មករដែលក្រុមហ៊ុនបានសម្រេចធ្វើការកាត់រំសាយពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៥ ក្រុមហ៊ុនត្រូវទទួលយកពួគគាត់មកធ្វើការវិញ កម្មករពេញសិទ្ធដែលចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ជាមួយសហជីពនិយោជិកកម្មករកម្ពុជា សហជីពកម្មករកម្ពុជា និងសហជីពកម្មករកម្ពុជាអាស៊ាន។ ២.ក្រុមហ៊ុនមិនត្រូវកាត់លុយជំនាញពីបុគ្គលិកដែលគាត់បានសុំច្បាប់លើសពី៣ថ្ងៃឡើងទៅឡើយ ។ ៣.កម្មករស្នើសុំលុយបាយបន្ថែមម៉ោង១ដុល្លាទៀត ។ ៤.ចំពោះកម្មករផ្នែកពីងពាងទឹកស្នើសុំភាគីខាងក្រុមហ៊ុនផ្តល់លុយលើកទឹកចិត្តដល់ពួគគាត់ ។ ៥.ចំពោះកម្មករស្រេះឡេវ វ៉ៃឡេវ សុំឲ្យប្រធានផ្នែករៀបចំកម្មករឲ្យមកស៊ីបុងវិញ ។ ៦.ចំពោះប្រធានផ្នែកគ្រប់គ្រងអាគារទាំងអស់ មិនត្រូវរើសអើងកម្មករដែលមកជួយផ្នែកគាត់ឡើយ ។ ៧.ក្រុមហ៊ុនត្រូវដកមនុស្ស៤នាក់ចេញដែលមិនគោរព កិច្ចព្រមព្រៀងជាមួយសហជីព ។ ៨.ក្រុមហ៊ុនត្រូវបើកប្រាក់រំលឹកឲ្យកម្មករ ដែលបានឈប់ពីការងារ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ កន្លងទៅឲ្យបានស្មើគ្នា ៩.ចំពោះកម្មរផ្នែកស្វយ័ប្រវត្តិ កុំព្យូទ័រ អាគារLខាងលើ មិនត្រូវបង្ខំឲ្យកម្មករកាន់៨ម៉ាស៊ីនឡើយ។ ១០.អាគារG ក្រុមហ៊ុនមិនត្រូវយក ប្រធានផ្នែកគ្មានបទពិសោធន៍មកធ្វើការទេ . ១១.កម្មករស្នើសុំលុយ១ដុល្លា បន្ថែមទៀតសម្រាប់អាហារ ថ្ងៃត្រង់មួយអាទិត្យបើកម្តង ។ ១២.ចំពោះកម្មករបណ្តែតក្រុមហ៊ុនត្រូវកំណត់បើកប្រាក់ខែអោយ បានទៀងទាត់មិនឲ្យលើសពី២៤ម៉ោង ក្រោយពីពួគគាត់បានឈប់ ។ ១៣.ចំពោះកម្មករដែលមិនបានមកធ្វើការ ថ្ងៃបុណ្យ ក្រុមហ៊ុនមិនត្រូវរើសអើងពួគគាត់ធ្វើការថ្ងៃអាទិត្យនោះឡើយ ។ ១៤.សុំឲ្យក្រុមហ៊ុនរៀប ចំបន្ទប់១ សមរម្យមានតុកៅអីសម្រាប់តំណាងកម្មករប្រជុំ១សប្តាហ៍២ម៉ោង ។ ១៥.ចំពោះកម្មករ បណ្តែត ក្រុមហ៊ុនត្រូវអនុវត្តន៍ដូចកម្មករពេញសិទ្ធ ។
លោក សោម ស៊ីណាត អនុប្រធានមន្ទីការងារខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅនេះខាងមន្ទីររបស់លោក បានធ្វើការផ្សះផ្សារ២ដងហើយ លើការស្នើសុំរបស់កម្មករ មានតែប៉ុន្មានចំណុចទេ តែខាងកម្មករមិនទទួលយក។ លោកក៏បានបញ្ជូនទៅក្រុមអាជ្ញាកណ្តាល ដើម្បី ធ្វើការដោះស្រាយតែមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ក៏កើតមានការផ្ទុះការតវ៉ាជាថ្មីមួយថ្មីទៀត ហើយការតវ៉ារហូតដល់ទៅ១៥ចំណុច ។
ចំពោះកម្មក កម្មការនី ក្នុងរោងចក្រM&V ប្រមាណជាង៣ ២០០នាក់ កំពុងធ្វើការ ។ ទោះយ៉ាងណារឿងនេះ មន្ទីរការងារខេត្ត និងភាគីក្រុមហ៊ុន នឹងព្យាយាមធ្វើការសម្របសម្រួល ឲ្យភាគីទាំងអស់ ស្រុះស្រួលគ្នាទទួលបានយកទាំងសងខាងគឺក្នុងនោះមានសហជីព៣ កំពុងនៅជាមួយកម្មករធ្វើកូដកម្ម គឺមាន សហជីពនិយោជិកកម្មករកម្ពុជា សហជីពឥទ្ធិពលកម្មករកម្ពុជា និងសហជីពកម្មករកម្ពុជាអាស៊ាន ៕
ចែករំលែកព័តមាននេះ