ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​នគរបាល​ស្រុកស្រែ​អំបិល​ផាកពិន័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​នគរបាល​ស្រុកស្រែ​អំបិល ខេត្តកោះកុង ផាកពិន័យ​តាម​ច្បាប់​​ស្តីពី​ចរាចរណ៍​ផ្លូវគោក ។

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​នគរបាល​ស្រុកស្រែ​អំបិល ខេត្តកោះកុង ផាកពិន័យ​តាម​ច្បាប់​​ស្តីពី​ចរាចរណ៍​ផ្លូវគោក ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ បាន​សរសេរ​បង្ហោះ​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ថា «​ខ្ញុំ​បានដឹង​ជា​មុន​ហើយ​ថា បើ​ទោះបី​ខ្ញុំ​សុំ​អភ័យទោស​ជា​សាធារណៈ​ហើយ​ក៏​ដោយ ក៏​នគរបាល​នៅ​តែ​ផាកពិន័យ​ខ្ញុំ​ដដែល ព្រោះ​ខ្ញុំ​បាន​សាង​នូវ​កំហុស​រួច​ស្រេច​ទៅ​ហើយ ។ ម្យ៉ាងទៀត អភ័យឯកសិទ្ធិ​សភា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេង​ទៀត​គ្មាន​មាត្រា​ណាមួយ​ផ្តល់​សិទ្ធិ​ឱ្យ​សមាជិក​សភា ឬ​នាយក​រដ្ឋមន្ត្រី រួច​ផុត​ពី​ការ​ផាកពិន័យ​ដោយ​នគរបាល​ចរាចរណ៍​នោះ​ដែរ នៅ​ពេល​ដែល​យើង​បំពាន​ច្បាប់​ទាំង​មិន​ពាក់មួក​សុវត្ថិភាព និង​ទាំង​ទោចក្រយានយន្ត​គ្មាន​ស្លាក​លេខ​» ។

នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ​បាន​សរសេរ​ទៀត​ថា «​ខ្ញុំ​ទទួល​បង់​ពិន័យ​សំរាប់​ខ្លួនឯង​ផង និង​សំរាប់​ប្អូន​ម្ចាស់​ម៉ូតូ​ផង បើ​ទោះបីជា​ម៉ូតូ​អត់​ស្លាក​លេខ​ជា​កំហុស​របស់​ម្ចាស់​ម៉ូតូ​ក៏​ដោយ ដើម្បី​សម្រាល​នូវ​ការ​លំបាក​របស់​គាត់ និង​ទុក​លទ្ធភាព​ឱ្យ​គាត់​ទៅ​ធ្វើ​ផ្លា​ក​លេខ» ។

ជា​ចុងបញ្ចប់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា «​ខ្ញុំ​សូម​កោតសរសើរ​ដល់​នគរបាល​ស្រុកស្រែ​អំបិល​ខេត្តកោះកុង ដែល​អនុវត្តន៍​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង និង​មិន​ខ្លាច​អំណាច​អ្នកធំ​រាប់​ទាំង​នាយក​រដ្ឋមន្ត្រី​ផង​ ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នកគាំទ្រ​ខ្ញុំ​ទាំងអស់​កុំ​ថ្នាំងថ្នាក់​ជាមួយ​នគរបាល​ដែល​ផាកពិន័យ​ខ្ញុំ​តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​លើកទឹកចិត្ត និង​យក​ធ្វើ​ជា​គំរូ​នៃ​ការ​អនុវត្ត​ន៌​ច្បាប់​» ៕