ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងខុស ខឹងខាត! ​​ទាស់ពាក្យសម្តី ក្លាយជារឿង​ជាប់ខ្នោះ ឡើងតុលាការ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ទាស់ពាក្យសំដី ហើយទៅផឹកស្រវឹង ក៏លីចបកាប់ ដេញវ៉ៃស្រីម្នាក់ តែនាងរត់គេចផុត។ ជនសង្ស័យ ក៏វ៉ៃម៉ូតូ និងបំផ្លាញទ្រព្យសម្បត្តិរបស់ស្ត្រីនោះ។…

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ទាស់ពាក្យសំដី ហើយទៅផឹកស្រវឹង ក៏លីចបកាប់ ដេញវ៉ៃស្រីម្នាក់ តែនាងរត់គេចផុត។ ជនសង្ស័យ ក៏វ៉ៃម៉ូតូ និងបំផ្លាញទ្រព្យសម្បត្តិរបស់ស្ត្រីនោះ។ ទីបំផុត ជនសង្ស័យនោះ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

ជនសង្ស័យ មានឈ្មោះ យឿន សំខាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក។

មន្ត្រីនគរបាលស្រុកថ្មពួក បានប្រាប់ថា ក្រោយទទួលពាក្យបណ្តឹង ឈ្មោះ ឈៀប ស្រីវង ភេទស្រី អាយុ ៤៤ឆ្នាំ (អាជីវករលក់ត្រី និង​សាច់) រស់នៅភូមិជាមួយគ្នា បានប្តឹងឈ្មោះ យឿន សំខាន់ ដែលបានទំនាស់ពាក្យសំដីគ្នា។ ក្រោយមក ជនសង្ស័យ ទៅផឹកស្រា ស្រវឹង បានលី ចបកាប់ មកដេញវ៉ៃជនរងគ្រោះ ដែលកំពុងអង្គុយលក់ត្រី.សាច់ ក្នុងផ្សារ។ នាងបានរត់គេចផុត​។ ជនសង្ស័យ ក៏យកចបកាប់ វ៉ៃម៉ូតូ និងវ៉ៃកម្ទេចចោលចានដែក ដាក់លក់ត្រី និងសាច់ដែលដាក់លក់ ធ្លាក់រប៉ាយលើដី។ ហេតុការណ៍នោះ បានកើតឡើង​ នៅវេលាម៉ោង ៣ និង ១០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅផ្សារក្នុង​ភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក។

មន្ត្រីនគរបាល បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹង កម្លាំងបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ ដែលវ៉ៃបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ហើយបាននាំយកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ សាលាដំបូងខេត្តបន្ទាយមានជ័យ៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ