ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​រៀប​ចំពិធីមង្គលការ​ តែ​ពលរដ្ឋ​មិន​ទាន់​ហ៊ាន​ធ្វើ​ធំ​ព្រោះ​កូ​វី​ដ ​១៩ ​នៅ​តែ​គំរាម​រាល់ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ការ​បើក​ប្រទេស​ឡើង​វិញ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយចិត្ត​ពីព្រោះ​មានឱកាស​រៀបចំ​ពិធីការ​ និង​បុណ្យ​ទាន​នានា​បាន​ឡើង​វិញ​ ។ ប៉ុន្តែ​មានការ​សង្កេត​ឃើញ​ថា ​ពិធី​មង្គលការ​របស់​ពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​មិន​ទាន​ហ៊ាន​រៀបចំ​ធំ​ដំ​មាន​មនុស្ស​ចូលរួម​ច្រើន ដូច​មុន​ពេល​មិន​ទាន់​ផ្ទុះ​កូ​វី​ដ​ ១៩​ នោះ​នៅឡើយ​ទេ​…

រាជធានី​ភ្នំពេញ ​៖ ការ​បើក​ប្រទេស​ឡើង​វិញ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយចិត្ត​ពីព្រោះ​មានឱកាស​រៀបចំ​ពិធីការ​ និង​បុណ្យ​ទាន​នានា​បាន​ឡើង​វិញ​ ។ ប៉ុន្តែ​មានការ​សង្កេត​ឃើញ​ថា ​ពិធី​មង្គលការ​របស់​ពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​មិន​ទាន​ហ៊ាន​រៀបចំ​ធំ​ដំ​មាន​មនុស្ស​ចូលរួម​ច្រើន ដូច​មុន​ពេល​មិន​ទាន់​ផ្ទុះ​កូ​វី​ដ​ ១៩​ នោះ​នៅឡើយ​ទេ​ ។ ម្ចាស់​ដើមការ​យល់​ថា ​ពលរដ្ឋ​នៅ​តែ​បារម្ភ​ពី​ជំងឺ​កូ​វី​ដ ​១៩ ពិសេស​វត្តមាន​មេរោគ​បំប្លែង​ថ្មី ដែល​បាន​បង្ក​រការ​ភ័យ​ក្លា​ច​ដល់​ពលរដ្ឋ​ជា​ប្រចាំ​ដូច្នេះ​បើ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើន ក្លា​ច​ពលរដ្ឋ​មិន​មក​នាំ​ឲ្យ​ខាតបង់​ថវិកា​ ។

លោក គឹ​ម ឈុ​ន ដែល​ជា​មេ​ចុងភៅ​ធ្វើ​ម្ហូប​ការ​ម្នាក់​បាន​សង្កេត​ឃើញ​ថា ពលរដ្ឋ​មាន​ក្តី​រីករាយ​នៅ​ពេល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​មង្គលការ​ឡើង​វិញ ​។​ ប៉ុន្តែ​លោក​បាន​មើលឃើញ​ថា ពលរដ្ឋ​មិន​ទាន់​ហ៊ាន​រៀបចំ​ពិធី​ធំ​ៗ ត្រូវ​ជួល​ចុងភៅ​ធ្វើ​ម្ហូប​ច្រើន​តុ​នោះ​នៅឡើយ​ទេ ដោយសារ​ពលរដ្ឋ​ខ្លាច​ភ្ញៀវ​មិន​ទៅ​ចូលរួម​ត្បិត​អី​ជំងឺ​កូ​វី​ដ ​១៩ ​នៅ​តែ​ជា​ក្តី​បារម្ភ​ ។​ ក្នុង​ពិធី​មង្គលការ​ ១​ រោង ម្ចាស់​ដើមការ​ត្រូវការ​ម្ហូប​ក្នុង​កម្រិត​តិចតួច​នៅឡើយ​ពី ​៣០ ​ទៅ ​៤០ ​តុ​ប៉ុណ្ណោះ មិន​ដូច​កាលពី​កាលពី​ពេល​មុន​ៗ​មិន​ទាន់​កើត​ជំងឺ​កូ​វី​ដ​ ១៩ ​ទេ ​។

កាល​មិន​ទាន់​ផ្ទុះ​កូ​វី​ដ​ ១៩ ពិធី​មង្គលការ​មួយ​ត្រូវការ​ម្ហូប​ពី​ចាប់ពី ​៨០ ​តុ​ទៅ​ដល់ ​១០០ ​តុ​ឡើង​ទៅ​ ។ ទោះ​យ៉ាងណា​ការ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួបជុំ​គ្នា​រៀបចំ​ពិធី​នានា​បាន បាន​ផ្តល់​ឱកាសល្អ​ដល់​ការ​រក​ទ​ទូល​ទាន​លើ​មុខរបរ​ជា​ច្រើន​របស់​ពលរដ្ឋ​ ។ ដូច​នៅ​ក្នុង​ពិធី​មង្គលការ​មួយ បាន​ផ្តល់​ចំណូល​ដល់​មនុស្ស​ជា​ច្រើន តាម​រយៈ​មុខរបរ​ដូច​ជា​ចុងភៅ អ្នក​រត់​តុ អ្នក​ធ្វើ​រោង អ្នក អនាម័យ អ្នក​ភ្លើង​អ្នក​ពន្លឺ តន្ត្រីករ​សម័យ​បុរាណ ជាដើម ​។

លោក យ៉​ម តារា ក្រុម​ភ្លេងបុរាណ សម្រាប់​ពិធី​ម​ង្គ​ការ នៅ​ក្នុង​ខេត្តកំពង់ចាម​ បាន​និយាយ​ទាំង​ក្តី​រីករាយ​ថា ចាប់ពី​ចុងខែ​ធ្នូ​ឆ្នាំ​២០២១​ កន្លង លោក​បាន​ទទួល​លេងភ្លេង​ការ​បាន ១០ ​រោង​ហើយ និង​ចូល​មក​ដល់​ខែមករា ​ឆ្នាំ ​២០២២ ​នេះ​ក្រុម​តន្ត្រីបុរាណ​របស់​លោក​ទទួល​ការ​កក់ ១៤​ រោង​ទៀត ​។

​ក្នុង​មួយ​រោង​បាន​ប្រាក់​កម្រៃ​ពី​ ៦៥​ ទៅ ​៧០ ​ម៉ឺន​រៀល​ទៅ​តាម​ជិត​ ឬ​ឆ្ងាយ​ហើយ​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​នេះ​ជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​គ្រួ​សារបាន​មួយ​ចំណែក ​។ នៅ​ពេល​បើក​ប្រទេស​ឡើង​វិញ​ពលរដ្ឋ​អាច​រៀបចំ​ពិធីការ​ឡើង​វិញ ខ្ញុំ​សង្កេត​ឃើញ​ថា​មុខ របរ​ជា​ច្រើន​បាន​រស់​ឡើង​វិញ​ដែរ ​។ ពិធីការ​មួយ​ៗ ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ធ្វើ​ច្រើន​ណាស់ បើ​គ្មាន​មង្គលការ​ទេ​គឺ​ពួក​យើង​គ្មាន​ចំណូល​ឡើយ ។ លោក​ តារា​ និយាយ​ជាមួយ​ស្នាមញញឹម​ ។

លោក ស្រឿ​ន គៀន ដែល​ជា​អាចារ្យ​រៀបចំ​ពិធី​ម​ង្គ​ការ​ម្នាក់ និយាយ​ថា ​ចូល​ដល់​មក​រា​មក​លោក​មាន​ភាព​រវល់​ក្នុង​ការ​ធ្វើ​ជា​អាចារ្យការ​នេះ ខុស​ពី​កាល​ឆ្នាំ ​២០២១ ​។ លោកតា​អាចារ្យ​ដែល​រស់នៅ​តាម​ដង​ទន្លេ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ភាគច្រើន​ជា​អ្នកនេសាទ អ៉ីចឹង​ទៅ​ពួក​គាត​ភាគច្រើន​ជ្រើសរើស​រៀបចំ​ពិធី​មង្គលការ​នៅ​ក្នុង​ខែរ​នោ​ជ​ ឬ​ខែភ្លឺ ​។​ ឥឡូវ​ខ្ញុំ​រវល់​រៀបចំ​ពិធី​ម​ង្គ​ការ ចូល​មក​ដល់​ខែមករា កុម្ភៈ រហូត​ដល់​មីនា ពលរដ្ឋ​បាន​មក​ពឹងពាក់​ឲ្យ​ជួយ​រៀបចំ​ពិធី​ឲ្យ​ពួក​គាត់ជា​ហូរហែ​ ។​ ខ្ញុំ​សង្កេត​ឃើញ​ថា ​ពលរដ្ឋ​មាន​ក្តី​រីករាយ​នៅ​ពេល​បាន​រៀបចំ​ការ​ទុកដាក់​កូនចៅ​របស់​ពួក​គេ ទោះបី​ពិធី​តូច​ក្តី ធំ​ក្តី​ពីព្រោះ​នេះ​ជា​ទំនៀម​ទម្លាប់​ខ្មែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ