ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ហើយ ករណី​ចោរលួច​យ៉ាង​សកម្ម​ម្នាក់

2 ឆ្នាំ មុន
  • កណ្តាល

លោក អឿ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​លួច និង​ធ្លាប់​ជាប់​ពន្ធនាគារ​នោះ ត្រូវ​បាន​ដាក់

ខេត្តកណ្តាល ៖ លោក អឿ​ង វ​ណ្ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​លួច និង​ធ្លាប់​ជាប់​ពន្ធនាគារ​នោះ ត្រូវ​បាន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​លួច​» តាម​មាត្រា​៣៥៣ , ៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ។ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ទុក​ចោល​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​ត្រូវ​ចោទ​ខាងលើ​ឈ្មោះ កែវ យ៉​ត ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ម្តុំ​វាល​ខ្សាច់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​ជា​អ្នក​រើស​អេ​ត​ចាយ ។ ហើយ​ជនសង្ស័យ​រូប​នេះ ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ​ផង​ដែរ ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​លួច ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ដើរ​ចូល​ទៅ​ក្នុង​ដី​ឡូ​តិ៍​ទំនេរ ដែល​មានផ្ទះ​ទុក​ចោល​គ្មាន​មនុស្ស​នៅ បន្ទាប់​មក​បាន​លួច​គាស់​បាន​ដែក​ចម្រឹង​ទ្វារ និង​សន្លឹក​ទា្វរ​បាន​៣​ផ្ទាំង និង​កំទេច​ដែក​មួយ​ចំនួន​ទៀត ហើយ​បាន​លី​ចេញ​មក​ក្រៅ ក៏​បាន​ជួប​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍​តា​ខ្មៅ ដែល​កំពុង​ល្បាត ក៏​បាន​ហៅ​សាកសួរ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង ។

ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ក៏​បាន​ឆ្លើយ​ថា ខ្លូ​ន​គាត់​ពិតជា​បាន​ចូល​ទៅ​លួច​ដែក​ទ្វារ​នៅផ្ទះ​ទុក​ចោល​គ្មាន​មនុស្ស​នៅ​ខាងលើ​នេះ​ពិតប្រាកដ​មែន ដើម្បី​យក​ទៅ​លក់​អោយ​អេ​ត​ចាយ ហើយ​យក​លុយ​ទិញ​បាយ​ហូប ព្រោះ​អត់បាយ​៣​ថ្ងៃ​មក​ហើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ