ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បូមប្រេងពីរថយន្តគេ មានអីសមត្ថកិច្ចឃើញទាន់ចាប់បាន​២​នាក់ និង៤​នាក់​ទៀតរត់គេច​ខ្លួន

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ចោរ​មាន​គ្នា​០៦​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ប្រេងម៉ាស៊ូត ពី​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច សហការ​ជាមួយ​ប្រជា​ការពារ ឃាត់ខ្លួន​បាន​ពី​នាក់ បួន​នាក់​ទៀត កំពុង​រត់គេច​ខ្លួន ។…

ខេត្តកណ្តាល ៖ ក្រុម​ចោរ​មាន​គ្នា​០៦​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ប្រេងម៉ាស៊ូត ពី​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច សហការ​ជាមួយ​ប្រជា​ការពារ ឃាត់ខ្លួន​បាន​ពី​នាក់ បួន​នាក់​ទៀត កំពុង​រត់គេច​ខ្លួន ។

ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​០៣​និង​០០​នាទី នៅ​ចំណុច​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យ​០៦​នាក់ គេចខ្លួន​០៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ទី​១ ឈ្មោះ ចំ​រ៉ុ​ង ផានិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​វង្ស ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ ទី​២ ឈ្មោះ គី ហ័​ង ភេទ ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូម​ត្រពាំង​កក់ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​០២​ទាប​ភ្លឺ ជនសង្ស័យ​ឈ្មោះ គី ហ័​ង និង​ឈ្មោះ ចំ​រ៉ុ​ង ផានិត កំពុង​តែ​ដេក​នៅផ្ទះ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ណេ​ត បាន​តេ​ទូរស័ព្ទ​មក​បបួល​ឈ្មោះ​ចំ​រ៉ុ​ង ផានិត អោយទៅ​ជួយ​ដឹក​(​លួច​)​ប្រេងម៉ាស៊ូត នៅ​ម្តុំ​ភូមិ ស្រុក​ធំ ឃុំ​ជើង​កើប ពេល​នោះ​ជនសង្ស័យ​ទាំង​០២​នាក់ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ខាងលើ​ចេញពីផ្ទះ​របស់​ខ្លូ​ន​ស្ថិត​នៅ​ភូមិ មាត់បឹង ឃុំ​ទ្រា សំដៅ​ទៅ​ជួប​ជនសង្ស័យ​ឈ្មោះ ណេ​ត នៅ​ភូមិ​ស្រុក​ធំ ដើម្បី​លួច​បូម​ប្រេងម៉ាស៊ូត​ពី​រថយន្ត​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ ជនសង្ស័យ​ទាំង​០២​នាក់ បាន​ជួប​បក្សពួក​ចំនួន​០៤​នាក់​ទៀត​ពុំ​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង ក្នុង​នោះ​មានឈ្មោះ ណេ​ត និង​បក្សពួក ហើយ​បាន​ពិភាក្សា​គ្នា​ថា​«​បើ​លួច​បូម​ប្រេង​(​ម៉ា​ស៊ូ​ត​)​បានអោយ​ឈ្មោះ ចំ​រ៉ុ​ង ផានិត និង​ឈ្មោះ គី ហ័​ង ជា​អ្នក​ដឹក​យក​ទៅ​លក់ «​ពេល​ពិភាក្សា​រួច ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​បូម​ប្រេងម៉ាស៊ូត​ពី​រថយន្ត​ដែរ​ល​គេ ចត​ចោល នៅ​ចំនុច​កើតហេតុ ។

ភ្លាម​នោះ​កម្លាំង​ប្រជា​ការពារ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជើង​កើប​កំពុង​ល្បាត ក្នុងភូមិ​សាស្ត្រ​បានឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព ភ្លាម​នោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ឃើញ​ដូច​នោះ​កម្លាំង​ប្រជា​ការពារ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជើង​កើប​បាន​ជិះ​ដេញ​តាម​ពីក្រោយ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ នៅ​ចំនុច​ភូមិ សៀមរាប ឃុំ​សៀមរាប រួច​បាន​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ