ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ទឹកក្រូច​2​កំប៉ុង​ជា​ប្រចាំ​នាំឱ្យ​ស្ត្រី​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម

7 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា បណ្តាស្ត្រី​ដែល​និយម​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ញឹកញាប់​សរុប​ក្នុង​មួយ​ថ្ងៃ​ប្រហែលជា​២​កំប៉ុង​គឺ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​បេះដូង​ឬ​ទឹកនោមផ្អែម​ប្រភេទ​២​ជា​មិន​ខាន ។

អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា បណ្តាស្ត្រី​ដែល​និយម​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ញឹកញាប់​សរុប​ក្នុង​មួយ​ថ្ងៃ​ប្រហែលជា​២​កំប៉ុង​គឺ​ប្រឈម​នឹង​ការ​កើត​មាន​ជំងឺ​បេះដូង​ឬ​ទឹកនោមផ្អែម​ប្រភេទ​២​ជា​មិន​ខាន ។

ការ​សិក្សា​ដែល​មាន​រយៈពេល​៥​ឆ្នាំទៅ​លើ​ស្ត្រី​ជាង​៤​ពាន់​នាក់ អាយុ​ចន្លោះ​ពី​៤៥​ឆ្នាំទៅ​៨៤​ឆ្នាំ​ធ្វើ​ឡើង​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ University of Oklahoma សហរដ្ឋអាមេរិក​បាន​បង្ហាញ អ្នក​ដែល​ចូល​ចិត្ត​ផឹក​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ​(​ទឹកក្រូច​)​ជា​ប្រចាំ​ប្រឈម​នឹង​គ្រោះថ្នាក់​ពី​ជំងឺ​បេះដូង ទឹកនោមផ្អែម ព្រមទាំង​មាន​ទំហំ​ចង្កេះ​រីក​ធំ​ជាង​មុន​ទ្វេ​ដង​ធៀប​ទៅ​នឹង​ក្រុម​ផ្សេង​ដែល​មិន​និយម​ផឹក​ភេសជ្ជៈ​ផ្អែម​ៗ ។

វេជ្ជបណ្ឌិត Christina Shay អ្នកដឹកនាំ​ការ​ស្រាវជ្រាវ បាន​និយាយ​ថា បណ្តា​ស្ត្រី​ដែល​ផឹក​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ​ត្រឹម​២​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ឱ្យ​ទំហំ​ចង្កេះ​កើនឡើង ប៉ុន្តែ​មិន​មែន​កើន​ទម្ងន់​ខ្លួន​ទេ ។ ដោយឡែក​កម្រិត​ខ្លាញ់​ក្នុង​សរសៃឈាម​(Triglycerides) របស់​ស្ត្រី​ទាំងនេះ​ក៏​បាន​កើនឡើង​ខ្ពស់​ផង​ដែរ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​កត់​សម្គាល់ថា ភាគច្រើន​ស្ត្រី​ដែល​ផឹក​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ​មិនមែន​ធាត់​ឡើង​ទម្ងន់​ធ្វើ​ឱ្យ​គេ​ដឹង​បាន​ដោយ​មើលឃើញ​តាម​រយៈ​រាង​កាយ​ខាងក្រៅ​នោះ​ទេ ។

វេជ្ជបណ្ឌិត Shy បាន​បន្ត​ថា មនុស្ស​ភាគច្រើន​សន្មត់​ថា អ្នក​ដែល​បាន​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ​ក្នុង​ចំនួន​ច្រើន ឱកាស​នៃ​ការ​ធាត់​ដុះពោះ​ពិតជា​កើនឡើង ។ ចំណែក​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ក៏​ដូច​ជា​ជំងឺ​ទឹកនោមផ្អែម​ក៏​បាន​កើនឡើង​ផង​ដែរ ។

ជា​ការ​សន្និដ្ឋាន​ចុង​ក្រោយ ក្រុម​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត Shay បាន​បញ្ជាក់​ថា ស្ត្រី​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន​សន្ធឹកសន្ធាប់​ជាមួយនឹង​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម​ៗ​ដ្បិត​ពួក​គេ​ត្រូវការ​កាឡូរី​តិច​ជាង​បុរស​៕​