ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្នុង​ស​ប្ដា​ហ៍​នេះ ​ជើង​ខ្លាំង​ប៉ះ​គ្នា​កក្រើក​សង្វៀន​ទៀត​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​គូប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃ​សៅរ៍​ទី​៨​ មក​រា​ ខាង​មុខ​នេះ​ សុទ្ធតែ​ជា​កំពូល​

រាជធានី​ភ្នំពេញ​ ៖ ​គូប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃ​សៅរ៍​ទី​៨​ មក​រា​ ​ស្អែក​នេះ​ សុទ្ធតែ​ជា​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​បាត់​មុខ​ពីលើ​សង្វៀន​យូ​រ​ណាស់​មក​ហើយ​ ​ដូច្នេះ​គេ​រំពឹង​ថា​ពិតជា​កក្រើក​សង្វៀន​មិន​ខាន​ឡើយ ។

កីឡាករ​ជី ឆៃ​លី​ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ ប៉ះ​ជាមួយ​កីឡាករ​ស៊ឺ​ន ថៃ​សាន់​ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្ត​ក​កំពង់ស្ពឺ ​។ ​រវាង​គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូ​រ​ឆ្នាំ​មក​ហើយ​ដូច​គ្នា​ ​ប៉ុន្តែ​ពួក​គេ​មិន​ត្រឹមតែ​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ ថែម​ទាំង​បាន​បាត់​មុខ​ពីលើ​សង្វៀន​ប្រកួត​យូរ​ឆ្នាំ​មក​ហើយ​ដូច​គ្នា​ទៀត​។

​កីឡាករ​ជី ឆៃ​លី គេ​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មាន​ស្នៀត​កែង​និង​ជង្គង់​ល្អ​បំផុត ហើយ​ថែម​ទាំង​អាច​វាយ​ចេញ​បាន​រហ័ស ហើយ​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង​ ។ ​ម្យ៉ាងវិញទៀត ឆៃ​លី​ អត់​ដែល​ចេះ​ខ្លាច​អ្នក​ណា​ផ្ដាស់​ឡើយ ឱ្យ​តែ​ប៉ះ​វាយ​ទាំងអស់​ ។​ ប៉ុន្តែ​គេ​ក៏​កំពុង​តែ​រង់ចាំ​មើល​ដែរ ថា​ការ​មក​ប៉ះ​ជាមួយ​កីឡាករ​ស៊ឺ​ន ថៃ​សាន់​ គេ​អាច​បំបាក់​ធ្មុង​ថៃ​សាន់ បាន​ឬ​អត់​នោះ​ទេ​ ។ ​តាម​ពិត​ទៅ​ស៊ឺ​ន ថៃ​សាន់​ក៏​មិន​អន់​នោះ​ដែរ ស្នៀត​កែង​និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ល្អ​ដូច​គ្នា នៅ​មាន​ស្នៀត​ជើង​និង​ស្នៀត​កណ្ដាប់ដៃ​ទៀត ដែល​គេ​ធ្លាប់​ធ្វើ​ឱ្យ​គូ​ចាញ់​បាក់ស្បាត​មិន​តិច​នាក់​នោះ​ទេ​ ។​ ម្យ៉ាងវិញទៀត​លើក​នេះ​គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​ចង់​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា​ទៀត ការ​ប៉ះ​គ្នា​រវាង​គេ​ទាំង​ពីរ​លើក​នេះ​ពិតជា​កក្រើក​សង្វៀន​មិន​ខាន​ឡើយ​។

កីឡាករ​លាភ រ​ដ្ឋា​ មក​ពី​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ប៉ះ​ជាមួយ កីឡាករ​អ៊ូច បូ​រិ​ទ្ធ​ ក្លិប​គុ​ជ​សា​កីឡា​ ។ ​គូ​នេះ​ក៏​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ចង់​ដឹង​ដូច​គ្នា ថា​អ្នក​ណា​ជា​ម្ចាស់​ប្រាក់​លា​នខា​រ៉ា​បាវ​លើក​នេះ​ ។ ​គេ​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា បើ​និយាយ​ពី​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​វិញ​នោះ គឺ​មិន​តិច​ឆ្នាំ​នោះ​ទេ​ ក៏​ប៉ុន្តែ​ពី​មុន​មក​អត់​ដែល​ជួប​គ្នា​ទាល់តែ​សោះ​។

​លាភ រ​ដ្ឋា ​អ្នក​ណា​មិន​ល្បី​ថា​គេ​ជា​ជើង​ខ្លាំង​ពី​មុន​មក​នោះ អ្នក​ប្រដាល់​ជើង​ចាស់​ម្នាក់​នេះ​ក៏​ធ្លាប់​ធ្វើ​ឱ្យ​គូប្រកួត​ចាញ់​សន្លប់​នៅ​លើ​សង្វៀន​មិន​តិច​នាក់​នោះ​ទេ​ ។ ​ប៉ុន្តែ​ជាមួយនឹង​ការ​បាត់​មុខ​ពីលើ​សង្វៀន​យូ​ឆ្នាំ​មកនេះ​អត់​ដឹង​ថា ថ្វីដៃ​ប្រកួត​របស់​គេ​នៅ​ល្អ​ដូច​មុន​ឬ​យ៉ាងណា​នោះ​ទេ ទោះជា​យ៉ាងណា​ សម្រាប់​ការ​មក​ប៉ះ អ៊ូច បូ​រិ​ទ្ធ​ លើក​នេះ​ប្រហែលជា​អាច​ស៊ីសង​គ្នា​បាន ព្រោះ​អី​អ៊ូច បូ​រិ​ទ្ធ ថ្វី​ដ្បិតតែ​គេ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មែន តែ​មិនសូវ​ខ្លាំង​នោះ​ទេ គេ​ល្អ​តែ​ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​ជើង​បន្តិច​ប៉ុណ្ណោះ ក្រៅពី​នោះ​អត់​មាន​អ្វី​ដែល​ត្រូវ​បារ​ម្ម​នោះ​ឡើយ​ ៕​

កីឡាករស៊ឺន ថៃសាន់
កីឡាករជី ឆៃលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ