ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមក្មេងទំនើង បង្ហោះម៉ូតូ រួចយកដុំថ្ម គប់រថយន្ត ត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនបាន ៤នាក់

2 ឆ្នាំ មុន
  • កណ្តាល

 កណ្តាល៖ ក្រុមក្មេងទំនើង មានគ្នា ៤នាក់ បាន​បង្ហោះម៉ូតូ រួចបានយកដុំថ្មគប់លើរថយន្តដឹកដី​ ក៏ត្រូវបានសមត្ថកិច្ចស្រុក​កណ្ដាលស្ទឹង ​ឃាត់ខ្លួនភ្លាមតែម្តង​។ ហេតុការណ៍នេះ បានកើតឡើង…

 កណ្តាល៖ ក្រុមក្មេងទំនើង មានគ្នា ៤នាក់ បាន​បង្ហោះម៉ូតូ រួចបានយកដុំថ្មគប់លើរថយន្តដឹកដី​ ក៏ត្រូវបានសមត្ថកិច្ចស្រុក​កណ្ដាលស្ទឹង ​ឃាត់ខ្លួនភ្លាមតែម្តង​។ ហេតុការណ៍នេះ បានកើតឡើង នៅ​ថ្ងៃទី​០៥ ខែ​មករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៣ និង០០នាទី​ នៅ​​ភូមិ​ដំរីស្លាប់​ ឃុំ​ទ្រា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។

នគរបាល បានប្រាប់​ថា ជនរងគ្រោះ​ ឈ្មោះ​ ​សាន់​ សីម៉ា​ ភេទ​ប្រុស​ អាយុ ​៤០​ឆ្នាំ​ មានទីលំនៅភូមិខ្នារឃុំក្រាំង​ធ្នង់​​ ស្រុក​បាទី​ ខេត្ត​តាកែវ​ ជាអ្នកបើកបរ​រថយន្ត​ដឹក​ដី។ ជនសង្ស័យ​ ​៤​​នាក់​៖ ទី១ ឈ្មោះ​ រុន​ សារ៉ែន​ អាយុ​ ១៩ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំបក់​ ឃុំ​សៀមរាប​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល មុខរបរ មិន​ពិត​ប្រាកដ ទី២ឈ្មោះ​ រុន​ ម៉ាណែត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចំបក់​ ឃុំ​សៀមរាប​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ មុខរបរ​មិន​ពិត​ប្រាកដ ទី៣ឈ្មោះ​ ហឿន​ សំណាង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​រានថ្ម​ ឃុំ​​សៀមរាប​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ មុខរបរ​ មិន​ពិត​ប្រាកដ និងទី៤ឈ្មោះ​ សុង​ វណ្ណឃីម ភេទប្រុស​ អាយុ​២០​ឆ្នាំ ​មានទីលំនៅ​ភូមិ​តាដោល​ទី៣​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​​កណ្តាល​ មុខរបរ​ រត់​តុ​​។

នគរបាល បញ្ជាក់ថា នៅថ្ងៃទី​០៥​ ខែ​មករា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១២ និង០០នាទី ​ក្រុម​ជនសង្ស័យ ​បាន​ជិះ​ម៉ូតូ​ពីរគ្រឿង​ មានគ្នា​ បួន​នាក់​​។ ​ឈ្មោះ​ រុន​ សារ៉ែន ជិះម៉ូតូមួយគ្រឿង​ ជាអ្នក​បើក​​ និង​ឈ្មោះ​ ហឿន​ សំណាង​ ជាអ្នក​ជិះ​ពីក្រោយ។​ ឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បើកបរ​ដោយឈ្មោះ​ សុង​ វណ្ណឃីម​ និង​ឈ្មោះ​ រុន​ ម៉ាណែត​ ជាអ្នក​ជិះ​ពីក្រោយ​បានធ្វើ​ដំណើ​រចេញ​ពី​ផ្សារ​សៀមរាប​ ស្ថិត​នៅ​ក្នុង​ឃុំ​សៀមរាប ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ ពេល​ទៅដល់​ចំនុច​ស្ពាន​ កំពង់​កោ​រ​ ព្រំប្រទល់​ខេត្ត​តាកែវ​ ក្រុម​ជនសង្ស័យ​ទាំង​ ៤នាក់​ បាន​បត់ ​ចូល​តាម​ផ្លូវ​កៅស៊ូ​ ទើប​ធ្វើ​ថ្មី​ ឆ្ពោះ​ទៅ​វត្ត​ កោះសុក្រំ​ ឃុំ​ទ្រា​ ពេល​ជិត​ដល់​កន្លែង​កើត​ហេតុ​ក្រុម​ជនសង្ស័យ​ បាននាំ​គ្នា​ បង្ហោះ​ម៉ូតូ​ ហើយ​បាន​ជួប​នឹង​រថយន្ត​ដឹក​ដី​មួយគ្រឿង ​ជិះ​មកពីក្រោយ​ ពេល​នោះ រថយន្ត​ដឹក​ដី ​បាន​ស៊ីផ្លេពីក្រោយ​ ហើយ​បើក​វ៉ា​ក្រុម​ជន​សង្ស័យ​ទៅ​ ភ្លាម​នោះ​ ក្រុម​ជនសង្ស័យ​ ខឹង​ ក៏ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ ហើយ​បាន​វ៉ា ​រួច​ឈប់​ចាំ​ ពេល​រថយន្ត​ដឹក​ដី​បើក​មក​ដល់​ ក្រុម​ជន​សង្ស័យ ​បាន​យក​ដុំថ្ម​ គប់ទៅ​លើ​រថយន្ត​របស់​ជនរងគ្រោះ ​បណ្តាលអោយ​បែក​កញ្ចក់​ទ្វារ​រថយន្ត​ផ្នែក​ខាងឆ្វេង ​០១ផ្ទាំង។​ ភ្លាម​នោះ​ ជនរងគ្រោះ ​បាន​ឈប់​រថយន្ត​ ហើយ​សួរ​នាំ​ ឃើញ​ដូចនោះ​ ក្រុម​ជនសង្ស័យ​ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​។

ដោយឡែក​ឈ្មោះ​ ហឿន​ សំណាង​ បានព្យាយាម​រត់ ​តែត្រូវ​ជនរង​​គ្រោះ​ ចាប់នាំទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ទ្រា​ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​។

ភ្លាម​នោះ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ទ្រា​ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិ​ការ​ដ្ឋាន ​ដើម្បី​សាក់សួរ​ ក្រោយ​ការសួរ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាល​ស្ទឹង ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់ទៀត ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង ​ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​៕ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ