ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា វុិច​ទ័​រ ទម្លាយ​ការ​ពិត​រឿង នី​ឡា ទិញ​ផ្ទះ​វីឡា​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​ចេញ​មក​ទម្លាយ​ការ​ពិត​នូវ​រឿង​កូនស្រី​របស់​លោក គឺ វ៉ា​ន់ នី​ឡា បាន​ទិញ​ផ្ទះ​វីឡា​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ក្នុង​ពេល​ដែល​តារា​កំប្លែង​វ័យក្មេង​រូប​នេះ កំពុង​

រាជធានី​ភ្នំពេញ ៖ លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​ចេញ​មក​ទម្លាយ​ការ​ពិត​នូវ​រឿង​កូនស្រី​របស់​លោក គឺ វ៉ា​ន់ នី​ឡា បាន​ទិញ​ផ្ទះ​វីឡា​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ក្នុង​ពេល​ដែល​តារា​កំប្លែង​វ័យក្មេង​រូប​នេះ កំពុង​កាក់កប​អាជីព​សិល្បៈ រួម​នឹង​ជំនួញ​លក់​ផលិតផល​តាម​អន​ឡាញ​។

លោកតា វ៉ិ​ច​ទ័​រ បាន​ចាត់​ទុក​រឿងរ៉ាវ​ដែល​មានការ​ចុះ​ផ្សាយ​ខាងលើ​នេះ គឺជា​រឿង​មិន​ពិត​ឡើយ ត្បិត​កូនស្រី​របស់​លោក​នៅ​មិន​ទាន់​មាន​លទ្ធភាព​ច្រើន​ទិញ​ផ្ទះ​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ដូច​ការ​សង្ស័យ​ពី​មហាជន​នោះ​ឡើយ ខណៈ​ពេល​ដែល​គាត់​ក៏​ហួសចិត្ត​ពេល​ឃើញ​ព័ត៌មាន​មួយ​នេះ​។

លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា អ្វី​ដែល​មហាជន​បានឃើញ​កូនស្រី​លោក នី​ឡា ថត​នៅ​មុខ​ផ្ទះ​វីឡា​នោះ គឺ​គ្រាន់តែ​ជា​ការ​ថត​ស្ព​ត​ផ្សាយ​ពាណិជ​កម្ម​ឲ្យ​ផ្ទះ​នៅ​បុរី​គេ​តែ​ប៉ុណ្ណោះ មិនមែន នី​ឡា ទិញ​នោះ​ទេ​។
លោក​បញ្ជាក់​ថា អ្នក​ដែល​មិនដឹង​រឿង គេ​ច្បាស់​ជា​យល់​ច្រឡំ​ថា នី​ឡា កូនស្រី​របស់​លោក​មាន​លុយ​សម្បើម​ណាស់​ដែល​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​វីឡា​រាប់​ម៉ឺន​ដុល្លារ​បែប​នេះ ប៉ុន្តែ​ធាតុ​ពិត​អ្វី​ដែល​មហាជន​បានឃើញ​នោះ គឺ​គ្រាន់តែ​ជា​ការ​ថត​ស្ព​ត​ពាណិជ​កម្ម​ឲ្យ​គេ​តែ​ប៉ុណ្ណោះ សូមកុំ​មានការ​យល់​ច្រឡំ​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​មង្គលការ​របស់ នី​ឡា វិញ លោកតា វ៉ិ​ច​ទ័​រ បាន​លើក​ឡើង​ដដែល​ថា កូនស្រី​របស់​លោក​នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែមីនា ឆ្នាំ​២០២២ ខាង​មុខ​នេះ បន្ទាប់​ពី​ខន​ខាន​ប្រមាណ​ជា​២​ឆ្នាំ ដោយសារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩។

ជា​ការ​កត់សម្គាល់ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​នាំ​គ្នា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​បានឃើញ នី​ឡា បើក​បង្ហាញ​នូវផ្ទះ​វីឡា​ដ៏​ស្រស់​ស្អាត​មួយ ដែល​នេះ​គេ​សន្និដ្ឋាន​ថា គឺជា​ផ្ទះ​ថ្មី​របស់​តារា​កំប្លែង​ស្រី​រូប​នេះ​ទើបនឹង​ទិញ​មុន​ពេល​នាង​ចូល​រោងការ​។ ម្នាក់​ៗ​ក៏​លាន់មាត់​សរសើរ​ថា នី​ឡា ត្បិត​តែ​នៅ​ក្មេង ប៉ុន្តែ​នាង​អាច​មាន​លទ្ធភាព​រក​ប្រាក់​បាន​ច្រើន​គួរសម​នៅ​ក្នុង​មួយ​ខែ​ៗ​ពី​ការងារ​សិល្បៈ និង​មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ ខណៈ​ពេល​ដែល​បច្ចុប្បន្ន នី​ឡា ក៏​បាន​អភិវឌ្ឍន៍​ខ្លួន​ជា​អ្នក​កាត់សក់​តាម​រោងការ​ផង​ដែរ​។

កត្តា​នេះ គឺ​គ្មាន​អ្វី​ដែល​ពិបាក​នោះ​ឡើយ​សម្រាប់ នី​ឡា ដែល​មាន​លទ្ធភាព​ទិញ​ផ្ទះ​វីឡា​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​បែប​នេះ ក្នុង​ពេល​ដែល​អនាគត​ស្វាមី​របស់​នាង​ក៏​ជា​កូន​អ្នកមាន​ទ្រព្យសម្បត្តិ​មួយ​សមរម្យ​ផង​នោះ​។

យ៉ាងណា ការ​ពិត​នៃ​រឿងរ៉ាវ​ទិញ​ផ្ទះ​វីឡា​របស់ នី​ឡា នា​ពេល​នេះ ក៏​បាន​បើក​បង្ហាញ​ការ​ពិត បន្ទាប់​ពី​ឪពុក​របស់​នាង គឺ​លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ ចេញ​មក​បកស្រាយ និង​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ និង​ការ​យល់​ឃើញ​ពី​មហាជន​មួយ​ចំនួន​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ